អ្នកជាម្ចាស់អាជីវកម្មមែនទេ មានគន្លឹះចំនួន​៥យ៉ាង​ដើម្បី​ជួយ​អភិវឌ្ឍ​ឲ្យ​អាជីវកម្ម​របស់អ្នកមានភាព​រីកចម្រើន​​

0 86

ការពិតដ៏សាមញ្ញមួយដែលធ្វើឲ្យអ្នកមិនអាចឈានមុខក្នុងមុខជំនួញឬធ្វើជាសហគ្រិនបាន នោះគឺការមិនខិតខំអភិវឌ្ឍសមត្ថភាព និងការគិតរបស់ខ្លួន។ ប្រសិនបើអ្នកចាំតែចម្លង ធ្វើតាមតែអ្នកដទៃ នោះប្រាកដណាស់ថាអ្នកនឹងមិនអាចធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃសម្រាប់ខ្លួន ហើយ​ក៏​មិនអាច​កំណត់សក្តានុពលនៃការលូតលាស់របស់អ្នកបានផងដែរ។ ដូច្នេះ​ធ្វើ​យ៉ាង​ណា​ទើប​អា​ច​អភិ​វឌ្ឍ​អាជីវកម្ម​របស់​លោក​អ្នក​ឲ្យ​បាន​ប្រសើរ​និង​ទទួល​បាន​ភាព​ជោគជ័យ?

១.ធ្វើការអភិ​វឌ្ឍ​បេសកកម្ម​​អាជីវកម្ម​

​ប្រសិនបើអ្នកចង់រៀនពីរបៀបគិតគូរដល់ខ្លួនឯង នេះជាចំណុចចាប់ផ្តើមដ៏អស្ចារ្យមួយ​។​ សូមសួរខ្លួនអ្នកថា តើអ្នកពិតជាចង់ចេញពីជីវិតនិងអាជីពរបស់អ្នកយ៉ាងម៉េចដែរ? ចំណាយពេលខ្លះពិចារណាពីអ្វីដែលអ្នកចង់សម្រេចតាមរយៈការងាររបស់អ្នក។ រួមជាមួយគោលដៅផ្ទាល់ខ្លួននេះអាចផ្តល់ឱ្យអ្នកនូវការលើកទឹកចិត្ត មិនត្រឹមតែប៉ុណ្ណោះទេប៉ុន្តែក៏ជាទិសដៅផងដែរ។ មាន​បេសកកម្ម​ក្នុង​ការ​ងារ​មួយ​ច្បាស់​លាស់​ វា​ជា​ទិស​ដៅជួ​យដល់​ការ​សម្រេច​ការ​ងារ​អ្នក​ មិនដើ​រលើ​ផ្លូវ​មួ​យ​ដែល​វង្វេងមិនដឹងទិសដៅ​។ ស្រប​ពេលដែលអ្នក​មានបេសកកម្ម​តម្រង់​ទិស​អ្នកហើយអ្នក​ត្រូវ​ចេះ​អភិ​វឌ្ឍវា​ជា​ប្រចាំ ដើម្បី​មានភាព​ច្នៃ​ប្រឌិត​ថ្មីៗចៀស​វា​ងការ​ធ្វើ​អ្វី​មួយ​តាម​គេ។​​​

២.ទទួល​យក​ការ​អប់​រំ ស្វែង​រក​ចំណេះ​ដាក់​ខ្លួន​ជា​និច្ច

មនុស្ស​មួយ​ចំនួន​មានការ​ភាន់​ច្រលំថា​ ពេ​ល​ដែល​ខ្លួន​ចាប់​ផ្តើម​ចេញ​រក​ស៊ី​វា​គ្មា​ន​អ្វី​ចាំ​បាច់​ក្នុង​ការ​បន្ត​ការ​សិក្សា​ទៀត​ទេ ឬ​ចូល​រៀន​វគ្គ​ខ្លី​ដើម្បី​បង្កើន​ចំណេះ​ដឹង​បន្ថែម ​ដូច​អ្នក​ធ្វើ​ការ​តាមក្រុម​ហ៊ុ​ន​ ឬ​ធ្វើ​ការ​រដ្ឋ​អ្វី​នោះ​ទេ។ ប៉ុន្តែអ្នកត្រូវចាំថា ​ពេល​អ្នក​ចាប់​ផ្តើម​ប្រលូក​ក្នុង​វិស័យជំនួញ​មួយ​អ្នក​ត្រូវ​រៀន​ពីអ្វី​ៗ ដែល​ថ្មី​បន្ថែម​កាន់​តែ​ច្រើន​ជា​មុន​ទៅ​ទៀត​ ដោយ​សារ​អ្នក​ត្រូវការគំនិត​ច្នៃ​ប្រឌិត​ធ្វើ​យ៉ាង​ណា​ឲ្យ​អាជីវកម្ម​អ្នក​រីក​លូត​លាស់​ឥត​ឈប់​ឈរ។​​

៣) មាន​បណ្តាញទំនាក់​ទំនង

វា​ជា​រឿង​មួយ​ចាំ​បាច់​ខ្លាំង​បំផុត​សម្រាប់​អ្នក​ធ្វើ​ជំនួញ​ ទោះ​អ្នក​ពូកែ​អ្នក​ខ្លាំង​​ប៉ុណ្ណា​ក៏​អ្នក​មិនអាច​ធ្វើ​ការ​ងារ​ទាំង​អស់​ឲ្យ​សម្រេច​បាន​តែ​មា្នក់​ឯង​ដែរ។ ទំនាក់​ទំនង​ជា​កត្តា​ចាំ​បាច់​ត្រូវ​តែ​មាន​ ការទទួល​យក​ការ​ប្រឹក្សា​យោ​បល់​ពី​អ្នក​ដទៃ​វា​មិនខាត​បង់​ទេ ផ្ទុយ​មក​វិញ​វា​ផ្តល់​ឲ្យអ្នក​នូវ​គំនិត​ថ្មីៗដើម្បី​អភិ​វឌ្ឍ​ខ្លួន។ បុគ្គល​ជោគ​ជ័យ​តែ​ង​មាន​បណ្តាញ​និង​ទំនាក់​ទំនង​ច្រើ​ន​ណាស់​នៅក្នុង​សង្គមរស់នៅប្រចាំថ្ងៃ​។

៤.រ​ចេញ​ពី​តំបន់​របស់​អ្នក​ខ្លះ​ទៅ

មានន័យ​ថា ​កុំ​សម្ងំ​នៅ​តែ​ក្នុង​ផ្ទះដោយ​គិត​ថា​អាជីវកម្ម​របស់​ខ្លួន​គ្រាន់​តែ​ជា​អាជីវកម្ម​លក្ខណៈ​គ្រួសារ​តូច​តាច។ ពេលអ្នក​ចេញ​ដើរ​ទៅ​ពិភព​ខាង​ក្រៅ​បានកាន់​តែ​ច្រើន​កាល​ណា គំនិត​ថ្មីៗ​សម្រាប់អភិ​វឌ្ឍ​អាជីវកម្ម​កាន់​តែ​ច្រើនតាមនោះដែរ​។

៥.រៀន​ពី​កំហុស​របស់​អ្នក​

ចំនុច​ដែល​នាំ​ឲ្យ​អ្នក​ជោគជ័យកាន់​តែ​ខ្លាំង ​គឺ​ការ​ដែល​ចេះ​យក​កំហុស​មក​កែ​តម្រូវ​ឡើង​វិញ បំពេញ​ដោយ​​អ្វី​ដែល​ល្អៗ។ ភាព​បរាជ័យ​ជា​ផ្នែក​មួយ​ជំរុញឲ្យអ្នកកាន់តែ​រឹង​ម៉ាំ កាន់​តែ​ខ្លាំង​ ក្លាហាន​កាន់​តែ​ខ្លាំង ចេះ​អត់​ធ្មត់​កាន់​តែ​ច្រើន​ និង​ជោគ​ជ័យ​ស្រប​តាម​អ្វី​ដែល​ចង់​បាន។ ត្រូវ​ខំ​ប្រឹង​ធ្វើ​អ្វី​មួយ​ឲ្យ​ល្អ​អស់​ពី​សមត្ថភាព​​​ បើ​វា​បរាជ័យ​យើង​នឹង​ដឹង​ថា ​ផ្លូវ​ដែល​បាន​ដើរ​មក​នោះមាន​បន្លា​ច្រើន​ប៉ុណ្ណា​ គួរ​ដើរ​រំលង​ប៉ុន្មាន​ជំហាន​ ឬ​គួរ​​ដើរ​ផ្លូវ​ផ្សេង។  តែ​ទោះ​ជា​យ៉ាង​ណា​កុំ​ព្យាយាម​សាង​កំហុស​ដើម្បីជា​លេស​ចង់​បាន​ភាព​ជោគជ័យ៕

Loading...