Will Smith ៖ អំពើរល្អតែង​តែឈ្នះ​អំពើរអាក្រក់​ អំពើរ​ល្អគឺជាអង្គរក្ស​ការពារអ្នកពីមនុស្ស​ចិត្ត​អាក្រក់​

នៅក្នុងសង្គមយើងមនុស្សម្នាក់ៗតែងតែចង់ធ្វើអំពើល្អ ទៅកាន់អ្នកដ៏ទៃ ហើយក៏ចង់អោយអ្នកដ៏ទៃធ្វើអំពើល្អ​មកលើខ្លួ​ន​ផង​ដែរ។ អំពើរល្អនិងការជួយអ្នកដ៏ទៃ គឺមានឥទ្ធពលយ៉ាងខ្លាំងចំពោះមនុស្សនៅជុំវិញខ្លួន ព្រោះអំពើរល្អ និងការ​ជួយ​អ្នកដ៏ទៃ​អាចផ្លាស់ប្តូរការគិតអវិជ្ជមានមកលើអ្នកពីសំណាក់មនុស្សមួយចំនួនផងដែរ។ មនុស្សខ្លះនៅពេលដែ​លជួយអ្នក​ដ៏ទៃ​​ហើយរមែងតែតែចង់បានការតបស្នង និងការដឹងគុណពីសំណាក់បុគ្គលនោះត្រលប់មកវិញ ប៉ុន្តែក៏មានបុគ្គល​មួយ​ចំនួន ដែលបានធ្វើអំពើរល្អហើយក៏មិនដែលនឹកនាចង់បាននូវការតបស្នងសងគុណមកវិញដែរ។

ជាក់ស្តែងលោក Will Smith គឺជាតារាហូលីវូតដ៏ល្បីល្បាញមួយរូបលោកធ្លាប់មានប្រសាសន៍ថា ខ្ញុំតែងតែជួយអ្នកដ៏ទៃ ដោយ​មិនដែលសូម្បីតែស្រម៉ៃថាគេនិងតបស្នងសងគុណមកខ្ញុំវិញឡើយ។ ជាការពិតណាស់ គឺលោក Will Smith គឺជាបុគ្គលម្នាក់ដែលចូលចិត្តនូវការជួយមនុស្សទូទៅ ក៏ដូចជាអំពើ​សប្បុរសធម៌​ផ្សេងៗ លោកបានជួយបរិច្ចាគដល់មណ្ឌលកុមាកំព្រា និងបរិច្ចាគទៅរដ្ឋាភិបាល ដើម្បី​ជួយប្រជាជនដែលជួបប្រទះ និង​គ្រោះ​ធម្មេជាតិផងដែរ។ ហើយអំពើរល្អ និងអ្វីដែលលោកបានលះបង់គឺលោកមិនដែលគិត មិនដែលស្រម៉ៃថា ប្រជាជនទាំងនោះ កុមាកំព្រាទាំងនោះ និងតបស្នងសងគុណមកលោកវិញនៅថ្ងៃក្រោយនោះឡើយ។

អំពើដែលលោក​ធ្វើទាំង​​អំបាលម៉ាន គឺគ្រាន់ជាការចែករំលែកនូវទុក្ខលំបាកចំពោះមនុស្សមួយចំនួនដែលកំពុងតែខ្វះខាត ហើយអំពើរល្អ និ​ងការ​ជួយសង្គ្រោះអ្នកដ៏ទៃនេះហើយ គឺបង្ហាញពីទឹកចិត្តស្រលាញ់ និងសន្តានចិត្តដ៏ល្អរបស់លោក  ។ ដោយ​សារ​តែ​លោកជាបុគ្គលបែបនេះហើយទើបប្រជាប្រិយ និងភាពល្បីល្បាញរបស់លោកគឺស្ថិតនៅក្នុងបេះដូង របស់ប្រជាជន​អាមេរិក​ទាំងអស់ផងដែរ។

បើតាមបទពិសោធន៍របស់លោក Will Smith មនុស្សយើងគួរតែចំណាយពេលធ្វើនូវអំពើល្អ ក៏ដូចជាការជួយទុក្ខធុរះ ការ​ជួយសង្គ្រោះ អ្នកដ៏ទៃ ដើម្បីមានសេចក្តីសុខផ្លូវចិត្ត និងដើម្បីជួយដល់អ្នកដ៏ទៃទៀតដែលកំពុងរងគ្រោះ ដែល​កំពុង​ត្រូវ​ការជំនួយ នោះគឺជាមធ្យោបាយមួយដ៏ល្អបំផុត។

ហើយត្រូវចាំថា អំពើរល្អតែងតែឈ្នះនូវអំពើអាក្រក់ អំពើរល្អគឺជាអង្គរក្សការពារអ្នកពីមនុស្សអាក្រក់ទាំងឡាយ ដែល​មាន​បំណង​មិនល្អមកលើអ្នក អំពើល្អរបស់អ្នកនិងធ្វើអោយសត្រូវរបស់អ្នកនិងក្លាយជាមិត្តគ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង៕