Bernard Arnault ៖ ក្នុងការ​រស់នៅទាល់តែ​មានភាព​ចាំបាច់ទើប​ខ្ញុំចំណាយ​ តែមិនធ្វើតាមចំណង់​របស់ខ្ញុំទេ​

0 79

ស៊ីតាមចំណង់ និងចង់តាមឃ្លាន គឺជាពាក្យដែលយើងឧស្សាហ៍និយាយ។ ងាកមកការចាយវាយវិញ ការចាយ​វាយ គឺ​មាន​ពីរបែប បែបទីមួយគឺការចាយតាមចំណង់ ឃើញអីចង់ទិញភ្លាម និងបែបទីពីរគឺការចាយតាមតម្រូវការ ទាល់តែជា​តម្រូវការ​មិនអាចអត់បានទើបចំណាយ។

អ៊ីចឹងទើបលោក Bernard Arnault ដែលជាមហាសេដ្ឋីបារាំង និយាយថា ចំណង់ និងតម្រូវការគឺជាពាក្យពីរផ្សេងគ្នា។ លោកថា បើឲ្យលោកជ្រើសរើស លោកនឹងជ្រើសយកតម្រូវការ ព្រោះខ្លួនលោកក៏ជាអ្នកចាយវាយតាមតម្រូវការដែរ។

លោកថា ទ្រព្យសម្បត្តិ ដែលខ្លួនលោកមានក៏ដោយសារការចាយវាយតាមតម្រូវការ។ លោកថា ទាល់តែ​សម្ភារៈហ្នឹង​ចាំ​បាច់​ណាស់ទើបលោកទិញវា។ ម្យ៉ាងលោកតែងតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងជានិច្ចក្នុងការចាយវាយទិញអ្វីមួយ ពោល​លោក​មិនឲ្យ​ចំណង់មកនៅក្នុងអារម្មណ៍របស់លោកបានឡើយ៕

Loading...