រកឃើញអ្នកឆ្លង COVID-19 ៩ករណីថ្មីបន្ថែមទៀត

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រក​ឃើញ​​អ្នក​ឆ្លង COVID-19 ៩ករណី​ថ្មី​បន្ថែម​ទៀត។ អ្នក​ឆ្លង COVID-19 ៩ករណី​ថ្មីនោះ រួមមាន នៅខេត្តសៀមរាប​ ១ករណី ភ្នំពេញ ២ករណី កំពង់ឆ្នាំង ១ករណី កែប ៣ករណី កោះកុង ១ករណី និងត្បូងឃ្មុំ ១ករណី។

តួលេខ​សរុប​អ្នក​ឆ្លង COVID-19 គិតត្រឹមយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ មាន​ចំនួន ៣៣​​ករណី។ ឆ្លើយ​តប​ចំពោះ​ការឆ្លងរាលដាល​យ៉ាង​គំហុក​នេះ នៅ​ព្រឹក​ស្អែក អង្គភាព​​​​អ្នក​​នាំ​ពាក្យ​រាជរដ្ឋាភិបាល នឹង​ធ្វើ​ស​ន្និសីទ​សារព័ត៌មាន ស្តីពី បច្ចុប្បន្នភាព​ជំងឺ COVID-19 នៅ​សាលប្រជុំ​ ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​អត្ថបទផ្ដល់សិទ្ធិដោយ