លាវប៉ី ៖ បើយើងជ្រកកោនកន្លែងគេ ទោះបីមានរឿងអីក៏ដោយត្រូវតែចេះទ្រាំដែរ

ការអត់ធ្មត់ និងការលំបាក ពេលខ្លះក៏វាជាអំណាចមួយដែលជួយជំរុញយើងឱ្យខ្លាំងក្លា និងរឹងមាំជាមុនបានផងដែរ ប៉ុន្តែអ្វីដែលកាន់តែពិបាកនឹងទ្រាំនោះ គឺការដែលយើងទៅជ្រោកកោនក្នុងកន្លែងគេ ត្រូវគេមើលងាយមើលស្រាល ពិសេសប្រើសម្តីមិនល្អចំពោះយើង​តែម្តង។

លាវប៉ី ដែលជាអ្នកដឹកនាំល្បីម្នាក់ខាងចិត្តធម៌ គុណធម៌ផងដែរ គាត់បានណែនាំឱ្យយើងចេះអត់ធ្មត់ និងទ្រាំនូវរឿងខ្លះទោះបីលំបាកទ្រាំយ៉ាងណាក៏ដោយ បើយើងនៅក្រោមការគ្រប់គ្រង ឬស្នាក់នៅជាមួយនឹងគេទេ។ មូលហេតុ គឺបើយើងនៅតែបន្តវានឹងនៅតែជួប តែពេល​យើងចាក់ចេញ យើងអាចមានសិទ្ធិសេរីភាពក្នុងការរស់នៅ ការនិយាយ និងសិទ្ធិផ្សេងៗទៀត។

ចំពោះការស្នាក់នៅជាមួយគេបែបនេះ វាមិនខុសពីគុកឥតជញ្ជាំងទេ ពិបាកទ្រាំណាស់ ខាំធ្មេញស្ទើរប្រេះ​ក៏មានដែរ នៅពេលខ្លះ។ ចំពោះហេតុការលំបាកៗទាំងនេះ មានតែមនុស្សធ្លាប់ឆ្លងកាត់កាតទេ ទើបបានយល់អារម្មណ៍នេះ។ អ្នកដែលមិនធ្លាប់សុំគេជ្រកកោនពិបាកនឹង​យល់ការលំបាកនេះណាស់។

ដូច្នេះ មុននឹងយើងចង់ខឹង ឬចង់ចាកចេញក្តី ត្រូវតែគិតលើចំណុចរ​បស់ លាវប៉ីនេះ ព្រោះម្ចាស់ផ្ទះណាក៏ដូចគ្នា គ្មានអ្នកណាល្អ និងកន្លែង​ណាល្អស្មើនឹងផ្ទះរបស់ខ្លួនទេ។ ម្យ៉ាងទៀត ក្នុងនាមជាម្ចាស់ផ្ទះក៏មិនគួរធ្វើបាបដល់គេដែលសុំជ្រកកោនទាំងនោះដែរ បើបំណាញ់​តែ​ចិត្ត​ធម៌ព្រមជួយដល់គេហើយ កុំឱ្យក្លាយជាមនុស្សឥតគុណធម៌៕