ប្រសិន​បើអ្នក​រស់នៅគ្មាន​ការងារ​មានការភ័យខ្លាចមែនទេ សិក្សារគំនិត​ទាំង​១០អ្នកលែង​រស់នៅភ័យ​ខ្លាចទៀត​ហើយ​

ការភ័យប្រៀបដូចជា ស្រមោលអន្ទោលតាមប្រាណមនុស្សយើងជាប្រចាំ​ បើយើងគិតតែពីការភ័យខ្លាចនោះនឹងរស់នៅដោយគ្មានសេចក្តីសុខ និងលំនឹងពិតប្រាកដទេ។ បើដូច្នេះ តើគួររស់នៅដោយរបៀបណា ដើម្បីបាត់នូវភាពភ័យខ្លាចទាំងនោះ?

ខាងក្រោមនេះ គឺជាគោលគំនិតទាំង១០ ដើម្បីជួយដោះស្រាយបញ្ហាភាពភ័យខ្លាច៖

១.“ចូររកការងារធ្វើឱ្យសកម្ម កុំឱ្យសល់ពេលទំនេរគិតរឿងមិនបានការ ឬការភ័យខ្លាច”។

២.“មានគោលដៅច្បាស់លាស់ ក្នុងការងារប្រចាំថ្ងៃ”។

៣.“ត្រូវរកឱ្យឃើញនូវអ្វីដែលអ្នកស្រឡាញ់ពេញចិត្តជាងគេ និងត្រូវប្រឹងប្រែងដើម្បីសម្រេចវាឱ្យបាន”។

៤.“កុំជឿលើពាក្យអ្នដកទៃជាងខ្លួនឯង ឬកុំមើលស្រាលដល់ខ្លួនឯង”។

៥.“ចូរគោរព និងផ្តល់តម្លៃដល់ខ្លួនឯង ពិសេសតែងផ្តល់កម្លាំងចិត្តដល់វាជានិច្ច”។

៦.“ស្វែងរកមិត្តភក្តិល្អ ឬគ្រួសារដ៏កក់ក្តៅមួយដើម្បីធ្វើឱ្យជីវិតរបស់អ្នកមានន័យគ្រប់គ្រាន់”។

៧.“ធ្វើការងារឱ្យច្រើន គិតរឿងល្អឱ្យបានច្រើន និងជួយដល់អ្នកដទៃឱ្យបានច្រើន”។

៨.“ស្វែងរកទ្រព្យ សុខភាព និងសុភមង្គលឱ្យបានពេញលេញ”។

៩. “ការជួយអ្នកដទៃ គឺជាទានដែលអាចជួយឱ្យជីវិតរបស់អ្នកបាត់ភាពភ័យខ្លាច”។

១០.“រៀនទទួលស្គាល់ការពិត ទាំងការជួប និងការបាត់បង់អ្វីមួយ ទើបជីវិតយើងមិនភ័យខ្លាច”៕