មហាសេដ្ឋីមានបំផុត​ ៖ របៀបក្នុងការចរចារវិនិយោគមានច្រើនរបៀបច្រើនគន្លឹះ អាស្រ័យលើតាក់តិច

0 155

មហាសេដ្ឋីមានបំផុតលេខ១១លើផែនដីវ័យជាង៨០ លោក Charles Koch ដែលមានទ្រព្យសរុបប្រមាណជាង៥០ពាន់លានដុល្លារអាមេរិក បង្ហើបប្រាប់ពីកន្លឹះដ៏សំខាន់បំផុតមួយ ធ្វើឲ្យអ្នកចរចារជោគជ័យក្នុងការវិនិយោគរយៈពេលវែងជាមួយដៃគូ។

មហាសេដ្ឋីរូបនេះបានបង្ហើបថា របៀបក្នុងការចរចារវិនិយោគមានច្រើនរបៀបច្រើនគន្លឹះ អាស្រ័យលើតាក់តិច និងបច្ចេកទេសរបស់វិនិយោគិនម្នាក់ៗ ប៉ុន្តែធាតុចូលដែលសំខាន់ជាងគេមួយដែលលោកតែងតែអនុវត្តន៍ និងកំណត់ថាវាសំខាន់បំផុតនោះគឺ ការកសាងគុណតម្លៃ និងផ្តល់តម្លៃដល់ដៃគូ។

លោកបន្តថា៖ រាល់ពេលដែលលោកធ្វើការចរចារវិនិយោគជាមួយដៃគូដែលមានសក្តានុពល ឫក្រុមហ៊ុនដែលលោកចាប់អារម្មណ៍ខ្លាំង លោកតែងផ្តល់តម្លៃយ៉ាងខ្ពស់ដល់គេ និងបង្ហាញពីការគោរព ចូលរួមលើកស្ទុយ និងបង្កើតឱកាសចំណេញទាំងអស់គ្នា មិនអាត្មានិយមកេងចំណេញពីគ្នាឡើយ ដែលនេះជាគន្លឹះដ៏សំខាន់បំផុតមួយធ្វើឱ្យការសហការវិនិយោគជាមួយគ្នារយៈពេលវែងមានប្រសិទ្ធិភាព។

លោកបន្ថែមថា៖ វាប្រៀបដូចជាក្រុមហ៊ុនដែលមានបុគ្គលិកឆ្នើម គេព្រមធ្វើការជាមួយយើង គេព្រមប្រឹងប្រែងជួយឱ្យក្រុមហ៊ុនយើងរីកចម្រើនបាន លុះត្រាតែយើងចេះផ្តល់តម្លៃ មានតម្លាភាព និងគោរពដល់ពួកគាត់។ គ្មាននរណាម្នាក់ចង់សហការ ធ្វើការ ឫរកស៊ីជាមួយមនុស្សដែលតែងធ្វើឱ្យគេឈឺចាប់នោះទេ ហើយពេលខ្លះទឹកលុយ តួនាទីមិនអាចទាក់ចិត្តមនុស្សបានរឹងមាំដូចការប្រើទឹកចិត្ត និងការគោរពនោះទេ៕

Loading...