Lee Shau Kee ៖ រៀបការជារឿង​ចម្បង​សម្រាប់មនុស្សម្នាក់​ៗ តែត្រូវ​មុន​រៀប​ការ​ត្រូវពង្រឹង​អាជីវកម្ម​ឲ្យរឹងមាំសិន​

0 62

ជីវិតត្រូវដល់គូ តែងតែដល់ពេលរៀបការ វាគឺជារឿងធម្មតាសម្រាប់មនុស្សម្នាក់ៗ ដោយឡែកមនុស្សចំនួនតែង​តែគិត​រឿង​​រៀប​ការនេះជាចម្បង អ្នកខ្លះប្រញាប់ប្រញាល់រៀបការព្រោះខ្លាចសង្សារការចោល អ្នកខ្លះទៀតប្រញាប់ការ​ព្រោះ​ខ្លាចវ័យចាស់ជ្រុល។

ពួកគេគិតរឿងរៀបការជារឿងសំខាន់ ទាំងដែលអ្នកខ្លះមិនទាន់មានភាពរឹងមាំផ្នែកជីវភាពនៅឡើយ។ សម្រាប់មហា​សេដ្ឋី​លោក Lee Shau Kee លោកមិនចង់ឲ្យមនុស្សឆាប់ប្រញាប់រៀបការពេកឡើយ។ លោកចង់ឲ្យពួកគេ​មុនរៀប​ការ​មាន​ជីវភាពរឹងមាំ មានអាជីពមួយច្បាស់លាស់សិន។

ហើយលោកក៏បន្ថែមទៀតថា វាគង់តែមានឱកាសទេ ឲ្យតែអាជីពរឹងមាំ មិនខ្វះទេមនុស្សប្រុស និងមនុស្ស​ស្រី​ស្រឡាញ់ ឲ្យតែយើងខ្លាំងខាងអាជីពដែរ ឪពុកម្តាយគេលើកឲ្យដៃពីរ។ ហើយវាក៏រឹតតែមានភាព​ងាយស្រួល​សម្រាប់​ការ​​កំណត់ផែនការគ្រួសារបន្ទាប់ពីរៀបការរួចផងដែរ។ អាជីពរឹងមាំជីវភាពប្រសើរអ្វីៗនឹងរលូន៕

Loading...