តោះយល់ដឹងបន្តិច ហេតុអ្វីបានជាប្រទេស​អាល្លឺម៉ង់ក្លាយជាប្រទេស​នាំឡានចេញលេខ១លើកលោក​?

អាល្លឺម៉ង់ធ្លាប់ល្បីល្បាញច្រើនមកហើយ តាមរយៈការផលិតរថយន្ដដែលមានគុណភាពមិនចាញ់បណ្ដាប្រទេសមួយចំនួនដូចជា ៖ អាមេរិក ជប៉ុន និង កាណាដានោះទេ ជាពិសេស អាល្លឺម៉ង់ក៏ជាប្រទេសតែមួយគត់ដែលនាំឡានចេញបានច្រើនជាងគេទៅកាន់បណ្ដាប្រទេសទាំងអស់លើសកលលោក។

ជាមួយគ្នានេះដែរ មូលហេតុអ្វីទើបធ្វើឲ្យ អាល្លឺម៉ង់នាំឡានចេញបានច្រើនជាងគេបែបនេះ? លើសពីនេះទៅទៀត វាក៏មានឡានអាល្លឺម៉ង់លក់នៅខ្មែរយើងថែមទៀតដែរ ។

អាល្លឺម៉ង់បានក្លាយជាប្រទេសលេខ១លើលោក ដែលនាំចេញឡានបានច្រើនជាងគេព្រោះតែ ឡានដែលបានផលិតចេញពីប្រទេសអាល្លឺម៉ង់ដូចជា VOLKSWAGEN, BMW, MERCEDES BENZ, AUDI និង PORSCHE ជាដើមដែលកំពុងមានវត្តមានលើទីផ្សារយើងជាដើមនេះ សុទ្ធតែផលិតមកតាមស្ដង់ដារអាល្លឺម៉ងទាំងអស់ ។

មិនត្រឹមតែប៉ុណ្ណោះ សង្វាក់ផលិតកម្មរបស់អាល្លឺម៉ង់ ផលិតឡាននីមួយៗគឺសម្រិតសម្រាំងចេញពីវត្ថុធាតុដើម ឆ្លងកាត់ប្រព័ន្ធស័្វយប្រវត្តច្រើនដំណាក់កាល និង ការឌីស្សាញរូបរាងចេញមកគឺតម្រូវតាម សម័យកាលដែលគេកំពុងប្រើប្រាស់ ជាពិសេសគឺមិនចេះសាំភ្នែកផងដែរ។

លើសពីនេះដែរគ្រប់ឡានដែលផលិតឡើងមក គឺដើរទាន់សម័យកាល ព្រោះតែ បច្ចេកវិទ្យាថ្មីៗត្រូវបានគេឃើញបំពាក់លើរថយន្ដរបស់អាល្លឺម៉ង់ច្រើន ដើម្បីទាក់ទាញអតិថិជន និងបំពេញតម្រូវការរបស់ពួកគេ ដែលខំយកលុយរាប់ម៉ឺនដុុល្លារមកទិញឡាននេះ។

បើយើងក្រឡេកមកមើលប្រទេសកម្ពុជាយើងវិញ មានរថយន្ដរបស់ក្រុមហ៊ុនអាល្លឺម៉ង់ច្រើនណាស់ដែលកំពុងលក់នៅក្នុងស្រុក ហើយមិនត្រឹមតែប៉ុណ្ណោះ គ្រប់ម៉ូឌែលរបស់រថយន្ដអាល្លឺម៉ង់គឺមានតម្លៃមិនថោកនោះទេ ព្រោះតែគុណភាព និងការផលិត គឺតាមស្ដង់ដារពីអាល្លឺម៉ង់តែម្ដង។

គួរបញ្ជាក់ផងដែរថា អាល្លឺម៉ង់ជាប់ប្រទេសទី១លើលោកដែលនាំឡានចេញបានច្រើនជាងគេ ដែលរកចំណូលចូលក្រុមហ៊ុនបានជាង១៥៧.៤ ពាន់លានដុល្លារ ស្មើនឹង ២១.៣% នៃការនាំឡានចេញទាំងអស់៕