Header 1100×240

អ្នកស្រី ម៉ុត ស្រីនាង ប្រែក្លាយពី ជាងអ៊ុតសក់ក្នុងផ្សារធ្វើការដាច់បាយដាច់ទឹកអស់11ឆ្នាំ ក្លាយជាស្រ្តីជោគជ័យខ្លាំងមួយរូប

អ្នកស្រី ម៉ុត​ ស្រីនាង​ បានរៀបរាប់ពីដំនើរជីវិតថា កាលនោះរកបានថវិការបន្តិចបន្ទួចអោយកូនទៅរៀន ​ ជីវភាព​លំបាកខ្វះខាត​ ជំពាក់បំណុលគេ​ 100,000$ គ្មានផ្ទះសំបែងស្នាក់នៅ​ បូកបន្ថែមជាមួយការបាក់ទឹកចិត្ត​ ចង់សម្លាប់ខ្លួនដោយសារ​រកសុីខាត​ ជំពាក់បំណុលគេ​ច្រេីនលេីសលប់​ គ្មាន​លទ្ធភាពសងបំណុលគេ​ ជិវិតបា​នដេីរដល់ផ្លូវទាល់និងអស់ជម្រេីស​ ក៏សម្រេចចិត្ត​ ចូលលក់​ Online ដែលគេកំពុងតែពេញនិយម។

សំណាងលេីសសំណាង​ ម្ចាស់ក្រុមហ៊ុន​ Online ដែលស្គាល់ថា​ មែរួយ​ បានស្រោចស្រង់ជិវិតលោកស្រី​ អោយឈប់បាក់ទឹកចិត្ត​។​មែរួយ​បាននិយាយថា​ «មិនថា​ស្ថានភាព​បែបណា​ ជីវភាព​លំបាកខ្វះខាត​ ជំពាក់បំណុលគេ​ប៉ុណ្ណា​ក៏អាច​ងេីបឡេីងនិងស្រោចស្រង់បានដែរ​ វាសនា​របស់យេីងស្ថិតនៅក្នុងកណ្តាប់ដៃរបស់យេីង​ អោយតែផ្លូវចិត្តរឹងមាំ”» ។​

ចាប់ពីនោះមក​ ជិវិត​អ្នកស្រី​ ម៉ុត​ ស្រីនាង​ ចាប់ផ្តេីមមានពន្លឺ​ រឿងល្អៗ​ ចូលជាបន្តបន្ទាប់​ បូកជាមួយការប្រេីប្រាស់ផ្លូវចិត្ត​ ការអនុវត្ត​យ៉ាងខ្ជួបខ្ជួនជាមួយអាជីព​ Online ជាមួយក្រុមហ៊ុន​ មែរួយ​ បន្ថែម​ជាមួយការស្រលាញ់និងការដាក់ចិត្តដាក់កាយ​ ផ្តោត​លេីអាជីព​ ផលិតផល​ Online តែមួយមុខ​ ធ្វេីអោយអ្នកស្រីផ្លាស់ប្តូរជិវិតយ៉ាងលឿនមិនគួរអោយជឿ។​

ក្នុង​រយៈពេល2ឆ្នាំ​ អ្នក​ស្រី ម៉ុត ស្រីនាង​ មានលទ្ធភាពដោះបំណុលគេ​ 100,000$ និងមានផ្ទះសំបែងត្រឹមត្រូវ​ និង​ ឡានមួយគ្រឿង​ សមរម្យ​ទុកធ្វេីដំណេីរ​ ថែមទាំងពេលនេះ​ អ្នកស្រី​ក្លាយជាគ្រូ​ បង្រៀន​ផ្លូវចិត្ត​មួយរូបផងដែរ​ ក្នុងវិស័យ​ Online ។

ប្រសិនបេីបងប្អូនចង់តាមដានពីភាពជោគជ័យ​និងទទួលបានបទពិដោធន៍ល្អៗ​ ពីអ្នកគ្រូ​ ម៉ុត​ស្រីនាង​ អាចទៅតាមដាន​ Facebook Page : Jenny Beauty Store