គូសម្ដែងថៃ ៣ ដែលកំពុងមានប្រជាប្រិយភាព និងត្រូវបានសសើរមិនដាច់ពីមាត់ថាសមគ្នាខ្លាំង

ដូចដែលប្រិយមិត្ដដឹងរួចមកហើយថាឥលូវនេះគឺមានរឿងភាគថៃជាច្រើនដែលកំពុងតែចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍។  ប៉ុន្ដែ គូសម្ដែង ៣ គូនេះ ត្រូវបានអ្នកគាំទ្រជ្រើសរើស និងសរសើរមិនដាច់ពីមាត់ថាសមគ្នាខ្លាំងនៅពេលដែលពួកគេសម្ដែងរួមគ្នា។

1. Mai Davika និង​ Sky Wonggravee

នេះជាលើកទីមួយហើយដែលតារាប្រុស-ស្រីទាំងពីរនេះមានឱកាសបានសម្ដែងរឿងរួមគ្នាដែលមានចំណងជើងថា “My Ambulance” ។ ថ្វីបើនេះជាលើកទី ១ ដែលអ្នកទាំងពីរសម្ដែងរួមគ្នា ប៉ុន្ដែមានអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ថាអ្នកទាំង ២ ពិតជាសមគ្នា និងគួរឲ្យស្រលាញ់។

2. Namtarn និង Kratingg Khunnarong

បន្ទាប់ពីរឿង “Likit Haeng Jun” បានចាក់បញ្ចាំង អ្នកគាំទ្រជាច្រើនស្រលាញ់ និងពេញចិត្តគូមួយនេះ ក៏ព្រោះថាមើលទៅសមគ្នា។ ហើយអ្នកគាំទ្រក៏សង្ឃឹមថាតារាប្រុស-ស្រី មួយគូនេះមានឱកាសបានសម្ដែងរឿងជាមួយគ្នាម្ដងទៀត។

3. Mike Pattaradet និង Now Tisanart

ក្រោយសម្ដែងរឿង “Suparburoot Jorm Jon Dunag Jai Kabot” អ្នកគាំទ្របានសរសើរថាអ្នកទាំងពីរសម្ដែងស៊ីសង្វាក់គ្នា និងសមគ្នាជាខ្លាំង។

ប្រភព៖ Thaiupdate

អត្ថបទដោយ៖ ស្រីពេជ្រ