Bill Gates មហាសេដ្ឋីលេខ​២ ពាក់​នាឡិកាតម្លៃ​១០$ តែហ៊ាន​ចំណាយ​លុយ​៣០លានដុល្លារ​ទិញសៀវភៅមួយក្បាល

សេដ្ឋី Bill Gates មានទ្រព្យខ្ទង់១០០ពាន់លានដុល្លារ គឹជាបុគ្គជោគជ័យម្នាក់ដែលចូលចិត្តអានសៀវភៅបំផុត។ សេដ្ឋី​ចិត្តធម៌រូបនេះ បានដាក់កំហិតខ្លួនឯងថា ក្នុងមួយឆ្នាំ ត្រូវបានសៀវភៅឲ្យបាន៥០ក្បាល។ សេដ្ឋីដែលមានទ្រព្យរាប់ពាន់លានដុល្លារ ហើយធ្លាប់ពាក់នាឡិការតម្លៃត្រឹមតែ១០ដុល្លារ បានចំណាយលុយជាង៣០លានដុល្លារទៅលើសៀវភៅមួយក្បាល់ប៉ុណ្ណោះ។

សៀវភៅដែល Bill Gate បានទិញតម្លៃជាង៣០លានដុល្លារ ក្នុងឆ្នាំ១៩៩៤ នេះមានចំណងជើងថា “Codex Leicester” និពន្ធដោយលោក Leonardo da Vinci។ តាមពិតទៅវាគ្រាន់តែជាសៀវភៅមួយក្បាលមានត្រឹមតែ៧២​ទំព័រប៉ុណ្ណោះ តែលោក Leonardo da Vinciបានសរសេរ បញ្ចូលនូវរឿងរ៉ាវជាច្រើន ដូចជាតារាសាស្រ្ត មេកានិច រុក្ខជាតិ គណិតវិទ្យា និងវិស្វកម្មជាដើម ហើយត្រូវបាននិពន្ធនៅចន្លោះឆ្នាំ១៥០៦ ដល់​១៥១០។

សេដ្ឋី Bill Gates បានបង្ហើបថា មូលហេតុ ដែលលោកហ៊ានចំណាយលុយ ខ្ទង់៣០លានដុល្លារ ទៅលើសៀវភៅមួយក្បាលនេះ ដោយសារលោក Leonardo da Vinciជាមនុស្សម្នាក់ដែលជំរុញទឹកចិត្តគាត់បំផុត ជាពិសេស Bill Gates ចាប់អារម្មណ៍ពីរបៀបនៃការគិតរបស់ Leonardo da Vinci។

លើសពីនេះ លោកបានបន្ថែមទៀត គាត់ទិញសៀវភៅនេះ ព្រោះគាត់ចង់ចែករំលែកនូវអ្វីដែលអស្ចារ្យដ៏ដូចជាអ្វីដែលអាថ៌កំបាំងនៃពិភពលោកនេះ។ ជាពិសេស លោកសង្កត់ធ្ងន់ថា លោក Leonardo da Vinciគឺប្រៀបបាននឹងវិរៈបុរសម្នាក់ដែលបានជំរុញលើកទឹកចិត្តអ្នកដទៃឲ្យសម្រេចបាននូវមហិច្ឆតា ឬគោលដៅរបស់ពួកគេ៕