មក​មើលក្បួន​ចិនទាំង​៤ចំណុចក្នុង​ការ​សាងសង់ផ្ទះ​ ដែល​រកស៊ីមាន​ការរីកចម្រើន​ខ្លាំង​បំផុត​

គ្រាប់ជាតិ​សាសន៍​តែង​តែមាន​ប្រពៃណី​រស់នៅ​រៀងៗខ្លួន​ ហើយ​​ការ​សាង​សង់ផ្ទះ​សម្រាប់​រស់នៅ​ក៏ជារឿង​សំខាន់​ ដែល​​ត្រូវ​គិត​គូរខ្ពស់ផងដែរ​។ ជាមួយគ្នានេះដែរ តាមជំនឿរបស់ជនជាតិចិន មុននឹងជ្រើសរើសផ្ទះមករស់នៅ​ដើម្បី​ទទួល​បានផលលាភ ទទួលបានភាពសុខសប្បាយរុងរឿង ពួកគេត្រូវជ្រើសរើសសម្រិតសម្រាងខ្លាំងណាស់ តួយ៉ាង​ដូចជា​ផ្ទះ៣ប្រភេទដូចខាងក្រោម៖

១.ពិនិត្យមើលទ្វារ

ទ្វាធំខាងមុខ មិនត្រូវឱ្យទល់មុខគ្នានឹងផ្ទះបាយ ឬទ្វារក្រោយទេ ព្រោះលក្ខណៈនេះ អាចធ្វើឱ្យមាន​ប្រាក់ហូរ​ចេញ​ពី​ក្រុមគ្រួសារ និងមិនអាចរក្សាភាពគង់វង្សបាន។

២.​ទ្រង់ទ្រាយនៃផ្ទះ

ក្នុងការជ្រើសរើសទិញផ្ទះ គេមានជំនឿថាគួរជ្រើសរើសទិញផ្ទះណាដែលមានទ្រង់ទ្រាយសមស្រប អាចជារាង៤​ជ្រុង​ស្មើ ឬ៤ជ្រុងទ្រវែង។ ពុំគួរទិញផ្ទះដែលមានរូបរាងប្លែកពេកនោះទេ ព្រោះធ្វើឱ្យក្រុមគ្រួសារខាត លាភ​សំណាងនៅផ្នែកណាមួយ។

៣. ទីតាំងនៃផ្ទះ

ទីតាំងនៃផ្ទះពិតជាសំខាន់ណាស់ បើតាមជំនឿជនជាតិចិន គឺគួរជ្រើសរើសទីតាំងផ្ទះដែលស្ថិតនៅទីប្រជុំជន ដែល​អាច​ប្រកបអាជីវកម្មបាន ព្រោះជនជាតិចិនជាជនជាតិដែលពូកែរកស៊ី។

៤. អំពីបរិវេណផ្ទះ

ចំពោះ បរិវេណផ្ទះ អ្នកត្រូវតែធ្វើការសង្កេតមើលឲ្យបានគ្រប់ជ្រុងជ្រោយ តើមានកន្លែងណាមានលូទឹក ខ្សែភ្លើង កន្លែង​កប់ខ្មោច ប៉ាឆា ឬអ្វីផ្សេងៗទៀត ឬអត់? ព្រោះវត្ថុទាំងនោះ អាចនាំសំណាងអាក្រក់មកឱ្យផ្ទះ ដែល​នៅ​ក្បែរៗ​នោះ៕