គ្រាន់តែ​​ប្រើ​​ App Bberlo ធ្វើ​ឲ្យ​សហគ្រិន​ Irwin រកចំណូលបាន​១លានដុល្លារ​ដោយ​ប្រើរយៈពេល​ត្រឹម​តែ​៨ខែ

លោក Irwin Dominguez សហគ្រិនជោគជ័យមកពីទីក្រុង San Diego មួយរូបដែលបានចាប់ផ្ដើមអាជីវកម្មអនឡាញ ដោយមិនចាំបាច់ប្រើដើមទុនក្នុងការរកស៊ី។ ចេញរកស៊ីដោយគ្មានដើមទុន តែសគ្រិនរូបនេះអាចរកចំណូល​ចំណូលបាន១លានដុល្លារ ក្នុងរយៈពេល៨ខែ ដោយប្រើប្រាស់ App Oberlo។

លោក Irwin Dominguez ចាប់ផ្ដើមអាជីវកម្មអនឡាញរបស់លោកដែលមានឈ្មោះថា “Dropshipping Business” ដែលជាវិធីសាស្រ្តលក់រាយមួយ ដោយលោកអ្នកមិនចាំបាច់ស្ដុកទុកទំនិញដោយខ្លួនឯងផ្ទាល់នោះទេ។ តាម​រយៈវិធីនេះ លោកអ្នក ត្រូវចាប់ដៃសហការជាមួយ អ្នកផ្គត់ផ្គង់លក់ដុំ ដែលជាអ្នកស្ដុកទុកផលិតផលរបស់អ្នក។ ពេលមានអ្នកបញ្ជារទិញផលិតផល លោកអ្នកគ្រាន់តែផ្ទេរទិន្នន័យទៅឲ្យអ្នកផ្គត់ផ្គង់ ហើយអ្នកផ្គត់ផ្គង់ក៏ដឹកជញ្ជូនផលិតផលទាំងនោះទៅអតិថិជនផ្ទាល់។

លោកចាប់អាជីវកម្មអនឡាញនេះ បន្ទាប់ពីមានមិត្តម្នាក់បានប្រាប់លោកអំពីវិធីសាស្រ្តជោគជ័យក្នុងការធ្វើអាជីវកម្មអនឡាញ។ បន្ទាប់មក លោកក៏ចាប់ផ្ដើម បើកគណនី Shopifyដែលជាកម្មវិធីសម្រាប់បង្កើតជាហាងលក់ផលិតផលអនឡាញ ហើយលោកក៏ចាប់ផ្ដើមដាក់លក់ផលិតរបស់លោក លើ App Oberlo។

លោកថា “Dropshipping Business” ជាប្រភេទអាជីវកម្មអនឡាញ ដែលចំណាយដើមទុនតិតួច ហើយវាធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៍ជាច្រើនពីការធ្វើអាជីវកម្មអនឡាញនេះ។ លោកអាចទាក់ទាញអតិថិជន​​ឲ្យស្គាល់ផលិតរបស់លោកតាមរយៈការបង្កើតការផ្សព្វផ្សាយតាម Facebook ផងដែរដោយលោកបានបង្កើត Facebook Ads សម្រាប់ធ្វើការផ្សព្វផ្សាយផលិតផលិតលក់អនឡាញ។

តាមរយៈការលក់ផលិតផល លើ App Oberlo កំណត់ត្រាលក់ជោគជ័យបំផុតដំបូងនៃអាជីវកម្មរបស់លោក គឺលក់បាន ប្រមាណជាង​៣ម៉ឺនដុល្លារ​ក្នុងមួយខែ​ ហើយបច្ចុប្បន្ននេះ លោកអាចរកចំណូលប្រមាណជាង១ម៉ឺន​ក្នុងមួយខែ​ ប៉ុន្តែលោកសង្ឃឹថា នឹងអាចរកចំណូលឲ្យបានខ្ទង់៣ម៉ឺនដុល្លារដូចពីមុនក្នុងពេលឆាប់ខាងមុខនេះ។

លោកបានបង្ហើបថា ការលក់ផលិតផលតាមអនឡាញ ពេលខ្លះលក់ដាច់ខ្លាំង ហើយពេលខ្លះលក់មិនសូវដាច់នោះទេ។​ លោកបានបន្តថា លោកអ្នកត្រូវស្វែងរកអតិថិជនគោលដៅ ដែលស្រលាញ់ផលិតផលរបស់អ្នក មិនតែប៉ុណ្ណោះ លោកអ្នក៏ត្រូវបញ្ចេញនូវផលិតថ្មីៗសម្បូរបែបដើម្បីទាក់ទាញអតិថិជនថ្មីៗផងដែរ។

សហគ្រិន ប្រកបអាជីវកម្មអនឡាញជោគជ័យរូបនេះ ក៏បានសង្កត់ធ្ងន់ថា ការធ្វើអាជីវកម្មអនឡាញ វាទាមទារឲ្យលោកអ្នកចេះ រៀបចំយុទ្ធសាស្រ្តទីផ្សារឲ្យមានប្រសិទ្ធភាព នោះទើបធ្វើឲ្យអាជីវកម្មអនឡាញរបស់អ្នកទទួលបានជោគជ័យ។

សហគ្រិនរូបនេះ​ ចង់ឲ្យមនុស្សជាច្រើនងាកមកអាជីវកម្មអនឡាញ (eCommerce Business) ព្រោះប្រភេទអាជីវកម្មនេះ លោកអ្នកចំណាយដើមទុនតិចតួចណាស់ ជាពិសេស ខណៈយុគសម័យ បច្ចេកវិទ្យាកាន់តែជឿនលឿនផងនោះ លោកអ្នកអាចចាប់ផ្ដើមអាជីវកម្មអនឡាញបានយ៉ាងងាយស្រួលផងដែរ៕