ស៊ុត ជាពិសេសផ្នែកក្រហមមានផ្ទុកកូឡេស្តេរ៉ូលខ្ពស់ ក្នុងស៊ុតមួយគ្រាប់មានផ្ទុកកូឡេស្តេរ៉ូល១៨៦មីលីក្រាម តាមការបញ្ជាក់របស់លោក Victor Zhong អ្នកស្រាវជ្រាវក្រោយថ្នាក់បណ្ឌិតនៅ Department of Preventive Medicine នៅ Northwestern University Feinberg School of Medicine រដ្ឋ Chicago។
អ្នកស្រាវជ្រាវបានពិនិត្យទិន្នន័យពីក្រុមអ្នកស្រាវជា្រវចំនួន៦ ដែលមានមនុស្សចូលរួមច្រើនជាង២៩,០០០នាក់ ប្រើរយៈពេលប្រមាណ១៧ឆ្នាំកន្លះ។ បន្ទាប់ពីអំឡុងពេលនៃការធ្វើការតាមដាននេះមកគេបានរកឃើញថា មនុស្ស ៥,៤០០នាក់ មានបញ្ហាសរសៃឈាមបេះដូង ដែលក្នុងនេះ១,៣០២ នាក់មានបញ្ហា្រស្រ្តូក (stroke) ទាំងធ្ងន់ធ្ងរនិងមិនធ្ងន់ធ្ងរ១,៨៩៧នាក់ មានឧប្បត្តិហេតុដោយសារបញ្ហាខ្សោយបេះដូង និង ១១៣នាក់បានស្លាប់ដោយសារជំងឺបេះដូង។ បន្ថែមពីនេះអ្នកចូលរួមដទៃទៀតចំនួន៦,១៣២ បានស្លាប់ដោយសារកត្តាផ្សេងទៀត។
ការបរិភោគ ៣០០មីលីក្រាមសម្រាប់របបកូឡេស្តេរ៉ូលប្រចាំថ្ងៃ វាធ្វើឲ្យមានការការកើនឡើងនៃ ៣,២% នៃជំងឺបេះដូង និង ៤,៤%កើនឡើងនូវការស្លាប់់ប្រចាំឆ្នាំ នេះបើតាមការបង្ហាញវិភាគទិន្នន័យនៃការសិក្សារបស់លោក Zhong។ ហើយចំពោះអ្នកដែលបរិភោគស៊ុតមួយចំហៀង ឬពាក់កណ្តាលក្នុងមួយថ្ងៃត្រូវប្រឈមនឹងហានិភ័យ ១,១% នៃជំងឺស្ទះសរសៃឈាមបេះដូង និង ១,៩% មានហានិភ័យខ្ពស់នៃការឆាប់ស្លាប់។
ការពិសោធកាលពីមុនមិនបានដាក់ស៊ុតជាប្រធានបទ និងដើមហេតុដែលជាប់ទាក់ទងទៅនឹងបញ្ហានៃសរសៃឈាមបេះដូងឡើយ គ្រាន់តែបានរកឃើញថា ការដែលមនុសុ្សមានបញ្ហាសុខភាពបណ្តាលមកពីទម្លាប់ប្រចាំថ្ងៃរបស់មនុស្ស ដោយសារការមិនហាត់ប្រាណ ការជក់បារី និងរបបអាហារមិនល្អ។ ផ្ទុយទៅវិញការសិក្សាបច្ចុប្បន្នដោយលោក Zhong និងដៃគូរបស់គាត់បានរកឃើញថា ការបរិភោគស៊ុត និងរបបកូឡេស្តេរ៉ូលជាដើមហេតុសំខាន់នៃបញ្ហាស្ទះសរសៃឈាមបេះដូង។
ទំនាក់ទំនងគ្នារវាងស៊ុតទៅនឹងហានិភ័យនៃជំងឺបេះដូងនិងការឆាប់ស្លាប់ ហើយបើការបន្តបរិភោគក្នុងកម្រិតច្រើននូវកូឡេស្តេរ៉ូល ឬស៊ុត វានឹងមានការកើនឡើងនូវបញ្ហាស្ទះសរសៃឈាមបេះដូង ជំងឺមួយចំនួនដែលកើតឡើងមានដូចជាស្រ្តូក (ស្លាប់មួយចំហៀងខ្លួន) ជាដើម ហើយការរកឃើញថ្មីនេះបានកំណត់ថាភាគរយនៃការប៉ះពាល់មានច្រើនណាស់ដែលបង្កមកពីកូឡេស្តេរ៉ូលក្នុងស៊ុត។
បើពិចារណាទៅលើចំនុចអវិជ្ជមាននៃការបរិភោគស៊ុតនេះ អ្នកគួរកាត់បន្ថយការបរិភោគនិងប្រើប្រាស់ស៊ុតក្នុងរបបអាហារ និងធ្វើរបបកូឡេស្តេរ៉ូលឲ្យបានត្រឹមត្រូវដើម្បីរក្សាសុខភាពបេះដូងរបស់អ្នកឲ្យដំណើរការបានល្អ៕