ថៅកែក្រុមហ៊ុនកាហ្វេToday ៖ ប្រសិន​បើគ្មាន​៣ចំណុច​ធំៗនេះ​ទេ ទោះ​ទិញ​ហ្វ្រេន​ឆាយ​ពីគេ​ក៏ទៅមិន​រួច​​ដែរ

តាមរយៈវិឌីអូជាភាសាថៃខ្លីមួយរបស់ក្រុមហ៊ុនកាហ្វេToday កញ្ញា តាក់ បានរៀបរាប់ពីដំណើរការ និងភាពរីកចម្រើនរបស់ហាងគាត់ ដែលអាចពង្រីកបានមួយសាខាបន្ថែមទៀតក្នុងរយៈពេលមួយឆ្នាំប៉ុណ្ណោះ ម្ចាស់ហាងកាហ្វេTodayនៅថៃរូបនេះបង្ហើបថា គ្មានចំណុច៣នេះទេ ទោះទិញហ្រ្វេនឆាយពីគេមករកស៊ីក៏មិនរីកចម្រើនខ្លាំងដែរ។

និយាយពីការចាប់ផ្តើមវិញ កញ្ញាថៃរូបនេះបានឈប់ពីការងារមកសហការជាមួយបងស្រីរបស់ខ្លួនមកបើកហាងទីតាំងទីមួយក្នុងទីប្រជុំជនមានមនុស្សរស់នៅកុះករ តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺចំណុច៣សំខាន់ៗដែលអ្នកទិញយីហោគេមករកស៊ីត្រូវមាន៖

១.ការអ្នកជ្រើសរើសយី​ហោ​មកលក់មិនបានត្រឹមត្រូវ៖ មានន័យថា ជាយីហោអាជីវកម្មមិនបានកសាងយីហោ និងធ្វើឲ្យលក់ដាច់ផង តែផ្តោតទៅលើការលក់សិទ្ធអាជីវកម្មជាធំ នោះអ្នកទិញប្រាកដជាមិនរីកចម្រើនបានឡើយ ព្រោះយីហោនោះខ្វះយុទ្ធសាស្រ្ត និងការកសាងយីហោដែលធ្វើឲ្យអតិថិជន ស្គាល់ និងចង់ទិញ។

២.អ្នកមិនសូវមានចំណូលចិត្ត ពេញចិត្តក្នុងការអភិវឌ្ឍន៍ខ្លួននៅក្នុងអាជីវកម្ម ក៏ដូចជាការរៀបចំដេគ័រហាង និងប្រូម៉ូសិនឡើយ៖ នេះក៏ជាចំណុចពិសេសមួយដែរ ពីព្រោះថ្វីដ្បិតតែយីហោដូចគ្នាប៉ុន្តែទីតាំង និងការរៀបចំមិនដូចគ្នាទេ សាខាណារៀបចំបានល្អ មានផាកសុខភាព និងត្រូវចិត្តអតិថិជនច្រើន ច្បាស់ណាស់ថា ប្រាកដជាលក់ដាច់ និងរីកចម្រើនមិនខាន។

៣.អ្នកលក់ខ្លួនឯងមិនសូវយកចិត្តទុកដាក់ថែរក្សាភ្ញៀវបានល្អ៖ នេះក៏ជាចំណុចសំខាន់មួយដែរ សម្រាប់ម្ចាស់សាខានីមួយៗ ព្រោះការថែរក្សាជាចំណុចបន្ថែមបន្ទាប់ពីភាពទាក់ទាញពីក្រុមហ៊ុន ឬម្ចាស់យីហោដើមផ្តល់ឲ្យ ដែលអ្នករកស៊ីដឹងច្បាស់ណាស់ពីចំណុចអស់ទាំងនេះ មិនថាជាយីហោខ្លួនឯង ឬទិញពីគេក៏ដោយចុះ។

មែនទែនទៅចំណុចទាំង៣ខាងលើនេះ ពិតជាសំខាន់មែនទែនសម្រាប់អ្នកទិញយីហោគេមករក និយាយផ្ទុយពីនេះវិញ ប្រសិនបើអ្នកទិញមានចំណុចអវិជ្ជមានបែបនេះ ម្ចាស់យីហោគេនឹងសម្រេចចិត្តម្តងទៀត ក្នុងការដកសិទ្ធយកយីហោពីអ្នកវិញ ព្រោះម្ចាស់យីហោភាគច្រើននិយាយថា ស្រលាញ់យីហោរបស់ខ្លួន ជាងតម្លៃគេទិញទៅរកស៊ីនោះទៅទៀត៕