​គន្លឹះទាំង​៤ចំណុច​ធំៗ​ ដែល​សេដ្ឋីជោគជ័យ​ប្រាក់​រាប់លាន​ដុល្លារ​តែងតែ​អនុ​វត្ត​

ការ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ ​គឺ​ជា​ក្តី​ប្រាថ្នា​មួយ​របស់​បុគ្គលិក​គ្រប់រូប​ ​ដើម្បី​អាច​ពង្រឹង​ជីវភាព​រស់​នៅ​របស់​ពួកគេ​ឲ្យ​បាន​តែ​ប្រសើរ​ជាង​មុន​ ប៉ុន្តែ​វា​ជា​រឿង​លំបាក​ខ្លាំង​ណាស់​ ​ព្រោះ​ថា បើ​អ្នក​សុំ​ថ្នាក់​លើ​ដោយ​ត្រង់ៗ​ ​នោះ​​ក៏​មិន​ងាយ​បាន​ដែរ​។ ​ដូច្នេះ​ហើយ ​អ្នក​ត្រូវ​តែ​​​មាន​​​តែ​ធ្វើ​នូវ​​កិច្ចការ​ពិសេសៗ​មួយ​ចំនួន ​ដែល​ធ្វើ​ឲ្យ​ថ្នាក់​លើ​ពេញ​ចិត្ត​។ ​គួរ​អនុវត្ត​គន្លឹះ​សំខាន់ៗ​ខាង​ក្រោម​នេះ ​ដើម្បី​ជួយ​ឲ្យ​អ្នក​ឆាប់​ឡើង​ប្រាក់ខែ​ ៖

១.​​ ធ្វើ​ការ​ឲ្យ​ច្រើន​ជាង​បុគ្គលិក​ដទៃ​ ៖ ​បើ​អ្នក​ពិត​ជា​ចង់​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ជាង​អ្វី​ដែល​អ្នក​មាន​បច្ចុប្បន្ន​​នេះ​ ​គឺ​ត្រូវ​តែ​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ឲ្យ​ច្រើន​ជាង​មុន​ដែរ​ ​ជា​ពិសេស​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​អ្នក​​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ដទៃ​។ ​មានន័យ​ថា ​អ្នក​មិន​ត្រូវ​ធ្វើ​ការ​គ្រាន់តែ​​បង្គ្រប់​ម៉ោង​នោះ​ទេ ​ប៉ុន្តែ​ត្រូវ​ធ្វើ​វា​ឲ្យ​ឆាប់​ចប់​គម្រោង​នីមួយៗ​ដែល​អ្នក​កំពុង​ធ្វើ​ ​ទោះបីជា​ត្រូវ​ចេញ​ពី​ធ្វើ​ការ​ក្រោយ​គេ​ក៏ដោយ។ ​ការ​ខិតខំ​បែបនេះ ​នឹង​ធ្វើ​ឲ្យ​ថ្នាក់​លើ​របស់​អ្នក​មាន​ការ​ចាប់​អារម្មណ៍​​ ​ហើយ​ក៏​មិន​ចង់​បាត់បង់​អ្នក​នោះ​ដែរ។​

២. ​​​បង្កើន​ការ​ទទួល​ខុសត្រូវ ​៖ ​អ្នក​ត្រូវ​តែ​មាន​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ចំពោះ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ ​ដើម្បី​ធានា​ថា ​លទ្ធផល​ដែល​ចេញ​មក​ ​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ជាពិសេស​ថ្នាក់​លើ​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ​ចំពោះ​ស្នាដៃ​របស់​អ្នក​។

៣. បង្ហាញ​ភាព​ជា​គំរូ​ដល់​អ្នកដទៃ ​៖ ​ទោះបីជា ​ស្ថិត​ក្នុង​ស្ថានភាព​អ្វី​ក៏ដោយ ​អ្នក​ត្រូវ​តែ​​ខិតខំ​ធ្វើ​យ៉ាង​ណា​ ​ដើម្បី​ផ្តល់​ជា​គំរូ​ល្អ​ដល់​បុគ្គលិក​ដទៃ ​ទាំង​ការ​គោរព​ពេលវេលា ​និង ​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​ក្នុង​ក្រុមហ៊ុន។ ​មានន័យ​ថា ​រាល់​កិច្ចការ​ដែល​អ្នក​ធ្វើ​គឺ​សុទ្ធតែ​មាន​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន ​និង បុគ្គលិក​ដទៃ​ទៀត​ ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា គោរព ​និង ស្រលាញ់​អ្នក​យ៉ាង​ខ្លាំង​។ ​ដូច្នេះ​ហើយ ​នេះ​ជា​ការ​សាង​ទំនុកចិត្ត​របស់​ក្រុមហ៊ុន​មក​លើ​រូប​អ្នក​។

៤. ធ្វើ​កិច្ចការ​ណា​ដែល​អ្នក​ផ្សេង​​មិន​អាច​ធ្វើ​បាន ​​៖ ​​ជា​ធម្មតា​ក្រុមហ៊ុន​តែងតែ​មាន​ការងារ​លំបាក​មួយ​ចំនួន ​ដែល​បុគ្គលិក​ខ្លះ​បាន​បដិសេធ​មិន​ធ្វើ​ ​​ព្រោះ​ពួកគេ​មិន​ចង់​បរាជ័យ​ដោយសារ​បញ្ហា​ផ្សេងៗ​។ ជាមួយ​គ្នា​នោះ​ ​វា​អាច​ជា​ឱកាស​សម្រាប់​អ្នក ​ក្នុង​ការ​សាង​ស្នាដៃ ​ដែល​អ្នកដទៃ​មិន​អាច​ធ្វើ​បាន​ ​បើ​ទោះ​បី​ជា​វា​មាន​ការ​លំបាក​ក្តី​ ​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​កើត​មក​ចេះ​​ស្រាប់​នោះ​ទេ ​​ពោល​គឺ​ទាល់​តែ​ឆ្លងកាត់​ការរៀនសូត្រ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ខិតខំ​ធ្វើ​វា​ឲ្យ​អស់​ពី​លទ្ធភាព​។

បើ​អ្នក​នៅ​តែ​ធ្វើ​អ្វី​ដែល​ងាយៗ​​បន្ត​ទៀត​ ​នោះ​អ្នក​ក៏​គ្មាន​ថ្ងៃ​អាច​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​តាម​ការ​ចង់​បាន​ដែរ​ ​​ព្រោះ​ក្រុម​ហ៊ុន​នីមួយៗ​មិន​មែន​ល្ងីល្ងើ​​ឡើយ​៕