សោម​ សម្បត្តិ ៖ ចង់ក្លាយជាអ្នកមានទាំង​វ័យក្មេង​ គួរ​អនុវត្តន៍​តាមវិធីសាស្ត្រទាំង​៧ខាងក្រោម​​ ដើម្បី​ឆាប់ជោគជ័យ​

ទ្រព្យសម្បត្តិ គឺជារឿងដ៏ចាំបាច់បំផុតក្នុងជីវិតបុគ្គលគ្រប់គ្នា មិនថាបុរសឬស្រ្តី ដូច្នេះប្រសិនបើអ្នកចង់ឃើញគណនីធនាគាររបស់អ្នករីកចម្រើននៅឆ្នាំក្រោយ យើងគួរគប្បីយកចិត្តទុកដាក់ និងត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន ដើម្បីចាប់ផ្តើមក្លាយខ្លួនជាអ្នកមាន។

១.ត្រូវមានប្រាក់បន្ថែមដោយស្វ័យប្រវត្តិទៅក្នុងការសន្សំ៖ ការបង្កើតការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិរៀងរាល់ខែ ទៅគណនីសន្សំ គឺជាវិធីដ៏ល្អមួយដើម្បីកសាងទ្រព្យសម្បត្តិ។ ចំណុចនេះអាចធ្វើឲ្យអ្នកក្លាយជាអ្នកមាន ដោយមិនដឹងខ្លួន ព្រោះការបន្ថែមប្រាក់បែបនេះអាច និងធ្វើឲ្យអ្នកមានទឹកចិត្តបន្តគោលដៅ  និងគ្មានប្រាក់សម្រាប់ចាយវាយខ្ជះខ្ជាយនោះទេ។

២.កសាងទំនាក់ទំនង ជាមួយមនុស្សជោគជ័យម្នាក់៖ មនុស្សដែលមានទ្រព្យសម្បត្តិ តែងទទួលបានជោគជ័យ ដោយសារ គោលដៅរបស់ពួកគេគឺបង្កើតទំនាក់ទំនង ជាមួយបុគ្គលដែលទទួលបានជោគជ័យ ក្នុងជិីវិតពិសេសមុខជំនួញ ឬរបររកស៊ី។ តែក៏មិនមែនមានន័យឲ្យអ្នកផ្ដាច់រាល់ទំនាក់ទំនងមិត្តភាព ដទៃដែរ តែអ្នកត្រូវចេះសង្កេតច្បាស់ថាបុគ្គលណាដែល គួរយកគំរូតាម។

៣.ចំណាយពេល២០ នាទីក្នុងមួយថ្ងៃដើម្បីអភិវឌ្ឍជំនាញថ្មី៖ មនុស្សដែលមានទ្រព្យសម្បត្តិ មានចំនុចសំខាន់មួយ ពួកគេបានខិតខំប្រឹងប្រែងធ្វើឱ្យខ្លួនឯងមានភាពប្រសើរ ដោយការអានសៀវភៅអំពីបច្ចេកទេស ឬការចូលរួមក្នុងក្រុមជួបជុំគ្នា គឺជាវិធីដ៏ល្អដើម្បីអភិវឌ្ឍជំនាញថ្មី។ ពិសេសគឺអាចបង្កើតឱកាសឲ្យខ្លួនអាច មានដៃគូជំនួញថ្មីៗ ដើម្បីចែករំលែកនូវបទពិសោធន៍នានា ផងដែរ។

៤. យក “ផ្នត់គំនិតសន្សំសំចៃ៖ ការសន្សំសំចៃនឹងមិនធ្វើឱ្យ អ្នកក្លាយជាអ្នកមានទេ វាគ្រាន់តែជាបំណែកមួយនៃ ភាពផ្ដុំរូបភាពជោគជ័យផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះ។ ប៉ុន្តែវាក៏ជារឿងមួយ ដែលអ្នកគួរតែចេះសន្សំសំចៃ ថាអ្វីដែលគួរតែ ចាយ ឬគួរតែទុកដាក់។  បើអ្នកមិនអាចអនុវត្តន៍ចំណុចនេះបានទេ កុំសង្ឃឹមថាអ្នកអាចក្លាយជាអ្នកមាន ព្រោះមនុស្សដែលមានទ្រព្យច្រើន រមែងកត់ត្រាចំណុចនេះមុនគេ។

៥.តាមដានរាល់កាក់ដែលអ្នកចំណាយ30ថ្ងៃ៖ ចំណុចពិតជាសំខាន់ណាស់ បើសិនយើងមានការធ្វេប្រហែស តែបន្តិចវាអាចក្លាយជាទំលាប់ ដូច្នេះអ្នកគួរចំណាយពេល១ខែ ដើម្បីតាមដានការចំណាយរបស់អ្នកទាំងអស់ នោះអ្នកនឹងអាចមើលថា តើអ្នកចំណាយច្រើនហួស ឬយ៉ាងណាឲ្យប្រាកដ។ ហើយបើលើសផែនការចំណាយ អ្នកគួរប្រញាប់រកវិធីសាស្រ្តកាត់បន្ថយឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើបាន។

៦.បង្កើតចំណូល៖ ចំណុចនេះ អាចធ្វើឲ្យថវិកាដ៏រឹងមាំបាន ជំហានដំបូង អ្នកត្រូវរកផ្លូវទៅ បង្កើតទ្រព្យសម្បត្តិ ដោយវិធីសាស្រ្តផ្សេងៗ បន្ថែមលើចំណូលប្រចំាថ្ងៃ។ វាអាចជួយអ្នកក្នុងការកំណត់នូវរាល់ការចំនាយ ផ្សេងៗបានយ៉ាងងាយស្រួល មួយវិញទៀតរឹតតែធ្វើឲ្យអ្នក ឆាប់វិវត្តន៍ខ្លួនក្លាយជាអ្នកមាន។

៧.កំណត់តំបន់ដែលអ្នកអាចកាត់បន្ថយការចំណាយ៖ ការកំណត់ចំណាយគឺជាចំណុច សំខាន់មួយដែលអ្នកមាន គ្រប់រូបមិនដែលមើលរំលង ព្រោះវាជាគោលដៅ ក្នុងការគ្រប់គ្រងធនធានដែលយើងមានក្នុងដៃ។ គួរតែកាត់បន្ថយរាល់ការចំណាយមិនចាំបាច់មួយចំនួន ដោយកំណត់គោលដៅចំណាយរបស់អ្នកថា បានច្បាស់លាស់។ បើសិនប្រិយមិត្តអាចអនុវត្តន៍៧ចំណុចនេះបាន នោះអ្នកនឹងដើម្បីក្លាយខ្លួនជា អ្នកមានក្នុងរយៈពេលដ៏ខ្លី ជាក់ជាមិនខាន៕