ពលរដ្ឋខ្មែរ២នាក់ ក្នុងចំណោម៤នាក់ រស់នៅខេត្តត្បូងឃ្មុំបានតេស្តឃើញអវិជ្ជមាន COVID-19 នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ មីនានេះ។
តាមលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ បុរសទាំង២នាក់នោះ បានតេស្តឃើញអវិជ្ជមាន COVID-19 ចំនួន២លើក។ បច្ចុប្បន្នក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យអ្នកទាំង២ ត្រលប់ទៅផ្ទះវិញហើយ ដោយម្នាក់នៅស្រុកពញាក្រែក និងម្នាក់ទៀតនៅស្រុកក្រូចឆ្មារ។