កុមារាវ័យ​១៦ឆ្នាំម្នាក់​រកចំណូល​ពី​វិស័យ​ Forex បានជិត​៨ម៉ឺន$ត្រឹមតែ៨ខែ​ ដោយគ្រាន់តែរៀន​ពី YouTube

Edward Ricketts ក្មេងប្រុសសញ្ជាតិអង់គ្លេសទើបតែមានវ័យ១៦ឆ្នាំទេ តែក្លាយជាអ្នកវិនិយោគ លើរូបិយប័ណ្ណអន្តរជាតិ( Forex) រកចំណូលបានខ្ទង់ម៉ឺនដុល្លារ ដោយប្រើទុនវិនិយោគតិច និងចំណាយពេលខ្លី។

តាមពិតទៅ Edward Ricketts ត្រូវបានគេចាត់ទុកជាអ្នកវិនិយោគជោគជ័យលើ Forex ដែលមានវ័យក្មេងបំផុត​​។ យ៉ាងណាមិញអ្នកវិនិយោគជោគជ័យវ័យក្មេងរូបនេះ មិនបានឆ្លងកាត់ការចូលរៀនវគ្គបណ្ដុះបណ្ដាលខាង Forex ត្រឹមត្រូវដូចអ្នកវិនិយោគផ្សេងៗនោះទេ ពោលគឺរូបគេរៀនទិកនិចតែលើរូប YouTube ប៉ុណ្ណោះ។

កុមរាវ័យ១៦ឆ្នាំរូបនេះ ចាប់អារម្មណ៍វិនិយោគលើវិស័យ Forex នៅពេលដែលរូបគេបានឃើញអ្នកវិនិយោគជោគ​ជ័យលើForex បង្ហោះពីប្រាក់ចំណូលរបស់ពួកគេដែលរកលុយបានយ៉ាងច្រើនពីវិស័យ Forex លើ Instagram។ ពេលឃើញដូច្នេះរូបគេចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏បានសួរយោបល់ពីអ្នកវិនិយោគជោគជ័យទាំងអស់នោះ។ អ្នកជំនាញ Forex បានប្រាប់គេថា ចង់វិនិយោគជ័យទាល់តែចូលរៀនវគ្គបណ្ដុះបណ្ដាល់ត្រឹមត្រូវពីអ្នកជំនាញខាង Forex។

យ៉ាងណាមិញគេ​មិនជឿសម្ដីអ្នកវិនិយោគទាំងនោះទេ ហើយផ្ទុយទៅវិញរូបគេបានព្យាយាមធ្វើការស្វែងយល់ពីForex ដោយខ្លួនឯង តាមរយៈការសិក្សាលើ YouTube ដោយចំណាយពេលមើលវីដេអូលើ YouTube រយៈពេល៥ម៉ោងក្នុងមួយថ្ងៃ រៀនពីរបៀបក្នុងទិញនិងលក់រូបិយប័ណ្ណអន្តរជាតិជោគជ័យ។ នៅពេលដែលយល់ដឹងពី Forex បានច្បាស់លាស់ហើយ រូបគេបានចាប់ផ្ដើមប្រឡូកតែម្ដងដោយយកលុយ ប្រមាណ១៩០ដុល្លារ ដែលខ្លួនបានសន្សំ មកធ្វើជាទុនវិនិយោគ។ ត្រឹមតែរយៈពេល ៨ខែប៉ុណ្ណោះ Edward Ricketts រកចំណូលបានជិត៨ម៉ឺនដុល្លារការវិនិយោគ​លើ Forex នេះ ហើយក្លាយអ្នកវិនិយោគនៅអង់គ្លេសដែលមានវ័យក្មេងបំផុត។

អ្វីដែលកាន់តែជោគជ័យសម្រាប់រូបគេនោះ គឺរូបគេបានក្លាយអ្នកប្រឹក្សាយោបល់ខាងវិស័យ Forex ហើយមានអតិថិជន​ចំនួន១០០នាក់នៅក្នុងដៃ។ Edward Ricketts អាចរកចំណូលបាន ប្រមាណ២០០ដុល្លារក្នុងការបង្រៀនទិកនិច​ម្ដងទៅអតិថិជនរបស់គេ។ ដើម្បីអបអរជោគជ័យរបស់គេ Edward Ricketts គ្រោងទិញឡាន Mercedes តម្លៃខ្ទង់៣៨,០០០ដុល្លារ ហើយរូបគេក៏ចាប់ផ្ដើមវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

Edward Ricketts ៖ សម័យបច្ចេកវិទ្យាទំនើប មានផ្លូវច្រើនក្នុងការរកលុយ ហើយជាពិសេស ត្រូវខិតខំស្វែងយល់ និងសិក្សាដោយខ្លួនឯង នូវវិស័យដែលអ្នកចង់វិនិយោគ ជាជាងចំណាយលុយច្រើន​ចូលវគ្គបណ្ដុះបណ្ដាល​ ហើយបើអ្នកវិនិយោគដោយប្រើដើមទុនតិចតួចកាន់តែល្អ ព្រោះពេលបរាជ័យអ្នកក៏មិនខាតបង់អ្វីដែរ៕