ត្រឹមតែ​អនុវត្ត​៤ចំណុច​តែប៉ុណ្ណោះ បានធ្វើ​ឲ្យមហាសេដ្ឋីម្នាក់​បាន​រកស៊ី​រហូត​ក្លាយជាអ្នកមានលុយរាប់លាន$

ជា​​សហគ្រិន​ដ៏​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​​ ​​និង​​ជា​អតីត​ចៅហ្វាយក្រុង​​​កាន់​តំណែង៣​អាណត្តិ​ផងនោះ លោក  Michael Bloomberg ក៏បានក្លាយទៅជាបុគ្គលម្នាក់ដែលពិភពលោកទាំងមូលកោតសរសើរ និងចាត់ទុកជាបុគ្គលមា្នក់ដែលជោគជ័យក្នុងជីវិតផងដែរ។ លោកមាន​ទម្លាប់៤យ៉ាង ដែលលោក Bloomberg តែងតែបំពេញ ហើយធ្វើអោយជីវិតលោកកាន់តែរីកចំរើន និងទ្រព្យសម្បត្តិហូរចូលច្រើនទៅៗជារៀងរាល់ថ្ងៃ។

១.មានការចែករំលែក

មនុស្សយើងម្នាក់ៗ ​ត្រូវតែ​​​ទទួល​ខុសត្រូវ​លើ​ភាព​ជោគជ័យ និង​​ភាព​បរាជ័យ​របស់​ខ្លួន តែ​លោក​ Bloomberg យល់​ថា ភាព​ជោគជ័យ​អាច​កើត​មាន​ឡើង​កាន់តែ​ច្រើន​ឡើង នៅ​ពេល​ដែល​អ្នក​ចេះ​ចែក​រំលែក​ទៅ​​មនុស្ស​ផ្សេង​ទៀត។ លោក​​បាន​បន្ថែម​​ថា ការ​ចែករំលែក​នេះ​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​អ្នក​មាន​លុយកាក់​ច្រើន​នោះ​ឡើយ ប៉ុន្តែ​វា​ជា​ការ​ចែករំលែក​ចំណេះដឹង ​បង្កើន​ភាព​ស្និទ្ធស្នាល​ជា​មួយ​អ្នកដទៃ នោះ​គឺ​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​អ្នក​​​​​​​​មាន​សមាជិក​​រឹងមាំ​បាន។

២.មិនបញ្ឈប់ការរៀនសូត្របន្ថែមឡើយ

លោក​ Bloomberg និយាយ​ថា ពិភពលោក​​សម្បូរ​​ទៅ​ដោយ​មនុស្ស​ដែល​ចូលចិត្ត​​បញ្ចប់​ព្រំដែន​សមត្ថភាព​ខួរក្បាល​របស់​​ខ្លួន​ណាស់ ហើយតែងតែគិតថាគេចេះអស់ហើយ គេចេះច្រើនហើយ មិនចាំបាច់រៀនសូត្របន្ថែមទៀតឡើយ ។ ​មនុស្ស​ប្រភេទ​នេះ នឹង​ផ្តល់​ចម្លើយ​​១លាន​ហេតុផល​ពី​អ្វី​ដែល​ពួកគេ​មិន​អាច និង មិន​គួរ​ធ្វើ​ តែ​គ្មាន​ដំណោះស្រាយ​ល្អ​ណា​មួយ​គួរឲ្យ​​​កោតសរសើរ​​​សម្រាប់​ខ្លួន​ឯង​ទាល់តែ​សោះ។

៣.ទំនាក់ទំនងល្អក្នុងជាមួយមនុស្សទូទៅ

នៅ​​ពេល​ដែល​លោក​​ Bloomberg ចាប់​ផ្តើម​ដំណើរ​​ការ​ក្រុមហ៊ុន​ជា​លើក​ដំបូង លោក​​​បាន​ស្ទុះស្ទា​ខ្លាំង​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​​​ជា​​មួយ​សាធារណជន​ ដើម្បី​ស្វែង​យល់​ពី​​ចំណាប់​អារម្មណ៍​របស់​ពួកគេ​លើ​ផលិតផល​របស់​លោក។ ការ​ណែនាំ​ខ្លួន​ ប្រៀប​ដូច​ជា​ការ​លក់​ទំនិញ បន្តិចប្តងៗ​បាន​រុញ​ច្រាន​ឲ្យ​ក្រុមហ៊ុន​របស់​​លោក​​ចាប់ផ្តើម​​មាន​ចំណាប់អារម្មណ៍​ពី​សាធារណជន​កាន់តែ​ច្រើន​ឡើង។​​ ៣​ឆ្នាំ​ក្រោយ​មក បុគ្គល​ម្នាក់​ដែល​គេ​មិន​សូវ​ស្គាល់​រូប​នេះ​បាន​ចាប់​ផ្តើម​​មាន​ឈ្មោះ​បោះ​សំឡេង​ រហូត​មាន​ដៃគូ​មក​វិនិយោគ​ជា​មួយ​លោក​ជា​បន្តបន្ទាប់។

៤.មិនខ្លាចបញ្ហា និងមិនបាក់ទឹកចិត្ត

កាលដែលលោក៣៩​ឆ្នាំ លោក​ Bloomberg ត្រូវ​បណ្តេញ​ចេញ​ពី​ការងារដែល​លោក​ស្រលាញ់​បំផុត វា​ពិត​ជា​អយុត្តធម៌​​ណាស់​សម្រាប់​លោក​នៅ​ពេល​នោះ តែ​ដូច​ជា​អរគុណ​ម្យ៉ាង​ដែរ​ដល់​ក្រុមហ៊ុន​នោះ ព្រោះ​ការ​បណ្តេញ​ចេញ​នោះ បាន​បើក​ឱកាស​​​ឲ្យ​លោក​ឈប់​​​ធ្វើ​ជា​បុគ្គលិក​​​ធ្វើ​ការ​ឲ្យ​គេ មក​​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួនឯង ​វិញ​ក្នុង​​ឆ្នាំ​១៩៨២។ នោះ​គឺ ​Bloomberg L.P. ជា​ក្រុមហ៊ុន​ល្បីល្បាញ​នៅ​លើ​ពិភពលោក​មក​ដល់​សព្វថ្ងៃ​នេះ។ លោក​ធ្លាប់មានប្រសាសន៍ថា លោក​មិន​​បណ្តោយ​ឲ្យ​ដាន​អាក្រក់​អតីតកាល​របស់​លោក ​​មក​បំផ្លាញ​ភាព​បរាជ័យ​របស់​លោក​នៅ​បច្ចុប្បន្ន​ភាព​បាន​ឡើយ។ លោក​បាន​បន្ថែម​ថា បើ​អ្នក​ចង់​ជោគជ័យ លុះត្រា​តែ​ទទួល​យក​ភាព​បរាជ័យ​របស់​អ្នក​ដោយ​រីករាយ ហើយ​ត្រូវ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ មិន​ចុះ​ចាញ់​​ភាព​បរាជ័យ​​នោះឡើយ៕