សម្តេច​សង្ឃ​ទីបេ Dalai Lama ៖ គោល​ដំណ​ង​សំខាន់​បំផុត​របស់ជីវិត​យើង​ គឺដើម្បីរីក​រាយ​ និ​ងសេចក្តី​សុខ​

“គោលបំណង​សំខាន់​បំផុត​របស់​ជីវិត​យើង គឺ​ដើម្បី​រីករាយ”​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ Dalai Lama​ សម្ដេច​សង្ឃ​ទីបេ​។

​ក្នុង​ន័យ​នេះ ​លោក​ចង់​បញ្ជាក់​ថា ​​​គ្មាន​នរណា​ម្នាក់​ដែល​មិន​ចង់​រីករាយ​ក្នុង​ជីវិត​នោះ​​ឡើយ ​​​ពោល​គឺសុទ្ធតែ​ចង់​រស់​នៅ​ដោយ​មាន​សេចក្ដី​សុខ​ និងមិន​មាន​បញ្ហា​​​ស្មុគស្មាញ​ក្នុង​ជីវិត​។ ​យ៉ាង​ណា​ក៏​ដោយ ​​មនុស្ស​មួយ​ចំនួន​ភ្លេច​គិត​​ពី​គោលដៅ​សំខាន់​របស់​ជីវិត ​ដោយ​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ ដល់​ថ្នាក់​បំផ្លាញ​ខ្លួន​ឯង​ ដែល​វា​ប្រាសចាក​ពី​សេចក្ដី​សុខ​។

ដូច្នេះ​ហើយ ​​​មិន​ថា​ធ្វើ​អ្វី​នោះ​​ឡើយ​ ​អ្នក​ត្រូវ​ចាំ​ថា​ ជីវិត​គឺ​ដើម្បី​ភាព​រីករាយ​ ​មិន​មាន​សាង​តែ​បញ្ហា​មក​ដាក់​ខ្លួន​​នោះ​ទេ​ត្រូវ​លៃលក​ពេលវេលា​សម​ស្រប​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​ និងមាន​កម្លាំង​ចិត្ត​ដើរ​ទៅ​មុខ​ទៀត​ បើ​មិន​អ៊ីចឹង​ទេ អ្នក​នឹង​​ស្មុគស្មាញ​ខ្លាំង​ ​ហើយ​ជីវិត​រក​សេចក្ដី​សុខ​ និង​ភាព​រីករាយ​មិន​ឃើញ​ឡើយ​៕