ប្រែក្លាយជីវិតពី អ្នកលក់ផ្លែឈើ នៅផ្សារនាគមាស ចាប់យកមុខរបបគ្រឿងសម្អាង របស់ក្រុមហ៊ុន NNP

ធ្លាប់ជាអ្នកលក់ផ្លែឈើនៅផ្សារនាគមាសអ្នកស្រី សុខ ផល្លា បានងាកមកចាប់មុខរបបថ្មីក្នុងវិស័យគ្រឿងសម្អាងនិងអនឡាយ ដោយបានជម្រើសរើសយកក្រុមហ៊ុន NNP ជាត្រីមុខឆ្ពោះទៅកាន់គោលដៅជា “អ្នកមាន” ។

ក្រោយរកស៊ីមុខរបបជាច្រើន និង ធ្លាប់ជាអ្នកលក់ផ្លែឈើនៅផ្សារនាគមាសក្រុងភ្នំពេញ ដូចមិនសមប្រកបបានច្រើនដូចចិត្តនោះ អ្នកស្រី សុខ ផល្លា បានកែប្រែ ជីវិតនិង ស្ថានភាពសេដ្ឋកិច្ច របស់អ្នកស្រីស្ទើរតែស្រុងដោយបានលះបង់មុខរបបចាស់ទាំងអស់ៗ ដាក់ចិត្តដាក់កាយ ចាប់យកមុខរបបថ្មីក្នុងវិស័យគ្រឿងសម្អាងនិងអនឡាយទៅវិញ។ អ្នកស្រីចាប់យកឱកាសនិងមុខមាត់ថ្មីជាមួយក្រុមហ៊ុន NNP ដោយបោះទុនក្លាយម្ចាស់ដេប៉ូធំប្រចាំខេត្តកំពង់ស្ពឺទាំងមូលក្នុងការលក់និងចែកចាយគ្រឿងសម្អាងដ៏ល្បី NNP។

អ្នកស្រី សុខ ផល្លា បានឡើងថ្លែងក្នុងសិក្ខាសាលា “ជួបជុំតំណាងចែកចាយបន្តរបស់ផលិតផល NNP Cambodia ខេត្តកំពង់ស្ពឺ” ឱ្យដឹងថា ចង់បានគោលដៅទៅមុខ និង សម្រេចនូវភាពជោគជ័យអ្នកត្រូវតែកែប្រែទម្លាប់អាក្រក់របស់អ្នក និង កែប្រែសកម្មភាពណាដែលមិនទៅមុខឱ្យចេញអស់ដើម្បី រកចំណុចវិជ្ជាមានណាប្រសើរឡើងវិញ។ អ្នកស្រីធ្លាប់រកស៊ីច្រើនមុខ ហើយក៏ជួបឧបសគ្គច្រើនដែរ ប៉ុន្តែនៅពេលអ្នកស្រីមកចាប់យកជាមួយ NNP គឺខុសគ្នាស្រឡះនឹងកាលពីមុន ដែលអ្នកស្រីធ្លាប់ហែលឆ្លងមក។ NNP បានផ្តល់នូវ ឱកាស ចំណេះដឹង និង ភាពជឿជាក់ សម្រាប់អ្នកស្រី ទើបអ្នកស្រីហ៊ានបោះទុន ហ៊ានធ្វើ ហ៊ានរកស៊ីជាមួយ NNP ។ អ្នកស្រីបានលះបង់អ្វីៗទាំងអស់ ចាប់តែNNP តែមុខ ដើម្បីសម្រេចគោលដៅ។

ក្រោយពេលក្លាយម្ចាស់ដេប៉ូប្រចាំខេត្តកំពង់ស្ពឺ អ្នកស្រីបានបង្ហើបឱ្យដឹងទៀតថា ការពិតអ្នកស្រីទើបតែចាប់ដៃគូជាមួយ NNPមិនទាន់បានមួយឆ្នាំពេញផង ប៉ុន្តែអ្នកស្រីទទួលបានវិញនោះ លើសពីការគ្រោងទុករបស់អ្នកស្រីទៅទៀត។ ភាពជោគជ័យ មាត់មុខថ្មី និង ទ្រព្យសម្បត្តិ បានកើនឡើងខុសពីអតីតកាលខ្លាំងតែម្តង។ អ្វីៗដែលសល់ច្រើនមកដល់ពេលនេះ អ្នកស្រីមិនបានប្រើរយៈពេលមួយឆ្នាំផង។ អ្នកស្រីពិតជាអរគុណដល់ NNP យ៉ាងខ្លាំងផ្តល់ឱកាសអ្នកស្រីក្លាយអ្នកមាន ផ្តល់យុទ្ធសាស្រ្តក្នុងការលក់ និង ពង្រឹងសមត្ថភាពដល់អ្នកស្រីឱ្យក្លាយអ្នកជំនួញស្រ្តីម្នាក់ពិតៗ។

អ្នកស្រី សុខ ផល្លា បាននិយាយថា ស្រ្តីមេផ្ទះ បងប្អូននារីខ្មែរ ដែលចង់រីកចម្រើន ត្រូវស្វែងរកឱកាសថ្មី ហើយជាពិសេសចាប់យកមុខរបបណា ដែលអាចជួយជម្រុញខ្សែជីវិតរបស់អ្នកទៅមុខល្អប្រសើរ។ ជាមួយគ្នានោះ ត្រូវចងចាំថា មុនជម្រើសរើសក្រុមហ៊ុនណាមួយ មុខរបបណា សូមសិក្សាឱ្យច្បាស់លាស់ ត្រូវស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រួយ មុនសម្រេចចិត្តចាប់ដៃគូរកស៊ី។ អ្វីដែលអ្នកស្រីចង់និយាយក្នុង សិក្ខាសាលាលើកនេះ អ្នកស្រីចង់បញ្ជាក់ថា NNP មិនដែលធ្វើឱ្យអ្នកស្រីខកបំណងឡើយ ជាហេតុធ្វើឱ្យអ្នកស្រីមានទំនុបចិត្តយ៉ាងខ្លាំងលើក្រុមហ៊ុនសម្អាងដ៏ធំមួយនៅកម្ពុជា។

សូមបញ្ជាក់ថា សិក្ខាសាលា ជួបជុំតំណាងចែកចាយបន្តរបស់ផលិតផល NNP Cambodia ខេត្តកំពង់ស្ពឺ បានរៀបចំឡើងដោយក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ក្រោមវត្តមាន អ្នកស្រី ទ្រី ដាណា និងលោកអគ្គនាយក ហ៊ីង បញ្ញារិទ្ធ។ សិក្ខសាលាលើកនេះ មានស្រ្តីមេផ្ទះ កម្មការិនី និង នារីៗ សរុបចំនួន២៥០នាក់ មកសិក្សាស្វែងយល់ទាំងចំណេះដឹងលក់អនឡាយ និង ទទួលយកបទពិសោធន៍ពីអ្នកជោគជ័យកន្លងមក៕    

Loading...