មហាសេដ្ឋី Mark Zuckerber ៖ ខ្ញុំចូលចិត្ត​ធ្វើ​អ្វីបែបសាមញ្ញប៉ុន្តែ​គេនៅតែមិន​ទាន់យល់ពីខ្ញុំនោះទេ​

ជីវិតរស់នៅរបស់មហាសេដ្ឋីពិភពលោក Mark Zuckerberg ដែលគ្រប់គ្នាតែងហៅគាត់ថា មេ Facebook នោះ គឺជាមនុស្សម្នាក់ដែលចូលចិត្តរស់នៅជីវិតបែបសាមញ្ញបំផុត ដែលស្ទើតែមហាសេដ្ឋីផ្សេងទៀត ធ្វើមិនបានដូច។

រាល់ថ្ងៃនេះដែរលោកមានភរិយាហើយ ដែលភរិយា Priscilla Chan គឺជាវេជ្ជបណ្ឌិតទៀតដែរ ជាពិសេសបច្ចុប្បន្នលុយ​ប្ដីប្រពន្ធ ២ នាក់នេះទោះបីចាយមួយជីវិតមិនធ្វើការអ្វីសោះ ក៏ចាយមិនអស់នោះដែរ។

ទោះបីរាល់ថ្ងៃនេះមានលុយចូលរាល់ថ្ងៃពី Facebook ក៏ដោយ ក៏លោក Mark Zuckerberg មិនដែលភ្លេចគ្រួសារ ឬ ដើរចេញក្រៅនោះដែរ ព្រោះរៀងរាល់ថ្ងៃ អាហារពេលល្ងាចលោកតែងតែមកហូបបាយនៅផ្ទះ ជាមួយភរិយា និងកូនស្រីលោកជានិច្ច។

ជាងនេះដែរ លោក Mark និង លោកស្រី Priscilla Chan ចូលចិត្តរត់ហាត់ប្រាណនៅតាមទីសាធារណៈ នាំកូនស្រីទៅសាលារៀន និងធ្វើម្ហូបអាហារហូបនៅផ្ទះជុំគ្រួសាររាល់ថ្ងៃទៀតដែរ ព្រោះលោកមិនសូវខ្ជះខ្ជាយទៅលើថ្ងៃអាហារ និងការចំណាយផ្សេងទៀតនោះទេ ព្រោះគាត់យល់ថា ការងារទាំងអស់នេះគឺលោកអាចធ្វើបាន។

លើសពីនេះទៀត នៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោកជាមួយលោកស្រី វេជ្ជបណ្ឌិត Priscilla Chan សាមញ្ញបំផុតទោះបីពេលនោះលោកមានលុយពាន់លានដុល្លារហើយក៏ដោយ។

អ្វីដែលយើងនឹងស្មានមិនដល់ថែមទៀតនោះ គឺចិញ្ចៀនរៀបការដែល Mark Zuckerberg ធ្វើឲ្យប្រពន្ធរបស់ខ្លួនមានតម្លៃត្រឹមតែជាង២ម៉ឺនដុល្លារប៉ុណ្ណោះ ហើយឈុតសម្លៀកបំពាក់កូនក្រមុំទៀតសោត មានតម្លៃតែជាង៤ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ ដែលវាមានតម្លៃថោកជាងអ្នកមានសាមញ្ញមួយចំនួនផង។

បន្ថែមផងដែរថា សូម្បីតែឡានរបស់លោកក៏មានតម្លៃថោកដែរ  ដែលឡានរបស់លោកម៉ាក Acura TSX ដែលមានតម្លៃត្រឹម ៣០.០០០ ដុល្លារប៉ុណ្ណោះ៕