ឆាវឆាវ ៖ ការគ្រប់គ្រងកងទ័ពមិនមែនស្ថិតលើគ្នាច្រើននិងកម្លាំងទេ តែស្ថិតលើយុទ្ធសាស្ត្រ

ក្នុងការដឹកនាំកងទ័ពមានផលពិបាកបន្តិចសម្រាប់មេដឹកនាំ តែមេដឹកនាំណាដែលវិធីសាស្ត្រ ក៏ដូចជាយុទ្ធ​សាស្ត្រល្អ គេកម្រងនឹង​ជួយបញ្ហាណាស់ ពិសេសតែងយកជ័យជម្នះបានជារឿយៗលើ​សត្រូវថែមទៀត។ តើត្រូវធ្វើដូចម្តេច ដើម្បីអាចយក​ឈ្នះ​លើសត្រូវ ដោយកម្លាំងតិចឈ្នះកម្លាំងច្រើនបានទៅ?

នៅក្នុងលោកនេះ មានរឿងហេតុជាច្រើនដែលដែលប្រែប្រួលដោយសារតែមនុស្សយើង។ អ្នកឆ្លាតយកប្រៀបលើអ្នកល្ងង់ខ្លៅ ចំណែកសត្វខ្លាំងតែងគ្រប់គ្រងលើសត្វដែលទន់ខ្សោយ នេះគឺជាហេតផលនៃធម្មជាតិដែលមិនអាចនឹងប្រកែកបានឡើយ។ មានន័យថា ការរស់នៅប្រៀបដូចជាសត្វខ្លាំង និងសត្វទន់ខ្សោយដូច្នេះ បើយើងជាសត្វទន់ខ្សោយគេនឹងគាបសង្កត់ពីលើ​ ជិះជាន់និងធ្វើបាប។

ក៏ប៉ុន្តែ មិនមែនថាឱ្យតែយើងគ្នាតិច សុទ្ធតែត្រូវចុះចាញ់នឹងសត្រូវរបស់ខ្លួនរបស់រហូតទេ ព្រោះក្នុងប្រវត្តិសាស្ត្រ​ក៏បានកត់ត្រា​ដែរអំពីភាពប្រែប្រួល ដូចជាទ័ពតិចឈ្នះលើកងទ័ពដែលច្រើនជាដើម។ ចំពោះមូលហេតុវិញ គឺមកពីគេមាននូវយុទ្ធសាស្ត្រ និងកលល្បិច។ អ្នកដែលធ្វើសង្គ្រាមគ្មានកលល្បិច គឺជាមនុស្សឆោតល្ងង់ជាទីបំផុត។

ឆាវឆាវ បានរៀបរាប់ប្រាប់ឆាវយិនថា“មេទ័ពមិន ឬអ្នកគ្រប់គ្រង មិនស្ថិតលើគ្នាច្រើនទេ តែវាស្ថិតលើយុទ្ធសាស្ត្រ”​។ មានន័យថា អ្នកដែលមានយុទ្ធសាស្ត្រ​ច្បាស់លាស់ អាចនឹងយកឈ្នះ​លើសត្រូវបានយ៉ាងអស្ចារ្យ ប្រៀបដូចក្នុងក្បួនសឹករបស់ ស៊ុនជឺថា «អ្នកដែលចេះប្រើល្បិច១នាក់ អាចឈ្នះលើកងទ័ពរាប់ម៉ឺននាក់បាន​ដោយងាយ»ដូច្នេះដែរ៕