សម្រាប់អ្នក​ចូលចិត្ត​ហាត់ប្រាណ​ចង់​បាន​សាច់ដុំ​ធំៗ​ គួរ​តែប្រុង​ប្រយ័ត្ន​អាច​ប្រឈមមុខ​នឹងបញ្ហា​​អត់កូន​ប្រើ

កាលពីពេលថ្មីៗ​នេះ ​អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​រកឃើញថា បុរស​ដែលមាន​បំណង​ថែរក្សា​សម្រស់ និងចង់បាន​រូបរាង​សាច់ដុំ​ធំ មើលទៅ​សង្ហា ស្អាត​នោះ ច្រើន​ប្រឈម​នឹង​បញ្ហា​អសមត្ថភាពប​ន្ត​ពូជ។ កាលពីពេលថ្មីៗ​នេះ ​អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​រកឃើញថា បុរស​ដែលមាន​បំណង​ថែរក្សា​សម្រស់ និង​ចង់បាន​រូបរាង​សាច់ដុំ​ធំ មើលទៅ​សង្ហា ស្អាត​នោះ ច្រើន​ប្រឈម​នឹង​បញ្ហា​អសមត្ថភាពប​ន្ត​ពូជ​។

​មូលហេតុ​នោះ ​គឺ​ដោយសារ​ការប្រើ​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ដ ដើម្បី​បង្កើន​សមត្ថភាព​ និង​ទំហំ​សាច់ដុំ ជាមួយ​ការប្រើ​ថ្នាំ​បណ្តុះ​សក់​ជាដើម ព្រោះ​នៅក្នុង​ថ្នាំ​ប្រភេទ​ទាំងនោះ​មាន​ផ្ទុក​នូវ​សារធាតុ​ទាំងនេះ​។  ​បញ្ហា​ដំបូង​ដែល​ពួកគេ​ធ្លាប់​ជួបប្រទះ​គឺ​បញ្ហា​ឈឺក្រពះ​ជាដើម ដែល​គេ​យល់ថា ​អាចមកពី​បញ្ហា​របប​អាហារ​។ សារធាតុ​ស្តេ​រ៉ូ​អ៊ី​ដ​នេះ​អាចធ្វើឱ្យ​អ័រម៉ូន​បុរស​ប្រែប្រួល​ផងដែរ​។

កាលពីពេលថ្មីៗ​នេះ ​អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​រកឃើញថា បុរស​ដែលមាន​បំណង​ថែរក្សា​សម្រស់ និងចង់បាន​រូបរាង​សាច់ដុំ​ធំ មើលទៅ​សង្ហា ស្អាត​នោះ ច្រើន​ប្រឈម​នឹង​បញ្ហា​អសមត្ថភាពប​ន្ត​ពូជ។

​ថ្នាំ​ទាំងនោះ​ភាគច្រើន​តែងតែ​ប្រើ​ក្នុងចំណោម​អ្នក​ហាត់​លើក​ទម្ងន់​យក​សាច់ដុំ ដែល​ពួកគេ​តែង​តែប្រើ​ផលិតផល​ទាំងនោះ​ជួយ​បង្កើន​រូបរាង​សាច់ដុំ នេះ​បើ​យោងតាម​ការសិក្សា​ពី​សាកលវិទ្យាល័យ University of Sheffield ៕