អ្នក​ចង់​បាន​អាជីវកម្ម​អនឡាញមែនទេ មាន​៥វិធី​ក្នុង​ការ​រកលុយ​តាម​អនឡាញ​ ដោយ​មិន​ចាំ​បាច់ឈប់ពីការងារ​

មានអ្នកធ្វើការងារភាគច្រើនពួកគាត់ គឺមិនធ្វើឲ្យគេតែមួយមុខទេ ហើយក៏ត្រូវការសេរីភាពផ្នែកហិរញ្ញវត្ថុ សេរីភាពពីការងារដែលពួកគេស្រឡាញ់ ពួកគេចង់បានសេរីភាពដើម្បីទៅកន្លែង ដែលពួកគេចង់បាននៅពេលដែលពួកគេចង់បានចង់បង្កើនប្រាក់ចំណូលខាងក្រៅ ក្រៅពីពឹងលើប្រាក់ខែមួយមុខ។

ចំណុចខាងក្រោមនេះ មាន​វិធីសាស្រ្ត៦យ៉ាង ក្នុងការរកប្រាក់តាមអនឡាញដោយអ្នក​មិនចាំបាច់ឈប់ពីការងារ៖

១.បង្កើតបណ្តាញទីផ្សារ៖ នៅតាមផ្សារទំនើបៗ ឬក្រុមហ៊ុនផ្សេងៗ គឺតែងតែមានការបញ្ចូលផលិតផលរបស់ពួក គឹទៅបណ្តាញទីផ្សារក្នុងគោលបំណងផ្សាព្វផ្សាយផលិតផលទៅកាន់អតិថិជន ឬទីសាធារណ: នេះជាឱកាសរបស់សម្រាប់បង្កើតបណ្តាញទីផ្សារសម្រាប់ផលិតផលណាមួយដែលអ្នកពេញចិត្ត។

២.លក់៖ ចាប់ផ្តើមតូចហើយធ្វើតាមចំណង់ចំណូលចិត្ដរបស់អ្នក ដូចជាការលក់នៅអ្វីដែលអ្នកចង់ ដោយការចាប់ផ្តើម​តិចតួច ប៉ុន្តែយូរៗ  គឺត្រូវចំណាយពេលជាជំហានៗ ហើយអ្នកត្រូវមានគំនិតនិង ការតស៊ូ និងជាពិសេសនៅកន្លែងដែលអ្នកកំពុងប្រថុយប្រថានដើមទុន គឺត្រូវតែដឹងពីអ្វីដែលអ្នកកំពុងធ្វើ ហើយវាមិនមានភាពងាយស្រួលក្នុងការរកលុយតាមអ៊ីនធឺណេត។

៣.ជាអ្នកពិគ្រោះយោបល់អាជីវកម្មខ្នាតតូច៖ អ្នកអាចធ្វើវាបាននៅពេលអ្នកមានការងារពេញម៉ោង ហើយលើសពីនេះទៅទៀតគ្រប់ៗគ្នាសុទ្ធតែត្រូវការគ្រូបង្វឹក និងអ្នកពិគ្រោះយោបល់និងដំបូន្មានរបស់អ្នកដទៃ ដើម្បីទទួលជោគជ័យ​ក្នុងការចង់ទិញសិទ្ធិអាជីវកម្ម ឬលក់កម្មសិទ្ធបន្តជាដើម។

​៤.បង្កើតវែបសាយ៖ ដើម្បីរកលុយតាមអ៊ីនធឺណែតដោយមិនចាំបាច់បោះបង់ការងាររបស់អ្នក។ ប្រសិនបើអ្នកកំពុងស្វែងរកការងារអាជីវកម្មដែលមានមូលដ្ឋានលើសេវាកម្ម បង្កើតវែបសាយ ឬគេហទំព័រ​ឲ្យក្រុមហ៊ុន ឬឲ្យអ្នកអាជីវកម្មនានាដែលចង់ផ្សាព្វផ្សាយផលិតផល ឬសេវាកម្មតាមអ៊ិនធឺណេត​។

៥.លក់វគ្គសិក្សាឌីជីថល៖ វគ្គសិក្សាឌីជីថលគឺជាអនាគត ភាគច្រើននៃសហគ្រិនដែលទទួលបានជោគជ័យនៅទីនោះបង្រៀនតាមរយៈវគ្គឌីជីថល។ តើអ្នកត្រូវតែជាអ្នកជំនាញទេ? អត់ទេ។ អ្វីដែលអ្នកត្រូវធ្វើគឺ រៀបចំការលក់សំបុត្រចូលរួម មុនថ្ងៃកម្មវិធីមកដល់៕