អ្នកពិតជាចង់បាន​ហ៊ុនមែនទេ សិក្សាវិធីខាងក្រោមនេះ​អ្នកនឹង​ដឹង​ពី​របៀប​ទិញហ៊ុន​អាច​ចំណេញ​រាប់ម៉ឺន​$

កាន់តែមានភាពងាយស្រួល ការជួញដូរភាគហ៊ុនត្រូវបានធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក ឬប្រព័ន្ធ MTS។ នៅក្នុងប្រព័ន្ធជួញដូរអេឡិចត្រូនិកនេះ មុននឹងធ្វើការជួញដូរបានវិនិយោគិនត្រូវកំណត់នូវទម្រង់បញ្ជាមុនសិន ដែលមានដូចជា Limit Order និង Market Order។

Market Order

ជាទូទៅទម្រង់ Market Order ត្រូវបានប្រើប្រាស់ច្រើនដោយវិនិយោគិនដំបូង (វិនិយោគដែលមិនទាន់ចេះអីសោះ) វាជាទម្រង់ងាយស្រួលក្នុងការជួញដូរ ក្នុងទីផ្សារមូលបត្រ។ នៅពេលដែលវិនិយោគិនចង់ទិញភាគហ៊ុន របាយការណ៍ដែលអ្នកចង់ទិញនឹងបញ្ចូនទៅកាន់ Broker បន្ទាប់មក ក្រុមហ៊ុននឹងគូរផ្គងទៅនឹងបរិមាណ និងតម្លៃភាគហ៊ុនរបស់ទីផ្សារបច្ចុប្បន្ន ទម្រង់មួយនេះគឺទិញភ្លាមបានភ្លាម។

វិនិយោគិនដែលប្រើប្រាស់ទម្រង់​ Market Order ដំណើរការរបស់ការបញ្ជារត្រូវបានធានានឹងមានប្រតិបត្ដិការភ្លាមៗទៅតាមបរិមាណភាគហ៊ុនដែលបានកំណត់(លើកលែងតម្លៃ)។ ឧទាហរណ៍ អ្នកចង់ទិញភាគហ៊ុនរបស់ក្រុមហ៊ុន (ក) ចំនួន១០ហ៊ុន  Broker របស់អ្នកនឹងចាប់ផ្ដើមធ្វើដំណើរការទិញឲ្យអ្នក ក្នុងតម្លៃរបស់ទីផ្សារដែលកំពុងចរាចរណ៍។ អ្នកនឹងទទួលបានភាគហ៊ុននោះភ្លាមៗ ជាមួយនឹងតម្លៃទីផ្សារដែលកំពុងមាន។

ចំណាំ៖ Market Order វិនិយោគិនគ្មានសិទ្ធក្នុងការកំណត់តម្លៃរបស់ខ្លួនចង់ទិញនោះទេ វិនិយោគិនមានសិទ្ធកំណត់តែបរិមាណនៃភាគហ៊ុនដែលខ្លួនចង់ទិញតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថាតម្លៃភាគហ៊ុននៅក្នុងទីផ្សារអាចនឹងមានពេលប្រែប្រួលគ្រប់វិនាទី ដូចនេះតម្លៃភាគហ៊ុនដែលចង់ទិញអាចនឹងការប្រែប្រួលដូចគ្នា។

Limit Order

Limit Order គឺជាទម្រង់បញ្ជារទិញភាគហ៊ុន វិនិយោគិនមានសិទ្ធកំណត់បរិមាណភាគហ៊ុន និងតម្លៃជាក់លាក់មួយដោយខ្លួនឯង។ គ្រប់បរិមាណភាគហ៊ុន និងតម្លៃភាគហ៊ុននឹងមានដំណើរការទិញនៅពេលផ្សារផ្គូផ្គងទៅតាមតម្លៃដែលអ្នកចង់បានឬកំណត់រូចហើយ។ វិនិយោគិនដែលប្រើប្រាស់ទម្រង់បញ្ជារទិញ limit Order វាអាចជួយបង្ការហានិភ័យច្រើន ដូចជាជៀសវាងតម្លៃភាគហ៊ុនដែលថ្លៃពេក(Overvalue) ឬបង្ការវិនិយោគិនលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងតម្លៃទាបពេក (Undervalue) ។

ចំណាំ៖ ការបញ្ជាររបស់វិនិយោគិនតាមរយៈ ​Limit Order មិនអាចផ្គូផ្គងបាននោះទេបើសិនតម្លៃភាគហ៊ុនណាមួយមិនទាន់ត្រូវតម្លៃដែលវិនិយោគិនបានកំណត់បញ្ជាទិញ ឬភាគហ៊ុនរបស់អ្នកមិនលក់នោះទេ បើសិនជាមិនត្រូវនឹងតម្លៃដែលវិនិយោគិនចង់លក់។

ឧទាហរណ៍៖ បើសិនជាអ្នកចង់ទិញភាគហ៊ុន របស់ក្រុមហ៊ុនលេខ (ក) ក្នុងមួយហ៊ុនតម្លៃ២០០រៀល។ ប៉ុន្ដែតម្លៃចរាចរណ៍ក្នុងទីផ្សារមានតម្លៃ៣០០រៀល​ក្នុងមួយហ៊ុន។ ដូចនេះសម្រាប់ទម្រង់ Limit Order វានឹងបញ្ជារទិញភាគហ៊ុនដោយស្វយ័ប្រវត្ដិនៅពេលដែលតម្លៃភាគហ៊ុនធ្លាក់មកត្រឹម២០០រៀលក្នុងមួយហ៊ុន។ ម្យ៉ាងទៀតបើសិនជាអ្នកចង់លក់ភាគហ៊ុននោះចេញវិញក្នុងតម្លៃ៤០០រៀល។ អ្នកគ្រាន់តែកំណត់តម្លៃនិងបរិមាណក្នុងទម្រង់ Limit  Order ជាការស្រេច។ បន្ទាប់មកភាគហ៊ុនរបស់នឹងត្រូវបានលក់ នៅពេលមានវិនិយោគិនណាម្នាក់ទៀតចង់ទិញភាគហ៊ុនរបស់ក្នុងតម្លៃ៤០០រៀលដែលអ្នកបានកំណត់រួច៕