អ្នកប្រាជ្ញ ខុងជឺ ៖ បើមានគេស្ដោះទឹកមាត់នៅពីក្រោយខ្នងអ្នក មានន័យថាកំពុងតែដើរពីមុខគេហើយ

 

នៅក្នុងសង្គម ការរស់នៅប្រចាំថ្ងៃ វាមិនមែនជារឿងដែលងាយស្រួល និងអាចតម្រូវចិត្តរបស់មនុស្សអស់នោះទេ ព្រោះមនុស្សនៅក្នុងលោក​នេះ មានចិត្ត គំនិត និងចំណេះដឹងមិនស្មើគ្នា មិនដូចគ្នាឡើយ។ ដូច្នេះ តើចាំបាច់អ្វីត្រូវទៅតម្រូវចិត្តនឹងមនុស្សច្រណែន​នឹងយើង​ទាំងនោះទៅ?

សូម្បីតែអ្នកប្រាជ្ញចិន និងជាទស្សនវិទូលោកខាងកើតនៃប្រទេសចិន ខុងជឺ លោកក៏បានពោលដែរថា “បើគេស្ដោះទឹកមាត់ដាក់ពីក្រោយ​ខ្នងរបស់អ្នក​ គឺមានន័យថាអ្នកកំពុងតែនៅខាងមុខគេ”។ ការលើកឡើងនេះ ខុងជឺ ចង់បង្ហាញថា មនុស្សដែលនៅពីក្រោយខ្នងយើង ពួកគេតែច្រណែនយើងដែលដើរពីមុខគេ ដោយបោះជាពាក្យសម្តីមួរបង្កាច់ បង្ខូចដល់កិត្តិយសយើងជាដើម។ ប៉ុន្តែ ប្រសិនបើយើងដើរពីមុខ​គេ គឺមានន័យថាយើងហ្នឹងបានធ្វើដំណើរមុនគេ ទាំងដែលអ្នកទាំងនោះមិនទាន់ធ្វើដំណើរមកដល់កន្លែងយើងនេះនៅឡើយទេ។

“នៅក្នុងលោកនេះ អត់មានមនុស្សណាដែលមិនត្រូវគេតិះដៀលទេ” នេះគឺជាការទូន្មានរបស់ព្រះពុទ្ធ។ ហេតុនេះ ចូរកុំខ្វល់ចិត្តនឹងមនុស្សទាំងនេះ ដែលស្ដោះទឹកមាត់ពីក្រោយខ្នងរបស់អ្នកអី។ ចូរអ្នកឆាប់ធ្វើដំណើរទៅរកគោលដៅរបស់អ្នកដោយការប្រឹងប្រែង រហូតសម្រេច​គោលបំណង។ អ្នកណាចង់ស្តោះអីក៏ស្តោះទៅ កុំខ្វល់រឿងគេអី មិនយូរទេគេនឹងនៅតែស្ដោះនៅទីនេះ តែយើងដើរទៅដល់គោលដៅរបស់យើង៕