អ្នក​ខ្លាំង​២នាក់​ស្ថិតនៅលើទីប្រកួត​ដូច​គ្នា​ ប្រាកដជាមាន​ម្នាក់​ត្រូវចា​ញ់​

ការឈ្នះចាញ់មិនអាចកំណត់បានភ្លាមៗទេ បើមនុស្សយើងមិនទាន់អស់សង្ខារទេ មានន័យថាអ្វីៗ អាចនឹង​ប្រែប្រួល​បាន​គ្រប់ពេល។ ដូចជាសម័យមុនខ្មែរយើងជាមហាណាចក្រ ជាមហានគរ និងជាអ្នកគ្រប់គ្រងអំណាចដ៏​ធំនៃ​អាណាចក្រ​ខ្មែរ និងមានគ្រឹះវប្បធម៌ដ៏អស្ចារ្យ តែសម័យ​កាលក្រោយ​​មក​ទៀត ក៏ធ្លាក់ចុះខ្សោយបន្តិចម្តងៗ ដោយ​សារ​បញ្ហា​នានា ដូចជាជម្លាំងគ្នាឯង ក្នុងខ្សែរាជវង្សជាដើម ដែលធ្វើឲ្យសត្រូវមានឱកាស​​ក្នុងការវាតទីយកទឹកដីយើង។

នៅក្នុងសម័យចិនបុរាណវិញ។ មាននៅត្រង់វគ្គមួយ ដែលជូកឺលៀង ដេញឲ្យសត្រូវស្ដាប់តែមួយបទ (ស៊ឺម៉ាអ៊ី) ក៏ដក​ទ័ព​ថយក្រោយទាំង​ភិត​ភ័យ​ ខណៈដែលជូកឺលៀងមានកងទ័ពរបួស និងចាស់ជរាក្នុង​ក្រុងជិត៣ពាន់នាក់ប៉ុណ្ណោះ។ ការណ៍នោះ បានធ្វើឲ្យមតិជាច្រើនគិតថា​ ស៊ឺម៉ាអុី ចាញ់ល្បិចកលរបស់ជូកឺលៀង និងភ័យខ្លាចជូកឺលៀងជាដើម។

ក៏ប៉ុន្តែយើងត្រូវដឹងថា បើមានអ្នកលេងល្ខោនដាេច់ខាតត្រូវតែមានអ្នកទស្សនាល្ខោន (អ្នកមើល) បើមិន​ដូច្នេះ​ល្ខោន​នឹង​​លេងមិនល្អមើល និងឈប់លេងឲ្យយើងមើលទៀត។ ចំណុចដែល ស៊ឺម៉ាអុី ដកទ័ពថយក្រោយវិញ មានហេតុផល ២យ៉ាង។

ទី១ គឺអាចចាញ់ល្បិចជូកឺលៀង និងហេតុផលទី២ គេធ្វើជាល្ងង់ឲ្យជូកឺលៀងលេងល្ខោនបន្តទៀត ដើម្បីទុក​ឱកាស​ដល់​ខ្លួន​ឯង ព្រោះស្តេចរបស់គេប្រើតែសាច់ញាតិខ្លួនប៉ុណ្ណោះ។ ប្រសិនបើ ស៊ឺម៉ាអ៊ី ឈ្នះជូកឺលៀងពេលនោះ គេនឹងត្រូវ​ស្តេច​គេឈប់ប្រើ ព្រោះអស់សត្រូវខ្លាំងទៀតហើយ៕