មុននឹង​សម្រេ​ចវិនិយោគលើវិស័យ​អចលទ្រព្យ​ត្រូ​វដឹង​៩ចំណុច​សំខាន់​ៗ ទើប​គ្មាន​ហានិភ័យ​

0 58

បច្ចុប្បន្ននេះ​អាជីវកម្ម​ពុះ​ដីឡូតិ៍​សម្រាប់​លក់ កំពុង​តែមាន​ការ​ពេញ​និយម​ខ្លាំង​ក្លា​បំផុត​សម្រាប់​ប្រទេសកម្ពុជា​ ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ដែល​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ដល់អ្នកទិញ​ ដោយ​សារ​ដីឡូតិ៍ទាំង​នោះ​ មិន​ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ពិត​ប្រាកដ​ ហើយ​ទិញ​ដោយ​មិន​ដឹង​ទីតាំង​ដី​ច្បាស់លាស់​។ ទាក់ទិន​ករណីនេះ​ លោក​ឧកញ៉ា​ នួន រិទ្ធី ប្រធាន​KFA ដែល​​ជោគជ័យ​ក្នុង​វិស័យ​អចលទ្រព្យ​​​ បាន​លើក​ឡើង​៩ចំណុច​សំខាន់​មុន​ទិញ​ដីឡូតិ៍​៖

១.ទីតាំង៖ មុននឹងសម្រេចចិត្ដទិញអ្នកសួរខ្លួនឯងថាទិញដើម្បីរស់នៅ ឫទិញដើម្បីទុកលក់យកចំណេញ ការជ្រើសរើស​ទីតាំង​ គឺចាំបាច់ណាស់ ប្រសិនបើទីតាំងនោះមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ទេ បើទុករស់នៅក៏ពិបាករស់នៅ បើ​ទុក​លក់យកចំណេញក៏ពិបាក់លក់ចេញដែរ។

២.ពេលវេលាសមស្រប៖ គម្រោងដីឡូតិ៍និមួយៗមានប្រម៉ូសិននៅពេលចាប់បើលក់គម្រោងជាលើកដំបូង ដូច្នេះវាជា​ឱកាស​​​សម្រាប់​អ្នកដែលអាចទទួលបានតម្លៃពិសេសៗ និងអាចជ្រើសរើសទីតាំងបានមុនគេ។

៣.តម្លៃ៖ បន្ទាប់ពីជ្រើសរើសទីតាំងបានល្អហើយ អ្នកក៏ត្រូវប្រៀបធៀបពីតម្លៃថាទីតាំងនៅតំបន់នឹង មានតម្លៃប៉ុណ្ណឹង​​សម​ស្រប​និងតម្លៃទីផ្សារដែរឫអត់ ហើយអ្នកមានលទ្ធភាពអាចទិញក្នុងតម្លៃនឹងបានដែរឬទេ។

៤.ឯកសារផ្លូវច្បាប់៖ បញ្ហាធំបំផុតពេលដែលអ្នកទិញដីឡូតិ៍មិនស្របច្បាប់ ដូច្នេះដើម្បីកុំអោយខាតបង់​ប្រាក់​កាសអ្នក​ត្រូវជ្រើស​រើសក្រុមហ៊ុនដែលស្របច្បាប់ និងនៅពេលអ្នកទិញមានការបំ​បែកប្លង់កម្មសិទ្ធិបានត្រឹម​ត្រូ​វ។

៥.ប្លង់មេរបស់គម្រោង៖ គម្រោងនិមួយៗគឺមានប្លង់មេរៀងខ្លួន ថាតើប្លង់មេរបស់គាត់ស្របតាមបទដ្ឋានគតិយុទ្ធ ដែល​ច្បាប់បាន​កំណត់អោយដែរឬទេ។

៦.ហេដ្ឋារចនាសម្ព័ន្ធ៖ គម្រោងពុះដីឡូតិ៍ដែលត្រឹមត្រូវគឺ មានផ្លូវ លូ ទឹក ភ្លើង ពីព្រោះបច្ចុប្បន្ននេះ​ការរស់នៅមិនអាច​ខ្វះ​កត្ដា​ទាំង៤នេះបានទេ នៅពេលដែលអ្នកយកទៅធ្វើជាលំនៅឋាន ឬ បើអ្នកចង់ទិញសម្រាប់​វិនិយោគក៏មិនអាច​ខ្វះ​បាន​ដែរ។

៧.លក្ខខណ្ឌហិរញ្ញវត្ថុ៖ អ្នកត្រូវដឹងថាតើគម្រោងនឹងមានផ្ដល់លក្ខខណ្ឌហិរញ្ញវត្ថុសមរម្យដល់អ្នកដែរទេ ឫបើអ្នកទិញដី​នោះ​ហើយអ្នក​អាចខ្ចីលុយពីធនាគារបានដែរឬទេប្រសិនដីនោះមានប្លង់រឹង។

៨.ចំងាយ៖ យើងឃើញហើយថាបច្ចុប្បន្នការពុះដីឡូតិ៍គឺមិនមាននៅក្នុងទីក្រុងនោះទេ គឺមាននៅតាមជាយក្រុង ដូច្នេះអ្នក​ត្រូ​វ​ដឹងថាចំងាយប្រមាណពីទីក្រុងភ្នំពេញដែលអ្នកអាចទិញបាន ដោយសារតែបច្ចុប្បន្នរាជរដ្ឋាភិបាល មានគម្រោង​ពង្រីក​​​ទីក្រុងដែលមានចំងាយ ៣០គីឡូម៉ែត្រពីផ្ចិតនៃរាជធានីភ្នំពេញ។

៩.លក្ខណៈសម្បត្ដិក្រុមហ៊ុន៖ មុនសម្រេចចិត្ដទិញដីអ្នកត្រូវដឹងថាតើក្រុមហ៊ុនដែលអ្នកទិញនោះ អាចទុកចិត្ដ​បាន​ដែរ​ទេ តើក្រុមហ៊ុនគាត់បានធ្វើតាមការសន្យាជាមួយអ្នកដែរឫទេ? អ្នក​គួរ​ស្វែង​យល់​ឲ្យ​ច្បាស់មុន​សម្រេចិត្តទិញ​៕

Loading...