សោម​ សម្បត្តិ ៖ បើគ្មានចំណេះ អោយមានជំនាញ នោះទើបជីវិតអ្នកអាចជៀសផុតពីភាពក្រីក្រ

ជាការពិតណាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង គឺចាំបាច់ត្រូវតែបំពេញកិច្ចការងារ ឬប្រកបរបរផ្សេងៗ ដើម្បីចិញ្ចឹមជីវិត ការងារនៅក្នុងប្រទេសកម្ពុជាយើងមានច្រើនណាស់ ហើយយើងម្នាក់ៗកំពុងតែបំពេញកិច្ចការងារទៅ​តាមសមត្ថភាពរៀងៗខ្លួន។

ប៉ុន្តែទន្ទឹមនិងនោះមនុស្សយើងម្នាក់ៗ តែងតែប្រាថ្នាចង់បានការងារមួយដ៏ល្អ ឬក៏អាជីវកម្មមួយដែលអាចជួយអោយ​ជីវិត​​របស់យើងអាចរស់នៅស្រួល និងឃ្លាតចាកផុតពីភាពក្រីក្ររ។ បើតាមប្រសាសន៍របស់លោក សោម សម្បត្តិ ដែលជាស្ថាបនិក Campaint ថ្នាំព៌ណជាតិ បានលើកឡើងថា “បើគ្មានចំណេះ អោយមានជំនាញ នោះទើបជីវិតអ្នកអាច​ជៀសផុតពីភាពក្រីក្រ។

ជាការពិតណាស់ប្រសិនបើយើងជាមនុស្សម្នាក់ដែលគ្មានចំណេះ និងជំនាញនៅក្នុងខ្លួននោះទេយើងពិបាកនិងអាចរកការងារល្អធ្វើបានណាស់ ហើយបើគ្មានចំណេះ ហើយគ្មានជំនាញទៀតនោះ គឺយើងកាន់តែពិបាកជាងនេះទៅទៀត​។ សូម្បីតែចាស់ៗបុរាណខ្មែរយើងក៏ធ្លាប់បានទូន្មានព្រៀនប្រដៅកូនដចៅថា បើក្រអោយខំរៀន បើគ្មានអោយខំរក ឬក៏ចេះប្រាកដ ប្រាក់រត់តាមហៅ ជាដើម។ ទាំងនេះសុទ្ធសឹងតែជាពាក្យអប់រំរបស់ដូនតាខ្មែរយើងតាំងពីជំនាន់ដើម ប៉ុន្តែមកទល់បច្ចុប្បន្ននេះគឺពាក្យទាំងនេះនៅតែមានឥទ្ធិពលមកលើ់សង្គមយើងបច្ចុប្បន្នដដែល។

ហើយបើយើងងាកទៅមើលមតិរបស់លោក សោម សម្បត្តិ បានលើកឡើងគឺមិនខុសគ្នាប៉ុន្មាននោះទេ គឺគោលបំណងតែមួយ គឺចង់បណ្តុះស្មារតីដល់កូនខ្មែរទាំងអស់អោយចេះគិតគូរពីអនាគតរបស់ខ្លួន និងមិនត្រូវបណ្តែត​បណ្តោយ​​អោយខ្លួនក្លាយជាមនុស្សដែលគ្មានចំណេះវិជ្ជាជាប់ខ្លួននោះឡើយ។ នៅពេលដែលអ្នកមានចំនេះវិជ្ជាខ្ពស់គឺមានការងារ និងមុខតំណែង ឬតួរនាទីយ៉ាងច្រើនកំពុងរង់ចាំអ្នកដែលមានសមត្ថភាពដើម្បីបំពេញ។

ហើយប្រសិនបើអ្នកគ្មានចំណេះនៅក្នុងខ្លួនទេ យើងអាចស្វែងរកសិក្សាជំនាញផ្សេងៗ ដើម្បីជាទុកក្នុងការស្វែករក​ទ្រព្យ​​​សម្បត្តិមកចិញ្ចឹមជីវិត និងអាចរំដោះខ្លួនអោយចាកផុតពីភាពក្រីក្របានផងដែរ៕