ប្រសិន​បើម្ចាស់ក្រុមហ៊ុន​មាន​បុគ្គលិក​ចរិត​យ៉ាប់ទាំង​៦ចំណុច​ខាងក្រោម​ដកចេញក៏មិ​នខាតដែរ​

តាមពិតទៅបើចរិតបុគ្គលិកម្នាក់នោះមិនកើតការហើយ គ្មាននរណាចង់ទុកដើម្បីឲ្យកាន់តែពិបាកឡើយ។ ដូចនេះបើអ្នកមានចរិតដូចខាងក្រោម អ្នកគួរត្រៀមខ្លួនបាត់បង់ការងារឲ្យហើយទៅ ៖

១.បាត់មុខពីការងារដោយគ្មានដំណឹង ៖ គ្មាននរណាម្នាក់ចង់បង្ខិតបង្ខំ អ្នកឲ្យធ្វើការនោះឡើយ ជាធម្មតាអ្នកមិនអាចដឹងមុនឡើយ ថាអ្នកត្រូវរវល់កិច្ចការផ្ទាល់ខ្លួនជាបន្ទាន់ តែយ៉ាងហោចណាស់អ្នកគួរផ្ដល់ដំណឹងឲ្យមេរបស់អ្នកបានដឹង។

២.សមត្ថភាពថមថយ ៖ អាចថាកាលពីមុន អ្នកជាមនុស្សពូកែ មានគំនិតឆ្លាត មានភាពច្នៃប្រឌិតខ្ពស់ជាងគេ តែពេលនេះអ្វីៗ គឺធ្លាក់ចុះ ហើយមិនផ្ដល់ប្រយោជន៍អ្វី​ដល់ក្រុមហ៊ុន ទើបគេដេញអ្នកចេញ។

៣.អត់ចេះបត់បែន ៖ ជាធម្មតាទេ ដែលក្រុមហ៊ុនមួយតែងបត់បែនចុះឡើងៗ ជាពិសេសក្រុមហ៊ុនដែលជោគជ័យ។ ហេតុនេះបើបុគ្គលិក ខ្សោយក្នុងការបត់បែនតាមនោះ វាក៏ជាបញ្ហាធំដែរ។

៤.តែងបង្កើតជម្លោះ ៖ បើសិនជាមានបុគ្គលិកម្នាក់តែងតែបង្កជម្លោះ មានរៀងរ៉ាវជាមួយគេឯងហើយ ក្រុមហ៊ុននោះអាចមានរឿងធំ។ ចារឹកបែបនេះគឺគ្មាននរណាចង់យកមកដាក់ក្នុងក្រុមហ៊ុនខ្លួនឡើយ។

៥.មិនចេះអភិវឌ្ឍន៍ខ្លួន ៖ បើអ្នកមានបុគ្គលិកមួយដែលខ្លាចក្នុងការនិយាយជាមួយភ្ញៀវ តែម្នាក់នោះមិនដែលសាកនិយាយ ឬមួយ ឧស្សាហ៍ បង្កើនឱកាសបាននិយាយជាមួយភ្ញៀវទេ ថែមទាំងគេចឲ្យឆ្ងាយពីភ្ញៀវទៀត។ នេះហើយដែលគេហៅថា មិនចេះអភិវឌ្ឍន៍ខ្លួននោះ។

៦.តែងមានភ្ញៀវរិះគន់ ៖ តើអ្នកដឹងទេ បុគ្គលិកជាង៨៥ភាគរយបាត់បង់ការងារ ដោយសារតែការមិនពេញចិត្តពីសំណាក់ភ្ញៀវ។ ដូចនេះអ្នកដឹងហើយថា បើអ្នកមិនចេះយកចិត្ត ឬក៏បំពេញសេវាកម្មឲ្យល្អដល់ពួកគេទេ អ្នកអាចបាត់បង់ការងារដោយសារពួកគេបាន៕