វ៉្លាឌីមៀរ ពូទីន ៖ ប្រឆាំង​គ្រឿង​ញៀន​ត្រូវ​ផ្តើមចេញពីខ្លួ​នឯង ទោះ​កូន​ខ្ញុំក៏ត្រូវ​តែសម្លាប់ចោល​ដែរ​ប្រសិនបើពាក់ពន្ធ័​

0 106

អំពើពុករលួយ គឺជាប្ញសស៊ីរូងយ៉ាងជ្រៅនៅក្នុងសង្គម។ គ្រប់ប្រទេសនៅលើពិភពលោកតែងតែមាន ហើយពួកគេ​ក៏​ប្រយុទ្ធ​ប្រឆាំងនឹងវាដែរ។ សម្រាប់ វ្ល៉ាឌីមៀរ ពូទីន មេដឹកនាំរបស់ប្រទេសរុស្ស៊ី។ ប្រទេសរបស់គាត់ ក៏កំពុងតែ​ប្រយុ​ទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយយ៉ាងសកម្មដែរ។

ទស្សនៈមួយរបស់ វ៉្លាឌីមៀរ ពូទីន “អំពីអំពើពុករលួយ គឺថាអ្នកត្រូវតែស្អាតជាមុន មុននឹងអ្នកប្រយុ​ទ្ធប្រឆាំង​អំពើ​ពុក​រលួយ។ លោកលើកឡើងថា បើទូន្មានគេ គឺខ្លួនឯងត្រូវតែស្អាតស្អំ។ បើប្រាប់គេកុំឲ្យប្រព្រឹត្តអំពើអាក្រក់ ខ្លួនឯងត្រូវតែ​ជា​អ្នក​មិនដែលប្រព្រឹត្តអំពើអាក្រក់។ បើយើងប្រាប់គេ តែខ្លួនឯងគ្មានការប្រព្រឹត្ត ឬការអនុវត្តទេ នោះនឹងគ្មានអ្នកគោរព និង​ស្ដាប់បង្គាប់យើងឡើយ។

ជាការពិត មេដឹកនាំមួយចំនួនប្រព្រឹត្តអំពើពុករលួយ តែបើកយុទ្ធនាការប្រឆាំងអំពើពុករលួយវិញ ស្របពេលយុទ្ធនា​ការ​នោះ​ចាប់បាន​តែ​ជន​​តូចតាច តែបក្ខពួកខ្លួនដែលជាអ្នកធំចាប់មិនបាន។ ទាំងនេះ គឺជារឿងមួយគួរឲ្យ​ខ្មាសអៀន​ខ្លាំង​ណាស់។ ដូច្នេះអ្នកដែលបង្កើតយុទ្ធនាការប្រឆាំងអំពើពុករលួយ គួរតែមើលទស្សនៈរបស់ ពូទីន ឡើងវិញ ដើម្បីកុំ​ឲ្យ​ការ​បង្កើតយុទ្ធនាការនោះ ក្លាយជារឿងឥតន័យ៕

Loading...