គាត់ឆ្លាតមែន ! សេដ្ឋី​អចលនទ្រព្យ​ Sean Conlon ធ្វើការ​សំណង់​ពេលថ្ងៃ លក់អចលនទ្រព្យ​ពេលយប់ក្លាយជាសេដ្ឋី​

0 46

លោក Sean Conlon សញ្ជាតិ អៀរឡង់ កើតនៅក្នុងគ្រួសារក្រីក្រក្នុងផ្ទះដ៏តូចមួយ ដែលមានសមាជិកគ្រួសារចំនួន ៧នាក់ ប៉ុន្តែលោកកែប្រែជីវិតរបស់លោក មកជាមហាសេដ្ឋីខាងអចលនទ្រព្យមានលុយខ្ទង់លានដុល្លារអាមេរិក។

មហាសេដ្ឋី Sean Conlon បានមានប្រសាសន៍ថា៖ កត្តាដែលធ្វើឲ្យលោកដើរមកដល់ចំណុចនេះ គឺដោយសារតែលោកខ្លាចភាពអត់ឃ្លាន ខ្លាចការរស់នៅក្នុងផ្ទះដ៏តូចចង្អៀត និងមិនចង់ជួបរឿងរ៉ាវដូចជាឪពុកម្តាយរបស់លោកនោះទេ ដែលតែងតែត្រូវបានអ្នកធនាគារមកគោះទ្វារប្រកាសប្រាប់ថា នឹងរឹបអូសយកផ្ទះក្នុងពេលឆាប់ៗ។ ដោយ​សារ​តែហេតុនេះហើយ រូបលោកបានស្បថសច្ចាថា លោកមិនអាចធ្លាក់ខ្លួនក្រដូចនេះបានទេ​។

ការភ័យខ្លាចនេះបានជម្រុញឲ្យលោកហ៊ានក្តាប់លុយ៥០០ដុល្លារ ដែលបានសន្សំ ធ្វើដំណើរទៅកាន់រដ្ឋ Chicago សហរដ្ឋអាមេរិកដើម្បីស្វែងរកការងារធ្វើនៅឆ្នាំ១៩៩០។ នៅទីនោះលោកបានធ្វើការងារជាកម្មករសំណង់ និងជាជំនួយការមេជាងសំណង់ និងធ្វើជាអ្នកសំអាតផងដែរ ហើយអ្វីដែលពិសេសគឺលោកតែងតែធ្វើការងារលើសម៉ោង និងខុសពីគេ ដើម្បីអាចក្លាយខ្លួនជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុននោះ។​

បន្ទាប់ពីធ្វើការនៅ Chicago បានប្រហែល៣ទៅ៤ឆ្នាំ លោកព្យាយាមសន្សំលុយ រហូតដល់លោកអាចមានលទ្ធភាពទិញផ្ទះល្វែងជាលើកដំបូង ហើយបន្ទាប់ពីទិញផ្ទះបានហើយលោកចាប់ផ្ដើមរកស៊ីខាងអចលនទ្រព្យ​ ដោយលោកបាន​លក់ផ្ទះល្វែងមួយក្នុងតម្លៃ៣២ម៉ឺនដុល្លារ។

លោក Sean Conlon រកស៊ីលក់អចលនទ្រព្យពេលយប់ ក្នុងរយៈពេល៣ឆ្នាំ រហូតលោកក្លាយជាឈ្មួញកណ្ដាល លំដាប់កំពូលអចលនទ្រព្យម្នាក់នៅអាមេរិក។ ការរស៊ីខាងអចលនទ្រព្យរបស់លោកជោគជ័យជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ១៩៩៦ លោកបានក្លាយជាសេដ្ឋីអចលនទ្រព្យម្នាក់ផងដែរ។

នៅក្នុងឆ្នាំ២០០០ លោក បានបង្កើតក្រុមហ៊ុនវិនិយោគអចលនទ្រព្យមួយដែលមានឈ្មោះថា Conlon & Co., ដែលមានបុគ្គលិកបម្រើការងារប្រមាណ៣០០នាក់៕

Loading...