5Gមហាគ្រោះថ្នាក់​ដល់​សុខភាព​មនុស្សជាទីបំផុត​ តែបើគិត​ទៅវាជួយ​ផ្នែក​បច្ចេកវិទ្យាខ្លាំ​ងបំផុត​

0 118

ស្ទើរ​តែគ្រប់អ្នកតាមដានបច្ចេកវិទ្យា​ទាំង​អស់​កំពុង​តែ​និយាយពី 5G ដោយគេយល់ថា​វានឹង​មានប្រយោជន៍ច្រើន​នាពេលអនាគត​ប្រសិន​បើបច្ចេកវិទ្យា​ប្រភេទនេះចេញជាផ្លូវការ ប៉ុន្តែយ៉ាង​ណាក៏ដោយជាមួយនឹង​អត្ថបប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់នោះ ផលអវិជ្ជមានក៏គេឃើញមាន​ផងដែរ ហើយកាន់តែ​អាក្រក់ជាងនេះទៅទៀត​នេះ បច្ចេកវិទ្យា​មួយនេះអាច​នឹង​ប៉ះពាល់ដល់សុខភាពរបស់មនុស្ស​ខ្លាំង​មែនទែន។

បើតាម​ទស្សនាវដ្តីល្បីល្បាញខាង​បច្ចេកវិទ្យារបស់អាមេរិកកាំង Wired បានឱ្យដឹងថា​ 5G មាន​ផលប៉ះពាល់អវិជ្ជាមានធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្ស​យើង​ ជាពិសេស​កើត​ចេញពីរលកនៃការ​បញ្ចូនទិន្នន័យ​ ដែលមានលក្ខណៈខ្ពស់​ជាងប្រព័ន្ធសេវា​ជំនាន់ចាស់ដូចជា 4G ឬ 3G ជាដើម ក្នុង​ករណីដែលការតម្លើង​ធ្វើឡើង​មិនត្រឹមត្រូវ​តាមបទដ្ឋាន​បច្ចេកទេស។

បើតាមការ​ដកស្រង់​ពីឯកសាររបស់រដ្ឋាភិបាលអាមេរិក ទស្សនាវដ្តី​ ​Wired បានលើកឡើង​ថា​គ្រោះថ្នាក់ទាំង​នោះ​កើតចេញផ្ដល់ជាផលវិបាកដូចជា មានបញ្ហាខូចទៅលើស្បែក​និង​ភ្នែករបស់​មនុស្ស​អាច​ធ្វើឱ្យមនុស្ស​យើង​កើត​ជម្ងឺមហារីក ថែមទាំង​គ្មា​នកូនទៀតផង។ បន្តមកទៀត​ អ្នកដែលទទួលរង​ឥទ្ធិពលដោយសារតែ​រលកដែលផ្សព្វផ្សាយ​ចេញពីឧបករណ៍បញ្ចូននិង​ចែកចាយសេវា5G នោះអាច​នឹង​ធ្វើឱ្យមានបញ្ហា​ផ្លូវ​ចិត្ត​ រហូតដល់ជម្ងឺសសៃប្រសាទ បន្ថែមទៅលើ​ការដែលមានជម្ងឺធ្លាក់ទឹកចិត្ត​ដោយសារប្រើប្រាស់​អ៊ីនធឺណេត​ច្រើននោះ។

ជាមួយគ្នា​នេះផងដែរ ក៏មានការលើកឡើង​ពីមជ្ឍដ្ឋានខ្លះផងដែរថាបច្ចេកវិទ្យា​មួយនេះជះឥទ្ធិពលដល់ការប្រែប្រួលអាកាសធាតុ យ៉ាង​ណាក៏ដោយការ​​លើកឡើង​នេះស្ថិត​នៅក្នុង​ការ​តស៊ូមតិ​នៅឡើយ មិនទាន់អាច​និយាយ​បាន​ថា​ជា​ការ​ពិត​ ឬយ៉ាង​ណានោះទេ។

សម្រាប់សហរដ្ឋអាមេរិកវិញ 5G នេះមិនមែនជារឿង​ថ្មីនោះទេ ហើយខាង​រដ្ឋាភិបាលក៏បានត្រៀមខ្លួន​រួច​ស្រេច​ ក្នុង​ការ​គ្រប់គ្រង​បច្ចេកវិទ្យា​មួយនេះផងដែរ តាមរយៈធ្វើការ​កំណត់បទដ្ឋានបច្ចេកទេស​សម្រាប់ក្រុមហ៊ុនពាក់ព័ន្ធ​យកទៅតម្លើង​ដើម្បី​ឱ្យមានសុវត្ថិភាព។

គូស​បញ្ជាក់ផងដែរថា សព្វថ្ងៃនេះនៅលើបច្ចេកវិទ្យា 5G គេដឹងថាក្រុមហ៊ុន Huawei ជាក្រុមហ៊ុនឈានមុខគេមួយ បើទោះជាមាន​ការ​ហាមប្រាមមិនឱ្យរកស៊ីក្នុង​សហរដ្ឋអាមេរិក និង​បណ្ដាប្រទេសអឺរ៉ុបខ្លះក៏ដោយក្តី ហើយការហាមប្រាមនោះទៀត​សោត​ ភាគច្រើន​ក្រោមហេតុផលសន្តិសុខជាតិ​តែប៉ុណ្ណោះ។

ពិភពលោក​កំពុង​តែ​ចាប់អារម្មណ៍សិក្សារ​ទៅលើ 5G ដោយហេតុថា​វាមានល្បឿនលឿនជាង 4G រយដង ដែលនឹង​មានប្រយោជន៍ខ្លាំង​ជាពិសេសសម្រាប់បច្ចេកវិទ្យា​ IoT ឬ​ Internet of Thing នោះ៕

Loading...