ស្ថាបនិក​ CEO Master Club ៖ ចង់ក្លាយ​ជាអ្នកដឹកនាំ​ ត្រូវ​តែពូកែគិត​ និង​ពូកែ​និយា​យ​ពាក្យសម្តីល្អៗ​

មនុស្សយើងសព្វថ្ងៃប្រាស្រ័យទាក់ទងគ្នាគឺដោយសារតែពាក្យសម្តី ដែលនិយាយពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ ពាក្យ​សម្តីគឺមានឥទ្ធពលខ្លាំងណាស់ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង។ បើសិនជាអ្នកជាបុគ្គល ដែលពូកែ​និយាយ​ពាក្យ​សម្តីល្អៗ ដែលមានលក្ខណះ​អប់រំ និងមានខ្លឹមសារល្អៗ នោះអ្នកនិងក្លាយជាបុគ្គល​ម្នាក់ ​ដែលមាន​តម្លៃក្នុង​​សង្គម។

ជាក់ស្តែងលោក អោម សេងបូរ៉ា គឺជាស្ថាបនិក CEO Master Club ធ្លាប់បានលើក​ឡើងនៅក្នុងសិក្ខាសិ​លា​វគ្គខ្លី​របស់​លោកថា “អ្នកដឹកនាំដែលពូកែ ត្រូវតែបុគ្គលម្នាក់ពូកែនិយាយ”។ ជាការពិតមនុស្ស​ប្រសិនបើអ្នកជាអ្នកដឹក​នាំនៅក្នុង​ក្រុម​ហ៊ុន ឬស្ថាប័នណាមួយនោះអ្នកត្រូវតែជាបុគ្គលម្នាក់ដែលពូកែនិយាយ ប៉ុន្តែពូកែនិយាយនេះមិនមែនសំដៅ​លើការ​និយាយ​ស្តីអត់ប្រយោជន៍ ឬក៏ការនិយាយស្តីអត់បានការនោះទេ។

នៅគ្រប់ការទំនាក់ទំនង និងដោះស្រាយបញ្ហាអ្វីមួយ គឺសុទ្ធតែត្រូវការការនិយាយជាចាំបាច់ ហើយពាក្យសម្តីរបស់អ្នក គឺអាច​ក្លាយជា​ដំណោះស្រាយដ៏មានប្រសិទ្ធិភាពថែមទៀតផង។ លោកក៏បានលើកឡើងដែរថា ការនិយាយនេះ គឺអាច​ជួយ​អោយមនុស្សមានប្រាជ្ញា និងចំនេះដឹងច្រើនជាងមុន ព្រមទាំងជួយអោយមនុស្សមានភាពរីកចំរើនជាងមុនផងដែរ ការនិយាយស្តីនេះ គឺមានឥទ្ធពលមិនធម្មតាឡើយ ប្រសិនជាអ្នកចេះតែនិយាយស្តីដោយគ្មានការគិតពិចារណា អោយ​បាន​ម៉ត់ចត់ជាមុនទេនោះ ពាក្យសម្តីរបស់អ្នកអាចធ្វើអោយមនុស្ស ដែលបានស្តាប់អ្នកហើយបាក់ទឹកចិត្តលែងចង់​ធ្វើអ្វី​បន្ត​ទៀតក៏មានដែរ។

បើសិន​​ជាអ្នកនិយាយគ្មានមូលដ្ឋានច្បាស់លាស់អ្នក និងក្លាយជាបុគ្គលម្នាក់ដែលអត់ប្រយោជន៍ទៅតាមពាក្យសម្តី ដែល​​អ្នកបាននិយាយនោះផងដែរ។ ប៉ុន្តែបើអ្នកចេះរៀបចំពាក្យសម្តីល្អៗ និងគំនិតល្អមកនិយាយអ្នក និងក្លាយជា​បុគ្គល​ម្នាក់ ដែលធ្វើអោយមនុស្សនៅជុំវិញខ្លួនអោយតម្លៃ និងអាចផ្លា ដូច្នេះហើយក្នុងនាមជាមេដឹកនាំគេម្នាក់​អ្នកត្រូវ​តែ​ជា​បុគ្គល​​ដែលពូកែនិយាយលើកទឹកចិត្តអ្នកដែលនៅក្រោមបង្គាប់ ក៏ដូចជាក្រុមការងារដែលធ្វើការជាមួយ ពីព្រោះ​ពាក្យ​​សម្តីពិរោះ និងដំបូន្មានល្អនេះហើយដែលធ្វើអោយអ្ន​កក្លាយជាបុគ្គលដែលថ្លៃថ្នូ និងជាគំរូដល់មនុស្ស​ទូទៅ​ថែម​ទៀត​ផង៕