ជំហ៊ាន​ទាំង​៣នេះ​ដែល​អ្នក​អាច​ធ្វើ​បាន ពេល​មាន​អារម្មណ៍​ថា​គ្មាន​នរណាម្នាក់​លើក​ទឹក​ចិត្ត​អ្នក

កាល​ណា​អ្នក​​មាន​អារម្មណ៍​ថា​គ្មាន​នរណា​ម្នាក់​ចាំ​លើក​ទឹក​ចិត្ត​ហើយ​នោះ ពេល​នោះ​ហើយ​វា​ហាក់​ដូច​ជា​ ពិភពលោក​លែង​មាន​ន័យ​អីចឹង។​ អ្នក​នឹង​ជាប់​គាំង​លែង​​ទៅ​មុខ ហើយ​លែង​មើល​អ្វី​ឃើញ​ទាំង​អស់។ តែ​កុំ​ឲ្យ​អារម្មណ៍​អស់​ទាំង​នោះ គ្រប់គ្រង​អ្នក​បាន​អី។ ដូចនេះ​ត្រូវ​គិត​ថា​តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន​ ពេល​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​​ធ្វើ​អ្វី​មួយ​នោះ?

១.ត្រូវ​គិត​ថា​អ្នក​មាន​អ្វី​ខ្លះ​សព្វ​ថ្ងៃ ៖ ត្រូវ​ហើយ! អ្នក​ត្រូវ​​សម្លឹង​មើល​ថា​តើ​អ្នក​កំពុង​តែ​មាន​អ្វី​, មិន​មែន​អ្នក​កំពុង​តែ​ប៉ង​ចង់​បាន​អ្វី​ទេ។​ គ្រួសារ, លុយកាក់, សុខភាព​ល្អ គឺ​សុទ្ធ​តែ​ជា​អ្វី​ដែល​អ្នក​ចង់​បាន​ទាំង​អស់។ ​តែ​អ្វី​​ដែល​សំខាន់​ជាង​គេ​នោះ​គឺ​សុខភាព​នេះ​ឯង​, អ្នក​ត្រូវ​​ថែរក្សា​សុខភាព​លើស​ពី​អ្វីៗ ទាំង​​អស់​ដែល​អ្នក​កំពុង​​មាន​។ ហើយ​បើ​អ្នក​មាន​សុខភាព​ល្អ​មាំទាំ​ហើយ​នោះ អ្នក​គួរ​តែ​ពេញចិត្ត​នឹង​ខ្លួន​ឯង​ហើយ​។

២.ធ្វើ​អ្វី​ដែល​ខ្លួន​សប្បាយ​ចិត្ត​ ៖ ការ​សប្បាយ​ចិត្ត​គឺ​ជា​សុភមង្គល​ដែល​ពិបាក​រក​។ មនុស្ស​មួយ​ចំនួន​​ធំ តែង​គិត​ពី​សុភមង្គល​ របស់​គេ​ ធំ​ជាង​សុភមង្គល​របស់​ខ្លួន​ឯង​ម្ល៉ោះ ហើយ​ទើប​ខ្លួន​ឯង​ តែង​តែ​មាន​ទុក្ខ​គ្រប់​ពេល​បែប​នេះ​។

៣.សម្រាក​ខ្លះ​ ៖ ពេល​ខ្លះ​អ្នក​គួរ​តែ​ឲ្យ​ខ្លួន​ឯង​បាន​ដក​ឃ្លា​ពី​ពិភពលោក​ដ៏​​សែន​រវល់​នេះ​ខ្លះ​។ គ្មាន​នរណា​ម្នាក់​ដែល​មាន​កម្លាំង​ អាច​​ធ្វើ​អ្វីៗ គ្រប់​យ៉ាង​បាន​នោះ​ទេ។ ផ្ដល់​ពេល​សម្រាក​សម្រាប់​ខ្លួន​ឯង , ផ្ដល់​ពេលវេលា​​សម្រាប់​ខ្លួន​ឯង​ ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​ក្នុង​​ខួរក្បាល​ចោលឲ្យអស់ ពេល​នោះ​អ្នក​​នឹង​លែង​គិត​រឿង​តប់ ប្រមល់​​ត​ទៅ​ទៀត​ហើយ​៕