សេដ្ឋីស្រុកខ្មែរ​ លី ហួរ ប្រើដើម​ទុន​ត្រឹមតែ​មាស២ជីប៉ុណ្ណោះ ក្នុង​អាជីវកម្ម​​រហូត​ក្លាយ​ជាសេដ្ឋី​ប្រចាំ​ប្រទេសកម្ពុជា​

0 147

លោកឧកញ៉ា លី ហួរ មានឈាមជ័រជាអ្នក​ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។ លោកឧកញ៉ា គឺជាអតីតក្មេងកើតក្នុងត្រកូលកសិករក្រីក្រម្នាក់ ដែលត្រូវកំព្រារឪពុកតាំងពីអាយុ៩ឆ្នាំ ហើយក៏មិនបានរៀនខ្ពង់ខ្ពស់ដូចគេឯងដែរ ដោយចសារជីវភាពគ្រួសារក្រីក្រ។ ទន្ទឹមនឹងនោះលោកក៏មិនខុសពីប្រជាជនខ្មែរទូទៅដែរ ដែលធ្លាប់រស់ក្នុងជីវិតជូរចត់ក្នុងសម័យសង្រ្គាមនារបរខ្មែរក្រហម ដែលកាលនោះលោកមានអាយុ១៨ឆ្នាំ និងធ្លាប់ត្រូវបានបំរើការជាទាហានជួរមុខនៅសមរភូមិផង។

ក្រោយពីរបរប៉ុលពតត្រូវបានដួលរលំនៅឆ្នាំ១៩៨០ លោកគ្មានសល់អ្វីឡើយ ក្រៅតែពីមានមាស២ជីនៅក្នុងខ្លួនដែលបានមកពីការលក់ជ្រូកមួយក្បាលដែលលោកបានចិញ្ចឹម។ នៅក្នុងរយៈពេលប្រមាណ៥ឆ្នាំ លោកបានយកដើមទុនពីជ្រូកមួយក្បាលនេះ ខិតខំរកស៊ីជាមួយប្រពន្ធ ដោយប្រកបមុខរបរលក់ដូរកំប៉ិកកំប៉ុកដូចជា គ្រឿងទេសជាដើម។

លុះដល់ដើមទុនចាប់ផ្ដើមកើនឡើងហើយ លោកបានសំឡឹងឃើញឱកាសកាន់តែធំក្នុងការធ្វើអាជីវកម្ម នោះគឺការទិញលក់មាស ព្រោះកាលពីឆ្នាំ១៩៨៥ ប្រជាជនខ្មែរនិយមទិញលក់មាសណាស់ ហើយក៏បន្ដបើកជាសេវាប្ដូរប្រាក់ជាច្រើនកន្លែងនៅភ្នំពេញ និងតាមបណ្ដាលខេត្ដ។ អាជីវកម្មលីហួរដូរលុយនេះហើយ ដែលជាយីហោមួយធ្វើឲ្យមនុស្សជឿជាក់ ហើយវាក៏ជាស្ពានចម្លងមួយសម្រាប់ឲ្យលោកមានឱកាសបង្កើតអាជីវកម្មផ្សេងទៀត។

លោក ឧកញ៉ា បានលើកឡើងពីភាពជោគជ័យធំបំផុតរបស់អាជីវកម្មខ្លួនថា វាគឺផ្ដើមចេញពីគំនិតដែលយើងមាន មិនមែនដោយសារចំនួនហិរញ្ញវត្ថុដែលយើងមានឡើយ។ មកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ គ្រុបបានវិវត្ដខ្លួនក្លាយជាក្រុមហ៊ុនដ៏ធំមួួយនៅកម្ពុជា ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធដូចជា ក្រុមហ៊ុនលីហ៊ុនប្ដូរប្រាក់ និងលក់គ្រឿងអង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ជាំ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្រុមហ៊ុនទេពី វិនិយោគ កសិ-ឧស្សាហកម្មដំនាំកៅស៊ូ ក្រុមហ៊ុន លីហួរ ផេប្រូ(វេរលុយ)។

រយៈពេលជាង៣ទស្សវត្សក្នុងការកសាងនូវកិត្យានុភាព របស់លោក ឧកញ៉ា លីហួរ ត្រូវបានគេទទួលស្គាល់ថាលោក គឺជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដមមួយរូបនៅកម្ពុជា។ លើសពីលោកក៏ទើបទទួលបានសិទ្ធិអភិវឌ្ឍន៍ទីក្រុងរណបពីរាជរដ្ឋាភិបាល ដើម្បីសាងសង់ផ្សារទំនើបពាណិជ្ជកម្ម និងសម្រាប់ស្នាក់នៅ លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ៕

Loading...