ព្រះបិតុលា លាប៉ី ៖ ប្រសិន​បើធ្វើ​បាប​អ្នកទន់ខ្សោយ​ដើម្បី​តែផល​ប្រយោជន៍ផ្ទាល់ខ្លួន ទោះសម្លាប់​ខ្ញុំក៏មិនធ្វើដែរ​

ការកាប់សម្លាប់គេ មួរបង្ខូចកេរ្តិ៍ឈ្មោះអ្នកគេ ដើម្បីឱ្យអ្នកដទៃគិតថាខ្លួនឯងជាមនុស្សល្អ និងថ្លៃថ្នូរ ទង្វើបែបនេះកាន់តែថោកទាបជាង​ជន​ថោក​ទៀតទៅ ព្រោះគ្មានគុណធម៌ក្នុងការប្រកួតប្រជែងគ្នាពិតប្រាកដ។ មនុស្សរបៀបនេះ ទោះបីអាចថ្លៃថ្នូរមួយពេល តែក៏មិនអាច​ឈរ​ជើង​​បានយូរដែរ ដោយសារតែគ្មានសមត្ថភាពពិតប្រាកដ។

ព្រះបិតុលាលាវប៉ី គាត់ជាមេដឹកនាំប្រកបដោយគុណធម៌ ស្រឡាញ់ប្រជារាស្ត្រ និងគោរពដល់ព្រះមហាក្សត្រជាទីបំផុត ទើបទទួលបានការគោរពស្រឡាញ់ពីរាស្ត្រ និងគាំទ្រយ៉ាងពេញទំហឹងក្នុងការជ្រោមជ្រែងឱ្យឡើងសោយរាជ្យ ដើម្បីបង្រួបបង្រួមនគរ ជូនដល់ប្រជារាស្ត្រវិញ​។ ម្យ៉ាងវិញទៀត គឺដោយសារតែគាត់ជាខ្សែរាជវង្សស្រាប់ផងដែរ។

លាវប៉ី ត្រូវបានទទួលឱកាសជាច្រើនលើកច្រើនសារ តែគេមិនទទួលទេ បើការទទួលបានក្រុងមកដោយខ្វះនូវគោលការណ៍គុណធម៌ ដូចជាការដណ្តើមយកដោយគ្មានហេតុផល ឬអសីលធម៌។ ឱកាសជាច្រើន លាវប៉ី សុខចិត្តបាត់បង់ដោយមិនយកជាដាច់ខាត បើប៉ះពាល់ប្រយោជន៍របស់អ្នកដទៃ រហូតគាត់បាននិយាយថា “ធ្វើបាបអ្នកដទៃដើម្បីប្រយោជន៍ខ្លួនឯង ទោះស្លាប់ក៏ខ្ញុំមិនធ្វើដែរ”។

រស់នៅក្នុងសង្គម ត្រូវគិតលើពាក្យនេះជាគោលការណ៍ធំបំផុតក្នុងជីវិត ចូរកុំធ្វើបាបអ្នដទៃដើម្បីប្រយោជន៍ខ្លួនឯង ឬដូចជាការនិយាយមិនល្អពីអ្នកដទៃ ដើម្បីឱ្យគេគិតថាខ្លួនឯងជាមនុស្សល្អ និងថ្លៃថ្នូរជាដើម ។ល។

ចូរគោរពអ្នកដទៃ ផ្តល់តម្លៃដល់គេដូចជាផ្តល់តម្លៃដល់ខ្លួនឯង ទើបយើងទទួលបានការគោរពស្រឡាញ់ពិតៗ ជាងការដែលធ្វើល្អ តែលួច​កេងចំណេញយកផលប្រយោជន៍ពីការសាងល្អនោះ។ អ្នកប្រាជ្ញខុងជឺ លោកបានពោលថា “បើធ្វើគុណទៅហើយ គេសងគុណវិញ មានន័យថា​​ ស្មើនឹងមិនបានសាងគុណ”៕