អត្ថប្រយោជន៍នៃការពត់ខ្លួននៅពេលព្រឹកដែលអ្នកមិនចង់ជឿ…ថាសំខាន់!

0 98

ការពត់ពេនខ្លួនគឺជាទម្លាប់មួយដែលមនុស្សគ្រប់រូបតែងតែធ្វើរាល់ព្រឹកក្រោយពីភ្ញាក់ពីដំណេក។ តាមពិតវាប្រៀបដូចជាការហាត់ប្រាណទាញសរសៃមួយបែបដែលជួយឲ្យខ្លួននិងរាងកាយអ្នកមានភាពស្រស់ស្រាយ។ ប៉ុន្តែចាស់ៗគាត់ចំណាំនិយាយថា ក្រោកពីគេងពត់ខ្លួនបែបនេះគឺជាមនុស្សខ្ជិល ផ្ទុយទៅវិញវាបែរជាមានអត្ថប្រយោជន៍ដែលអ្នកមិនដែលដឹងនិងមិននឹកស្មានថាមានមែន។ តើវាមានប្រយោជន៍អ្វីខ្លះទៅ?

១. វាជួយកាត់បន្ថយការឈឺចុកចាប់ឆ្អឹងខ្នង និងប្រព័ន្ធសាច់ដុំផ្សេងៗក្នុងរាងកាយ។

២. វាជួយឲ្យកាយវិការរបស់យើងមានមាននឹងធឺង ឧទាហរណ៍ ការអង្គុយត្រង់ខ្នង។ វានឹងធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការធ្វើចលនានានាបន្ទាប់ពីធ្វើការពត់ខ្លួនរួចមក។

៣. សម្រួលដង្ហើមឲ្យចេញចូលតាមសម្រួលនិងមិនមានភាពតានតឹង។

៤. ជាធម្មតាពេលដែលយើងស្រ្តេសគឺតែងតែមានការដកដង្ហើមធំដើម្បីឲ្យមានភាពធូរស្បើយ ដូច្នេះការពត់ខ្លួននេះក៏អាចជួយលោកអ្នកបានដែរ។

៥. វាជួយបង្កើនចលនាសាច់ដុំឲ្យមានភាពរឹងមាំនិងពោរពេញទៅដោយភាពជឿជាក់។

Loading...