តើអ្នក​កំពុង​មាន​វិបត្តិ​ស្នេហាមែនទេ​ មុនទទួល​យកស្នេហាថ្មី​គួរ​សួរ​ប៉ុន្មាន​សំណួរ​ខាងក្រោមនេះសិន​

0 103

ការ​ឈាន​ចូល​ទៅ​កាន់​ស្នេហា​ថ្មី ​គឺ​ជា​រឿង​ធំ​ធេង​ណាស់​​ដែល​អ្នក​គួរ​តែ​​គិត​ឲ្យ​វែង​ឆ្ងាយ​បំផុត​។    ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​ស្នេហា​ថ្មី​នោះ   ឆាប់​​បាត់បង់​ដូច​ស្នេហា​ចាស់​ម្ដង​ទៀត​​ទេ  អ្នក​ត្រូវ​​ប្រយ័ត្ន​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​រាល់​ដង​ទើប​បាន​។     ​ខាង​ក្រោម​នេះ​ គឺ​ជា​សំណួរ​ទាំង​៧​ដែល​អ្នក​ត្រូវ​តែ​សួរ​ខ្លួន​ឯង​  មុន​នឹង​ឈាន​ចូល​ទៅ​កាន់​ស្នេហា​ថ្មី៖

១.តើ​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​ឬ​នៅ​៖   ចំណង​​ស្នេហា​ដែល​ចង​ហើយ​  គឺ​ពិបាក​នឹង​ស្រាយ​ចេញ​ណាស់​។   ដូចនេះ​គឺ​វា​ទាម​ទារ​ឲ្យ​អ្នក​មាន​ពេលវេលា និង​ថាមពល​គ្រប់គ្រាន់​ក្នុង​ការ​ទាក់ទង​គ្នា​ជាថ្មី​ម្ដង​ទៀត​។ ហេតុ​ដូច​នេះ​  អ្នក​ត្រូវ​ប្រាកដ​​ថា​ ជីវិត​អ្នក​ហ៊ាន​​លះបង់​អ្វី​អស់​ទាំង​នេះ ​ដើម្បី​ស្នេហា​ថ្មី​ហើយ​ឬ​នៅ​?  បើ​នៅ​ទេ ឬ​ក៏​ស្ទាក់ស្ទើរ​ទេ   អ្នក​គួរ​តែ​កុំ​ទាន់​ប្រឡូក​ស្នេហា​ថ្មី​អី​។

២.តើ​អ្នក​ឈប់​គិត​ពី​សង្សារ​ចាស់​ឬ​នៅ​៖ នេះ​គឺ​ជា​សំណួរ​ដែល​អ្នក​ត្រូវ​តែ​សួរ​ខ្លួន​ឯង។ ហើយ​​ក៏​មិន​ត្រូវ​មើល​រំលង​សំណួរ​នេះ​ដែរ។ ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​មាន​ស្នេហា​ថ្មី ទាំង​ដែល​ខ្លួន​ឯង​ត្រូវ​ការ​អ្នក​ចាស់​ត្រលប់​មក​វិញ​នោះ ស្នេហា​ថ្មី​គឺ​មិន​​ទាន់​សក្ដិសម​សម្រាប់​អ្នក​នៅ​ឡើយ​ទេ​។

៣.តើ​​ស្នេហា​ចាស់​ធ្លាប់​មាន​បញ្ហា​អ្វី​ខ្លះ​ ៖ អ្នក​ត្រូវ​ស្វែងរក​​ពី​បញ្ហា​អ្វី​ខ្លះ​ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​ កាល​ពី​អតីតកាល​។​ បន្ទាប់​មក​ស្វែង​រក​​ ដំណោះស្រាយ  រួច​ប្រាប់​ខ្លួន​ឯង​ទៀត​ថា មិន​ត្រូវ​ដើរ​លើ​ផ្លូវ​នោះ​ម្ដង​ទៀត​ទេ។

៤.តើ​អ្នក​កំពុង​ស្វែងរក​ស្នេហា​ដូចម្ដេច​៖  វា​ពិត​ជា​សំខាន់​​​ណាស់​ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯង​ពី​​រឿង​នេះ  ហើយ​វា​មិន​​ត្រឹម​តែ​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ប៉ុណ្ណោះ​ទេ។ វា​ ថែម​ទាំង​ផ្ដល់​ប្រយោជន៍​​ដល់​ដៃ​គូ​ថ្មី​របស់​អ្នក​ទៀត​ផង ​ក្នុង​ការ​​យល់​ចិត្ត​គ្នា​ឲ្យ​កាន់​តែ​ច្បាស់​ជាង​នេះ​នោះ​​។

៥.តើ​អ្នក​ស្រលាញ់​ខ្លួនឯង​ឬ​ទេ៖  អ្នក​មិន​អាច​ស្រលាញ់​នរណា​ម្នាក់​ដោយ​ភ្លេច​​​ស្រលាញ់​ខ្លួន​ឯង​បាន​ទេ។​ ដោយ​សារ​តែ​​បញ្ហា​អាច​នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃ​ណា​មួយ​   ​ ហើយ​អ្នក​នឹង​មិន​អាច​ទទួល​យក​ស្នេហា​ពី​អ្នក​ដទៃ​បាន​ឡើយ​    បើ​អ្នក​មិន​ផ្ដល់​ភាគរយ​ខ្លះ​ក្នុង​ការ​ស្រលាញ់​ខ្លួន​ឯង​ផង​នោះ។

៦.តើ​មនុស្ស​ដែល​មាន​ចរិតលក្ខណៈ​បែប​ណា​ដែល​អ្នក​ត្រូវ​ការ៖   តើ​អ្នក​ត្រូវ​ការ​មនុស្ស​ដែល​​ក្លាហាន  កំប្លែង   រម្យទម​រៀប​សារ  ចិត្ត​ល្អ  ឬ​ក៏​ មនុស្ស​ដែល​ខិត​ខំ​ធ្វើ​ការងារ?  នេះ​ជា​សំណួរ​ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​មុន​ផង​ដែរ​។

៧.តើ​អ្នក​ពេញ​ចិត្ត​នឹង​ណែនាំ​គេ​ឲ្យ​អ្នក​ដទៃ​ស្គាល់​ទេ៖  ជា​ការ​ពិត​​ណាស់​នៅ​ពេល​អ្នក​មាន​ស្នេហា​ថ្មី​ ថ្មោង​នោះ​    អ្នក​ត្រូវ​តែ​ណែនាំ​ពួក​គេ​ឲ្យ​អ្នក​ដទៃ​បាន​ស្គាល់។   ដូច្នេះ​តើ​អ្នក​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ទេ​នៅ​ពេល​មាន​រូប​គេ​ជា​សង្សារ​នោះ?៕

Loading...