ហេតុអ្វី​បានជាឆាវឆាវបរាជ័យ​ក្នុងនោះ​មាន​ចំណុច​៣ធំៗ ដែលកំហុស​ធំ​បំផុត​របស់​ឆាវឆាវ​

0 106

ប្រសិនបើនិយាយអំពី “កំហុស” មនុស្សយើងម្នាក់ៗ សុទ្ធតែធ្លាប់បានជួប និងសាងវាដោយខ្លួនយើងផ្ទាល់ក៏មាន អ្នកការជឿតាមអ្នក​ដទៃ​ទៀតផងដែរ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងក៏មិនគួរបណ្ដោយហឱ្យកើតមានឡើងជាដដែលៗ ច្រើនដងពេកនោះដែរ វានឹងនាំឱ្យយើងខាត​ពេល ខាតប្រយោជន៍ និងបាត់បង់នូវទំនុកចិត្ត ក៏ដូចជាឱកាសល្អផ្សេងៗក្នុងជីវិត។

ថ្ងៃនេះផងដែរ យើងខ្ញុំនឹងដកស្រង់កំហុសធំៗ៣របស់ ឆាវឆាវ ដើម្បីទុកជាមេរៀនមួយសម្រាប់ជីវិតរបស់យើងទាំងអស់គ្នា ៖

កំហុសទី១ ៖ មិនសម្លាប់ លាវប៉ី ចោល

ឆាវឆាវ គេមានឱកាសល្អជាច្រើនដង ក្នុងការកម្ចាត់សត្រូវរបស់គេ (លាវប៉ី) តែគេហាក់ដូចជា មើលស្រាលដល់សត្រូវនេះ ដោយបាននិយាយថា “ជនដែលគ្មានឱកាសបញ្ចេញសមត្ថភាព គឺគ្មានអ្វីគួរឱ្យខ្លាចទេ។ ដូច្នេះទើបគេមិនសម្លាប់ ទីបំផុតក្លាយជាសត្រូវធំរបស់ខ្លួន និងលែងមានឱកាសដើម្បីសម្លាប់ ប្រៀបដូចជាលែងខ្លាឱ្យចុះទៅព្រៃវិញ។

កំហុសទី២ ៖ ការដោះលែង គួនអ៊ី

ការគិតចង់បាន គួនអ៊ី មកប្រើការរបស់ ឆាវឆាវ បានធ្វើឱ្យពួកមន្ត្រីរបស់ខ្លួនជំទាស់គេជាខ្លាំង និងមិនសប្បាយចិត្តដោយសារ​តែ គួនអ៊ី ជាចំណូលថ្មីគ្មានគុណសម្បត្តិអ្វី តែទទួលបានការគោរពស្រឡាញ៉ពី ឆាវឆាវ ជាខ្លាំង។ ដូចជាការផ្តល់ជូនងារជាស្តេចត្រាញ់ ជូនផ្ទះធំ រង្វាន់ជាហូរហែ ពិសេសគឺ “សេះទន្សាយក្រហម” ដែលជាកំពូលសេះលេខមួយក្នុងលោក។ នៅទីបំផុត គួនអ៊ី បានសម្លាប់មេទ័ពរបស់គេជាច្រើននាក់ និងបានទៅចុះចូលនឹង លាវប៉ី ដែលបងធម៌របស់គេវិញ។

កំហុសទី៣ ៖ ប្រើមនុស្សខុស

មុនពេលដែល លាវប៉ី មានកម្លាំងខ្លាំងក្លា គេធ្លាប់នៅក្រោមការគ្រប់គ្រងរបស់គេ ដែលបានបញ្ជាឱ្យ លាវប៉ី ដឹកនាំកងទ័ពចំនួនប្រាំម៉ឺននាក់ ទៅកម្ចាត់សត្រូវ (យានស៊ូ) តែទីបំផុត កងទ័ពទាំងអស់នោះ បានក្លាយជា​អំណោយទៅឱ្យ លាវប៉ី យកមកតតាំងនឹងខ្លួនវិញ។ កំហុសនេះ ពេលគេដឹងហើយធ្វើឱ្យគេដួលសន្លាប់តែម្តង ព្រោះមិននឹងស្មានថាកងទ័ពដែលគេបញ្ជាឱ្យទៅជាមួយនឹង លាវប៉ី ប្រាំម៉ឺននាក់ ធ្លាក់ចូលក្នុងដៃរបស់ លាវប៉ី ទាំងអស់៕

Loading...