Li Ka-shing ៖ ​​​មិនថាអ្នករឹងមាំ​ ឬមាន​សមត្ថភាព​ប៉ុណ្ណា​ទេ បើអ្នកគ្មាន​ចិត្តធំ​ទេ អ្នកនឹង​មិនទទួល​ជោគជ័យឡើយ​​

“បើ​អ្នក​​គ្មាន​​ចិត្ត​ធំ​មួយ​ទេ អ្នក​នឹង​មិន​​ជោគជ័យ​ឡើយ!” នេះ​ជា​ពំនោល​​ដ៏​មាន​អត្ថន័យ​របស់​មហាសេដ្ឋី​ប្រចាំ​ទឹក​ដី​ហុងកុង​​រូប​នេះ។ ​ពំនូល​នេះ​​លោក​បាន​ផ្សារភ្ជាប់​ទៅ​នឹង​បទ​ពិសោធន៍​​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​កាល​ពី​នៅ​ក្មេ​ង។ ​លោក​លើក​ឡើង​ក្នុង​អត្ថន័យ​ពេញ​លេញ​ដូច្នេះ​ថា​៖«​មិន​ថា​អ្នក​រឹងមាំ​ ឬ​​មាន​សមត្ថភាព​ប៉ុណ្ណា​នោះ​ទេ បើ​អ្នក​គ្មាន​ចិត្ត​ធំ​មួយ​ទេ​ អ្នក​នឹង​មិន​ជោគជ័យ​ឡើយ»។

​ចិត្ត​ធំ​ ក្នុង​អត្ថន័យ​របស់​លោក​ គឺ​សំដៅ​លើ​មហិច្ឆតា​​ផ្សារភ្ជាប់​ទៅ​ហ្នឹង​​ក្ដី​សុបិន​ដ៏​ធំ​មួយ​សម្រាប់​ជីវិត។ ​បើ​អ្នក​គ្មាន​ក្ដី​សុបិន​សម្រាប់​ខ្លួន​ឯង​ផង​ តើ​មាន​អ្វី​ទៅ​ដែល​អាច​កំណត់​កត្តា​ជោគជ័យ​របស់​អ្នក​បាន។ ​​បើ​អ្នក​ជ្រុល​ជា​បង្កើត​ក្ដី​សុបិន​សម្រាប់​ខ្លួន​ឯង​ គួរ​តែ​បង្កើត​ក្ដី​សុបិន​នោះ​ឱ្យ​ធំ​ ទើប​អាច​កំណត់​កត្តា​ជោគជ័យ​របស់​អ្នក​បាន។ ​

សូម​បញ្ជាក់​ថា​ ​យោង​តាម​ទស្សនាវដ្ដី​ Forbes ​លោក​ Li Ka-shing ​ជា​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​ទ្វីប​អាស៊ី​ ដែល​បច្ចុប្បន្ន​មាន​ប្រហែល​៣១.៣​ពាន់​លាន​ដុល្លារ ​គិត​ត្រឹម​​ខែ​កុម្ភៈ​ ដើម​ឆ្នាំ​២០១៧​នេះ៕ ​