ឧកញ៉ា​វេជ្ជបណ្ឌិត គួច​ ម៉េងលី ៖ ផ្តើមដំបូ​ងពីសិស្ស​រៀន​៤នាក់​ឥឡូវ​ខ្ញុំ​មាន​សិស្ស​រាប់ពាន់នាក់​និងខ្លាំងពូកែ​

406

មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតឡើងក្នុងឆ្នាំ២០០៥ ក្រោមគំនិតផ្តួចផ្តើម ដោយ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលចាប់ផ្តើមដំបូងមានសិស្សត្រឹមតែ៤នាក់ ប៉ុណ្ណោះ រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនសិស្សកើនឡើងដល់ជាង ១,១០០០ នាក់។

សព្វថ្ងៃនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែមានកេរ្តិ៍ឈ្មោះ ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការទទួលស្គាល់ និងល្បីល្បាញ ជាអន្តរជាតិតាមរយៈការទទួលពានរង្វាន់ លក្ខណៈអន្តរជាតិពីបណ្តាប្រទេសផ្សេងៗដូចជា សិង្ហបុរី បារាំង អារ៉ាប់រួម(ឌូបៃ) ស្វីស អង់គ្លេស សហរដ្ឋអាមេរិក ព្រុយណេ ប៊ែលហ្សិក ចិន (ហុងកុង) និងប្រេសីលជាដើម។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បច្ចុប្បន្នមាន៣ទីតាំងគឺ ការិយាល័យកណ្តាល ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន សាខាទួលគោកស្ថិតនៅផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (ទល់មុខសាលាបឋម សិក្សាទួលគោក) និងសាខាចាក់អង្រែស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយក្រុងតាខ្មៅ ឬសាខាខេត្តកណ្តាល) រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

Loading...

មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបើកដំណើរការសាខាចោមចៅ ដែលមានអាសយដ្ឋានអគារលេខ២២២ ផ្លូវ វេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ តទៅ។

អគារសិក្សាថ្មី សាខាចោមចៅនេះ មានកម្ពស់៧ជាន់ សាងសង់នៅលើផ្ទៃដី 656.5 ម៉ែត្រការ៉េ ដែលស្ថិតនៅមហាវិថី វេងស្រេង មានបរិវេណធំលូលាយសម្រាប់សិស្សានុសិស្ស បំពាក់ទៅដោយសម្ភារសិក្សាទំនើបៗ បន្ទប់មាន ផាសុកភាព អនាម័យ និងបរិសុទ្ធចេញចូល គ្រប់គ្រាន់ និងមានសុវត្ថិភាពដល់សិស្សានុសិស្សក្នុងការសិក្សា ប្រកបដោយប្រសិទ្ធិភាព និងគុណភាព តាមស្តង់ដាអន្តរជាតិ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលភាសា Aii សាខាចោមចៅ​ បានចាប់ផ្តើមទទួលចុះឈ្មោះសិស្ស សម្រាប់វគ្គសិក្សាថ្មីចូលរៀន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ និងសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខាចោមចៅ​ ទទួលចុះឈ្មោះសិស្សចូលរៀនថ្នាក់ចំណេះទូទៅភាសាខ្មែរ សម្រាប់ឆ្នាំសិក្សាថ្មី​២០១៩-២០២០ ចាប់ពីពេលនេះតទៅផងដែរ៕

Loading...
TodaySharing News

FREE
VIEW