ក្រោយពីការ​បើក​ក្រុមហ៊ុន​យក្សា​បោកអ៊ុត​រហូត​ទទួលបានជោគជ័យ​ ទើប​រកឃើញ​​គន្លឹះចំនួន​៣រកឃើញការជោគ​ជ័យ​

101

លោក ហែម ហេម៉ា បច្ចុប្បន្នជាស្ថាបនិកយីហោបោកអ៊ុតទំនើប និងយក្សាបោកអ៊ុត ដែលបាននឹងកំពុងធ្វើឱ្យអាជីវកម្មទាំងពីររបស់គាត់រីកសាយភាយទូទាំងរាជធានីខេត្តក្រុង និងបានធ្វើការផលិតសាប៊ូក្នុងស្រុកលក់ចែកចាយទូទាំង​ប្រទេសផងដែរ។

សហគ្រិនមិនញញើតនឹងប្រកាសថា ខ្លួនធ្លាប់ជាមនុស្សបរាជ័យជំពាក់គេវ័ណ្ឌករូបនេះ បានបង្ហើបនូវរឿងសំខាន់៣ ដែល​បុគ្គលជោគជ័យភាគច្រើនបានឆ្លងកាត់ មុនក្លាយជាអ្នកមាន។ រឿងសំខាន់ទាំង៣នោះ រួមមាន៖

១.គំនិតឆ្កួតៗ

Loading...

លោក ហែម ហេម៉ា បានលើកឡើងថា នៅពេលដែលយើងនិយាយប្រាប់គេនូវគម្រោងអ្វីមួយ ដែលយើងប្រុងនឹងធ្វើ នោះគេតែងតែចាំទាញយើងអោយចុះមកវិញដោយប្រើពាក្យថា គំនិតហែង ឆ្កួតៗ ម៉ែអាណាធ្វើអីចឹងទេ យកមេឃទ្រាប់អង្គុ ជាដើម។

២.ទៅមិនរួចទេ

លោក ហេម៉ា បន្ថែមថា បន្ទាប់មកគេនិងព្រលយពាក្យមកថា ទៅមិនរួចទេ អាវ៉ា អញច្បាស់ម៉ងថាមិនកើត គំនិតនេះអញឃើញគេធ្លាប់ធ្វើហើយ អញដឹងតែមិនទៅមុខ កុំធ្វើអីល្អជាង ទៅរកធ្វើអាណាល្អជាងនេះទៅ ។

៣.គ្រាន់បើ

ស្ថាបនិកបោកអ៊ុតទំនើបរូបនេះ បានសង្កត់ធ្ងន់ថា ក្រោយពីយើងចាប់ផ្តើមធ្វើកើតជាលទ្ធផលបណ្តើរៗហើយនោះ គេក៏មកទះស្មារយើងហើយបានតែពាក្យមួយគ្រាន់បើ អ្នកខ្លះទៀតមិនចឹងទេ លែងមើលមុខយើងតែម្តង ហើយខ្លះទៀតក៏ច្រណែនឈ្នានីសយើង និង ព្យាយាមបំផ្លាញយើងថែមទៀត។ ដូច្នេះ អ្នកទាំងអស់គ្នាកុំខ្វល់ ចាប់ផ្តើមធ្វើនូវគំនិតដែលខ្លួនឯងគិតថាល្អទៅ ខ្ញុំនិងគាំទ្រ៕

Loading...
TodaySharing News

FREE
VIEW