ប្រសិន​បើអ្នក​បណ្តែត​បណ្តោយ​ឲ្យបុគ្គលិក​ធ្វើ​បែបនេះ​​ នោះក្រុម​ហ៊ុនអ្នកនឹង​ដួល​រលំជាក់ជាពុំខានឡើយ​​

មនុស្សភាគច្រើនតែងតែនៅធ្វើការដល់យប់ជ្រៅ ដើម្បីបញ្ចប់ការងារសំខាន់ៗឲ្យបានទាន់ពេលវេលា នៅក្នុងកន្លែងធ្វើការមួយចំនួននៅពេលបុគ្គលិកចេញពីធ្វើការពេលដល់ម៉ោង ត្រូវបានគេចាត់ថាជាបុគ្គលិកដែលខ្វះនូវការខិតខំប្រឹងប្រែងក្នុងការងាររបស់ខ្លួន។ ផ្ទុយទៅនឹងចំនុចនេះការធ្វើការលើសម៉ោងច្រើនពេក វាធ្វើឲ្យប៉ះពាល់ដល់សុខភាព និងផលិតភាពការងារទៀតផង។

ក្រុមហ៊ុនធានារ៉ាបរង​ Maxis GBN បានធ្វើការសិក្សារស្រាវជ្រាវ ហើយបា​នរកថាប្រជាជនដែលធ្វើការក្នុងសហភាពអារ៉ាប់ធ្វើការលើសម៉ោងពីម៉ោងកំណត់ច្រើនជាងគេក្នុងពិភពលោក។ ជាទូទៅជារៀងរាល់ខែបុគ្គលិកនៅក្នុងសហភាព​អារ៉ាប ត្រូវធ្វើការថែមម៉ោងឲ្យគ្រប់២៤ម៉ោងក្នុងមួយខែ។ ក្នុងនោះគេបានរកឃើញថា មនុស្សប្រហែល៧១ភាគ​រយនៃបុគ្គលិកទាំងនោះ ទទួលបានអារម្មណ៍ថាគ្មានតម្លាភាពក្នុងកន្លែងធ្វើការ។

ជាមួយគ្នានេះ ប្រទេសអាមេរិកនិងហុងកុង គឺជាប្រទេសទីពីរបន្ទាប់ពីសហភាពអារ៉ាប ដែលជាប្រទេសមានការថែមម៉ោងធ្វើការជាង២៣,២ម៉ោងក្នុងមួយខែ សម្រាប់បុគ្គលិកម្នាក់ៗ ចំណែកឯប្រទេសបារាំងដែលជាប្រទេសដែលល្បីខាងច្បាប់ការពារសិទ្ធបុគ្គលិក ក៏ជាប្រទេសដែលមានបុគ្គលិកធ្វើការថែមម៉ោង២២,៤ម៉ោងក្នុងមួយខែផងដែរ។ កាលពីឆ្នាំមុន វិទ្យាស្ថាន Charter របស់អង់គ្លេសបានរកឃើញថា ៨៦ភាគរយ នៃបុគ្កលិកដែលធ្វើការក្នុងប្រទេសអង់គ្លេសសុទ្ធដែលបានភាពគ្មានតម្លាភាពក្នុងកន្លែងធ្វើការរបស់ពួកគេ។

ក្នុងរបាយការណ៍ដដែលនោះបានបង្ហាញថា ៥៥ភាគរយ នៃបុគ្គលិកទាំងនោះទទួលនូវបញ្ហាថប់អារម្មណ៍ បាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្ដផ្សេងៗទៀត។ ដោយសារតែបុគ្គលិកមានជំងឺបាក់ទឹកចិត្ដ ធុញថប់អារម្មណ៍ក្នុងកន្លែងធើ្វការបានធ្វើឲ្យសេដ្ឋកិច្ចក្នុងសកលលោកត្រូវបានខាតបង់ទឹកប្រាក់១ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។ ធ្វើការលើសម៉ោងជាច្រើនរាល់ថ្ងៃវាមិនទាន់អាចធ្វើឲ្យអ្នកស្លាប់ ដោយសារតែធ្វើការដាច់យប់អត់បានគេងនោះទេ អ្វីដែលធ្វើឲ្យឆាប់ស្លាប់បានគឺសុខភាពផ្លូវចិត្ដ។ វាគឺតួអង្គសំខាន់ជាងគេបំផុតក្នុងជីវិតរបស់អ្នក។ ប៉ុន្ដែមិនន័យថាវាគ្មានផលប៉ះពាល់នោះទេ វានូវតែមានផលប៉ះពាល់ខ្លាំងដូចគ្នាសម្រាប់សុខភាពរាងកាយរបស់អ្នក។

ផលិតភាពរបស់ក្រុមហ៊ុនមួយគឺទាក់ទងបរិយាកាសនៅក្នុងកន្លែងធ្វើការដូចគ្នា បើបរិយាកាសនៃការធ្វើការល្អ ផលិតភាពនៃក្រុមហ៊ុនក៏ល្អទៅតាមនឹងដូចគ្នា។ ទោះបីផលិតភាពនៃក្រុមហ៊ុនមួយកើនឡើងពិតមែនដោយ បុគ្គលិកព្យាយាមបន្ថែមម៉ោងធ្វើការពួកគេសម្រាប់ក្រុមហ៊ុន ប៉ុន្ដែយូរទៅៗបុគ្គលិករបស់អ្នក នឹងស្ថិតនៅក្នុងសភាពជំងឺផ្លូវចិត្ដជាក់ជាមិនខាន ហើយការអនុវត្ដន៍ការងារពូកគេនឹងធ្លាក់ចុះជាលំដាប់។ សម្រាប់អ្នកដែលកំពុងមានសុខភាពផ្លូវចិត្ដអ្នកគួរតែព្យាយាមដកឃ្លាពីការងាររបស់អ្នកខ្លះដើម្បីមើលថែខ្លួនឯងឲ្យល្អជាងមុន។

ក្រុមហ៊ុនគួរតែយកចិត្ដទុកដាក់ឲ្យបានទៅលើបុគ្គលិកប្រសើរជាងគិតតែផលិតភាពក្នុងក្រុមហ៊ុន។អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគេហទំព័រ World Economic Forum បានបង្ហាញពីរបាយការណ៍មួយ​ថា ប្រទេសដែលមានម៉ោងធ្វើការតិច គឺជាប្រទេសដែលមានផលិតភាពច្រើន និងមានការអភិវឌ្ឍខ្លាំង។ ជាមួយគ្នាផងដែរមានមតិមួយចំនួនក៏បានលើកឡើងទៀតថា ការកាត់បន្ថយម៉ោងធ្វើការសម្រាប់បុគ្គលិកគឺសុទ្ធតែមានផលប្រយោជន៍សម្រាប់ភាគីទាងសងខាង៕