លោក កែវ ឡុងឌី ៖ បើអ្នកមិន​មានការផ្លាស់ប្តូរយុទ្ធសាស្ត្រទេ ទោះអ្នក​ប្រឹងប្រែង​យ៉ាង​ណាលទ្ធផលនៅដដែល​

មនុស្សយើងម្នាក់ គឺតែងតែមានការតស៊ូ ខិតខំ ព្យាយាមខុសៗគ្នា ហើយមនុស្សមួយចំនួនដែលមិនសូវ​យកចិត្ត​​ទុកដាក់និងការងារ និងមិនសូវឧស្សាហ៍ព្យាយាមក៏មានដែរ ការខិតខំប្រឹងប្រែងបំពេញភារកិច្ចអ្វីមួយ ដែល​ខ្លួន​​កំពុងតែធ្វើអោយបានល្អនោះ គឺជាមាគ៌ាមួយដែលជួយអោយអ្នកអាចសម្រេចបាននៅលទ្ធផលល្អគួរជាទីគាប់ចិត្ត។

ជាក់ស្តែងនៅក្នុងកសិក្ខាសាលាចិត្តសាស្ត្រ លោក កែវ ឡុងឌី ជាអគ្គនាយកអភិវឌ្ឍន៍ធុរះកិច្ច នៃហាងលក់ទំនិញកុមា Baby Outlet Cambodia លោកបានលើកឡើងថា “មិនថាខ្ញុំធ្វើការឲ្យគេ ឬ បើកអាជីវកម្មខ្លួនឯងនោះទេ ការខិត​ខំប្រឹង​ប្រែងរបស់ខ្ញុំគឺនៅដដែល”។

លោក កែវ ឡុងឌី លើកឡើងបែបនេះដោយសារតែលោកមានបទពិសោធន៍ជាច្រើនទាក់ទងទៅនិងការខិតខំប្រឹងប្រែង តស៊ូ ជំនះ ឧបសគ្គនានា ដោយមិនមានចិត្តបោះបង់ និងរាថយនោះឡើយ​។ លោកបានលើកឡើងបែបនេះ  គឺលោកចង់ ​បញ្ជាក់​ថា ​​​​​​​​ការ​ខិតខំ​ប្រឹងប្រែង​ចំពោះ​ការងារ​របស់​លោក​ គឺ​​មិន​មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ទេ​ ចាប់តាំង​ពី​​​លោក​ធ្វើ​ជា​គ្រូបង្រៀន​​ភាសា​អង់គ្លេស ​រហូត​ដល់ក្លាយជា​​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​​ក្នុង​សាលារៀន​ឯកជន​មួយ​។

​​​លោក​តែង​ចាត់​ទុក​ថា លោក​​បាន​មិន​ធ្វើ​ការ​​​ឲ្យ​គេ​​នោះ​ឡើយ​ ​​តែ​លោក​​ចាត់​ទុក​ថា​​ ​​​​ក្រុមហ៊ុន​នោះ​​​ជា​របស់​ខ្លួន​ អ៊ីចឹង​ហើយ​​បាន​ជា​លោក​បំពេញ​ការងារចេញ​ពី​ចិត្ត​យ៉ាង​ពិត​ប្រាកដតែម្តង​ ​​នាំ​​ឲ្យ​​លទ្ធផល​​ការងារ​ ​ទទួល​បាន​ល្អ​ប្រសើរ​ជានិច្ច​រហូត​​ដល់​ថ្ងៃ​​លោក​បើក​អាជីវកម្ម​​ខ្លួន​ឯង​ ក៏​​ការ​ខិតខំ​ប្រឹងប្រែង​រក្សា​នៅ​ដដែល​ ពោល​គឺ​មិន​ផ្លាស់ប្ដូរ​អ្វី​​​​ឡើយ​។

យុវជនយើងទាំងអស់គួរតែយកគំរូរបស់លោកមកធ្វើជាបទពិសោធន៍ ព្រោះថាបើសិនជាអ្នកជាបុគ្គលម្នាក់ ដែលពោ​ពេញ​​ទៅដោយការខិតខំ ប្រឹងប្រែង និងយកចិត្តទុកដាក់និងមានទំនួលខុសត្រូវទៅលើការតព្វកិច្ច ដែលខ្លួនកំពុងបំពេញ​នោះ អោយអស់ពីសមត្ថភាពនោះ លទ្ធផលរបស់អ្នកគឺប្រាកដជាបានដូចបំណងជាក់ជាមិនខាន។

យោងតាមមតិ​ចែករំលែកបទពិសោធន៍ក្នុងជីវិតការងារ និងក្នុងវិស័យអាជីវកម្ម​ របស់លោក កែវ ឡុងឌី គឺពិត​ជាល្អ​បំផុត​សម្រាប់​យុវជនកម្ពុជាជំនាន់ក្រោយយកទៅអនុវត្តតាម ដើម្បីទទួលបានជោគជ័យក្នុងជីវិត៕