បើអ្នក​ចង់រកស៊ីផ្នែក​លក់អចលនទ្រព្យ​ធ្វើតាម​តែ៦ចំណុចខាងក្រោម​នឹងធ្វើឲ្យអ្នក​ឆាប់លក់ផ្ទះដាច់ជាទីបំផុត​

ដើម្បីឱ្យផ្ទះរបស់អ្នកលក់បានលឿនតាមតម្លៃដែលអ្នកចង់បាន អាចមានភាពស្មុគស្មាញ និងមានការលំបាកផងដែរប្រសិនបើអ្នកមិនដឹងពីតិកនិកលក់ ខាងក្រោមនេះជាដំបូន្មានទាំង៦ចំណុច ដែលធ្វើឲ្យលោកផ្ទះដាច់ឆាប់រហ័ស ហើយទទួលបានតម្លៃតាមទីផ្សារ៖

គន្លឹះទី១ ៖ ទទួលបានតម្លៃត្រឹមត្រូវ

តម្លៃផ្ទះ​ច្បាស់លាស់ និង​ត្រឹមត្រូវ​ជារឿងដែលសំខាន់ ភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈនឹងធ្វើការវាយតម្លៃអចលនទ្រព្យរបស់អ្នកដែលបម្រុងនឹងលក់ចេញ នេះជាការល្អមួយដើម្បីធ្វើឲ្យការលក់របស់អ្នកមានភាពពិតប្រាកដ។ តម្លៃទាបពេកអ្នកបាត់បង់ផ្នែកហិរញ្ញវត្ថុ តម្លៃខ្ពស់ពេកអ្នកនឹងមិនអាចរកអ្នកទិញបានងាយស្រួលនោះទេ។

គន្លឹះទី២ ៖  ចំណាប់អារម្មណ៍ដំបូងមានសារៈសំខាន់

តើវាស្អាត និងមានសណ្តាប់ធ្នាប់ដែរឬទេ? តើសួនច្បារមានការរៀបចំល្អ និងមានទាក់ទាញ? ការយកចិត្តទុកដាក់ទៅភាពលម្អិត និងអនាម័យធ្វើឲ្យភ្ញៀវមានចំណាប់អារម្មណ៍កាន់តែខ្លាំង និងចំណាយពេលមើលផ្ទះរបស់អ្នកកាន់តែយូរ និងលម្អិត ហើយពួកគេអាចធ្វើការសម្រេចចិត្តថាតើពួកគេសាកសមរស់នៅក្នុងផ្ទះនេះដែរឬទេ?

គន្លឹះទី៣ ៖ មានការជួសជុល

កុំព្រងើយកន្តើយចំពោះការជួសជុល វាជាការចាំបាច់ដែលអាចធ្វើឲ្យផ្ទះរបស់យើងមានសភាពថ្មីដូចដើម។ បើពួកគេចាប់អារម្មណ៍អ្នកទិញនឹងរកមើលវិធីនៃការចរចាតម្លៃរបស់អ្នកភ្លាមៗ ដោយសារតែតម្លៃនៃការជួសជុលជាក់ស្តែង ហើយប្រសិនបើផ្ទះរបស់អ្នកមានភាពចន្លោះប្រហោង ឬខូចខាតកន្លែងណាមួយអ្នកទិញនឹងធ្វើការតថ្លៃដោយបញ្ចុះតម្លៃរប​ស់ផ្ទះជាមិនខាន។

គន្លឹះទី៤ ៖ លក់ជាមួយការសន្យា

អ្នកលក់ និងអ្នកទិញប្រហែលជាមានការមិនពេញចិត្តបន្ទាប់ធ្វើការផ្ទេរផ្ទះ ដោយសារមានបញ្ហានូវគុណភាពផ្ទះ ឬការការពារទៅលើហិរញ្ញវត្ថុ ដូចនេះអ្នកត្រូវធ្វើកិច្ចសន្យាថាការទិញលក់ ប្រកបដោយភាពត្រឹមត្រូវ ហើយភាគីទាំងអ្នកលក់ និងអ្នកទិញនឹងមិនមានខាតបង់ប្រយោជន៍ទាំងសងខាង។ ដូចនេះមានតែការចុះកិច្ចសន្យា និងភាគីដែលធ្វើជាសាក្សីដែលអាចឲ្យ អ្នកលក់ និងអ្នកទិញប្រកបដោយភាពជឿជាក់។

គន្លឹះទី៥ ៖ ធ្វើឱ្យផ្ទះរបស់អ្នកមានភាពអស្ចារ្យ

ផ្ទះរបស់អ្នកត្រូវរៀបចំទុកដាក់ជាថ្មីដើម្បីឲ្យឃើញថាមានភាពទូលាយ ងាយស្រួលក្នុងការរៀបចំក៏ដូចជា សម្រាប់អ្នកដែលមានបំណងទិញ គឺផ្តល់អារម្មណ៍មួយសម្រាប់ពួកគាត់អាចរៀបចំ ផ្ទះថ្មីទៅតាមចំណង់ចំណូលចិត្តរបស់គាត់ ការផ្តល់ជូនអ្វីមួយដល់អ្នកដែលមកមើលផ្ទះរបស់អ្នក អោយពួកគេមានជម្រើសច្រើនសម្រាប់ការរៀប​ចំ​ផ្ទះ។

គន្លឹះទី៦ ៖ ជ្រើសរើសយករូបថតដ៏ស្រស់ស្អាត

បង្ហោះរូបភាពជាច្រើនប្រកបដោយភាពស្រស់ស្អាត វាពិតជាវិធីទាក់ទាញបំផុតមួយដើម្បីឲ្យគេចាប់អារម្មណ៍ ហើយពួកគេនឹងធ្វើការទាក់ទងដោយផ្ទាល់ ទៅកាន់លោកអ្នក។ លោកអ្នកអាចអាប់ឡូតអចលនទ្រព្យរបស់លោកអ្នកជាមួយនឹង Realestate.com.kh ដោយឥតគិតថ្លៃ ធ្វើតាមគន្លឹះងាយៗទាំងនេះហើយមិនថាលក្ខខណ្ឌទីផ្សារអ្នកនឹងលក់អចលនទ្រព្យរបស់អ្នកយ៉ាងធ្ងន់ធ្ងរលើអចលនទ្រព្យរាប់ពាន់នាក់ផ្សេងទៀតនៅលើទីផ្សារ៕