បណ្ឌិត​ ស៊ន សំណាង​ ៖ យុវជនគ្រប់​ខ្មែរ​គ្រប់​រូប​ត្រូវ​តែប្រឹងរៀន​ឲ្យ​ចេះកុំ​ខំប្រឹង​ឲ្យ​តែចប់​

នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ គឺកំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅលើគ្រប់វិស័យ ដូច្នេះ​ត្រូវការអ្នក​ខ្លាំងពូកែដើម្បជួយអោយសេដ្ឋកិច្ចជាតិកាន់តែរីកចំរើនជាលំដាប់ ដោយ​សារកត្តា​នេះហើយ​ទើបយុវជនខ្មែរយើងគួរតែនាំគ្នាខិតខំរៀនសូត្រអោយបានពូកែ ហើយខិតខំកសាងសមត្ថភាពខ្លួនអោយកាន់តែខ្លាំងផងដែរ។

ទាក់ទងនិងបញ្ហានេះលោកសាស្ត្រាចារ្យបណ្ឌិត ស៊ន សំណាង ប្រធានសមាគម អ្នកប្រវត្តិសាស្ត្រកម្ពុជា បានលើកឡើងថា យុវជនខ្មែទាំងអស់គួរតែនាំគ្នាសិក្សារៀនសូត្រអោយពូកែ កុំរៀនអោយតែចប់ត្រូវរៀនអោយចេះ។

លោកសាស្ត្រាចារ្យក៏បានបន្តរថា នៅក្នុងសម័យបច្ចុប្បន្ននេះ គឺជាសម័យដែលប្រទេសជាតិកំពុងតែអភិវឌ្ឍន៍ដូច្នេះហើយ​ទាមទារអោយយុវជនខ្មែរយើងទាំងអស់នាំគ្នាខិតខំកសាងខ្លួនអោយខ្លាំងពូកែ ដើម្បីជួយអោយប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចំរើនខ្លាំងជាងនេះទ្វេរដង។ ពីព្រោះថាយុវជន គឺជាសសរទ្រូងនៃប្រទេសជាតិ និងជាធនធានដ៏សំខាន់នៅក្នុងការជួយអោយប្រទេសជាតិ អាចឈានជើងឆ្ពោះទៅរកចំណុចមួយ ដែលរីកចំរើនដូចប្រទេសដ៏ទៃបាន។

យុវជនខ្មែរទាំងអស់ត្រូវតែយកចិត្តទុកដាក់នៅក្នុងការសិក្សារមិនត្រូវរៀនអោយតែចប់ រៀនអោយតែបានថ្នាក់ខ្ពស់ រៀនអោយតែមានសញ្ញាប័ត្រខ្ពស់ នោះឡើយគឺត្រូវខិតខំរៀនអោយខ្លាំង រៀនអោយមានសមត្ថភាពអាចយកមកប្រើការបាន នោះទើបធនធានមនុស្សមានភាពរីកចំរើន។ នៅពេលដែលធនធានមនុស្សមានភាពរីកចំរើនហើយ ប្រទេស​ជាតិក៏មានការរីកចំរើនទៅតាមនោះដែរ៕